Trending now
កម្ពុជា រកបានចំណូលជាង៤០០លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ក្នុងរយៈពេល៣ខែ
ត្រីមាសទីមួយនៃឆ្នាំ២០២២ កម្ពុជានាំចេញអង្ករ ទៅកាន់៤៩ប្រទេស និងតំបន់ស្វយ័ត បានជាង១៧ម៉ឺនតោន ខណៈនាំចេញស្រូវទៅប្រទេសវៀត បានរហូតដល់ជិត១,៤លានតោន។ បើតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករ និងស្រូវនេះ គឺមានទំហំទឹកប្រាក់ ៤១៣លានដុល្លារ។
នាំ២០២១ កម្ពុជាប្រមូលចំណូលពីពន្ធដារ និងពន្ធគយបានជាង ៤ ៥០០លានដុល្លារ
ពេញមួយឆ្នាំ២០២១ កម្ពុជាចំណូលពីការ ប្រមូលពន្ធដារ និងពន្ធគយបានជាង ៤ ៥០០លានដុល្លារអាម៉េរិក។ ក្នុងនោះចំណូលដែលកម្ពុជាបានពីពន្ធដារ មាន ២ ២៤៣លានដុល្លារ លើសផែនការរហូត ជាង២៤ភាគរយ។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន។
ការផ្ទេរប្រាក់ពីបរទេសហូរចូលមកប្រទេសវៀតណាមនៅឆ្នាំ ២០២១ ត្រូវបានប៉ាន់ប្រមាណថាកើនឡើង ១០% បើធៀបនឹងឆ្នាំមុន
យុគសម័យ - នាថ្ងៃទី ២៨ ខែធ្នូ ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយធនាគាររដ្ឋវៀតណាមដើម្បីអនុវត្តន៍ភារកិច្ចនៃវិស័យធនាគារក្នុងឆ្នាំ ២០២២ ឆ្លើយតបទៅនឹងអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ទេសាភិបាលរងអចិន្ត្រៃយ៍នៃធនាគាររដ្ឋវៀតណាម Dao Minh Tu បានឲ្យដឹងថា ចំនួននៃការផ្ទេរប្រាក់។ សម្រាប់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២១ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១២,៥ពាន់លានដុល្លារអាមេរិក កើនឡើងប្រហែល ១០% បើធៀបនឹងឆ្នាំ ២០២០។
លើកកំពស់ពីទំនួលខុសត្រូវរបស់ប្រមុខដឹកនាំក្នុងការបើកចំណាយទុនវិនិយោគសាធារណៈ
យុគសម័យ - ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានស្នើឱ្យលើកកំពស់ការទទួលខុសត្រូវរបស់ប្រមុខដឹកនាំ ធ្វើវិមជ្ឈការ និងវិមជ្ឈការអោយបានសមស្របតាមសមត្ថភាព ភ្ជាប់ជាមួយការត្រួតពិនិត្យឃ្លាំមើលយ៉ាងជិតស្និទ្ធក្នុងការបើកចំណាយទុនវិនិយោគសាធារណៈ។
១១ខែ កម្ពុជារកចំណូលបានជាង១៥លានដុល្លារ ពីការលក់ស្លាកលេខពិសេស
កម្ពុជាទទួលបានប្រាក់ចំណូលជាង ១៥លានដុល្លារ ពីការលក់ស្លាកលេខពិសេសផ្ទាល់ខ្លួន និងស្លាកលេខពិសេសរាជធានី-ខេត្ត ក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០២១។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ពីខែមករា ដល់ខែវិច្ឆិកា កម្ពុជាលក់ស្លាកលេខពិសេសផ្ទាល់ខ្លួន និងស្លាកលេខពិសេសរាជធានី-ខេត្ត សរុបបានចំនួន ៣០ ១៦៦ស្លាក។
ប្រាក់រាប់ពាន់លានដុល្លារវិនិយោគនៅវៀតណាមទោះបីមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ
យុគសម័យ - ចំនួនទុនវិនិយោគបរទេសដែលចុះបញ្ជីថ្មីមានការថយចុះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដោយសារតែតំបន់សំខាន់ៗជាច្រើនបានអនុវត្តការរក្សាគម្លាតសង្គម ប៉ុន្តែការវិនិយោគបរទេសមួយចំនួនផ្សេងទៀតគឺគួរអោយចាប់អារម្មណ៍តយ៉ាងខ្លាំង។
អ្នកជំនាញវិស័យទេសចរណ៍ សាទរចំពោះការអនុញ្ញាតឱ្យប្រជាពលរដ្ឋឈប់សម្រាក និងដើរកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ក្នុងឱកាសឈប់សម្រាករយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៥, ៦ និង៧ ខែតុលា ឆ្នាំ២០២១ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តឱ្យពលរដ្ឋចេញដើរកម្សាន្ត នៅតាមទំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ក្នុងស្រុក និងជួយដល់អាជីវកម្មទេសចរណ៍ នៅមូលដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស។
ចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរបានតែជាង១៨លានដុល្លារ ក្នុងរយៈពេល៨ខែ
ប្រាសាទអង្គរវត្តជានិមិត្តរូបដ៏រុងរឿងនៃព្រលឹងជាតិរបស់ប្រជាជនកម្ពុជាយើង ។ ទង់ជាតិនៅក្នុងរបបមុនៗ ក៏ដូចទង់ជាតិនៃរបបយើងបច្ចុប្បន្នសុទ្ធតែមានរូបប្រាសាទអង្គរវត្តទាំងអស់ ។ ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏កម្រមួយរបស់មនុស្សជាតិ ព្រោះជាស្នាដៃកំពូលមួយខាងស្ថាបត្យកម្មរបស់មនុស្ស ។ ជនបរទេសខ្លះគេមិនស្គាល់ទេឈ្មោះកម្ពុជា តែបើនិយាយប្រាប់គេថា អង្គរទើបគេស្គាល់ ។
៩ខែនេះ គយប្រមូលចំណូលបានជាង ២ពាន់លានដុល្លារ
រយៈពេល៩ខែ ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានជាង ២ពាន់លានដុល្លារអាមរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាកររយៈពេល ៩ខែ ឆ្នាំ២០១៩។
នៅរយៈពេល៩ខែនៃឆ្នាំនេះកម្ពុជាទទួលចំណូលជាង៨៥លានដុល្លារបានពីការលក់សំបុត្រចូលទស្សនាអង្គរ
យុគសម័យ - នៅរយៈពេល៩ខែ ឆ្នាំ២០១៨នេះ កម្ពុជាទទួលបានចំនួន ៨៥,៥៧៩,៥២៣ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើតឡើង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ នេះបើយោងតាមបណ្តាញព័ត៌មាន Fresh News ។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។