ខេត្ត Can Tho ទទួលនិងចែកចាយជំនួយបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលឧបត្ថម្ភដោយ WWO និងស្ថានទូតអៀរឡង់/FHI 360

16:29 | 27/11/2021 ឌីណា

យុគសម័យ - នារសៀលថ្ងៃទី ២៤ ខែវិច្ឆិកា សម្ព័ន្ធអង្គការមិត្តភាពនៃទីក្រុង Can Tho បានរៀបចំពិធីទទួល និងចែកចាយជំនួយ បង្ការ និងប្រយុទ្ធប្រឆាំង​នឹង​ជំងឺ COVID-19 ដែលឧបត្ថម្ភដោយស្ថានទូតអៀរឡង់ តាមរយៈ អង្គការ Family Health International (FHI360/ អាមេរិក) និងឧបត្ថម្ភដោយ Asian Venture Philanthropy Network Limited ( AVPN) តាមរយៈអង្គការ Worldwide Orphans Foundation (WWO) ទៅកាន់មន្ទីរពេទ្យ និងអង្គភាពជួរមុខ ក្នុង​ការប្រយុទ្ធប្រឆាំងនឹង​ជំងឺ​ COVID-19 ដើម្បីចែករំលែកការលំបាកក្នុងការបង្ការ និងទប់ស្កាត់​នឹងជំងឺរាតត្បាតនៅប្រទេសវៀតណាម។

ប្រទេសវៀតណាមបានទទួលវ៉ាក់សាំង Covid -19 ប្រហែល ៩០ លានដូស ប្រទេសវៀតណាមបានទទួលវ៉ាក់សាំង Covid -19 ប្រហែល ៩០ លានដូស
ខេត្ត Can Tho ផ្តល់អំណោយចំនួន ១៧កញ្ចប់ ឧបត្ថម្ភដល់រនិស្សិតកម្ពុជាដែលជាប់គាំងនៅប្រទេសវៀតណាមដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខេត្ត Can Tho ផ្តល់អំណោយចំនួន ១៧កញ្ចប់ ឧបត្ថម្ភដល់រនិស្សិតកម្ពុជាដែលជាប់គាំងនៅប្រទេសវៀតណាមដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩
ខេត្ត Can Tho ទទួលនិងចែកចាយជំនួយបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលឧបត្ថម្ភដោយ WWO និងស្ថានទូតអៀរឡង់/FHI 360

ថ្នាក់​ដឹកនាំ​ក្រុង​ប្រគល់​ប័ណ្ណនិមិត្តរូបនៃ​ជំនួយ​ដល់​មន្ទីរពេទ្យ​និង​អង្គភាព​ជួរមុខ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត។

ជំនួយនៃការផ្គត់ផ្គង់ឧបករណ៍​ សម្ភារៈនិង​បរិក្ខាពេទ្យដល់មន្ទីរពេទ្យដែល​ឧបត្ថម្ភ​ដោយស្ថានទូតអៀរឡង់ តាមរយៈ អង្គការ FHI360/USA រួមមាន ម៉ាស N95 ចំនួន 8,000 ម៉ាស់, ម៉ាស់ពេទ្យស្តង់ដារចំនួន 20,000, ឈុតសម្លៀក​បំពាក់ការពារកម្រិត 2 3 និង 4 ចំនួន 43,000, , ស្រោមដៃពេទ្យចំនួន 12,000 និងរបាំង​មុខ​ប្រឆាំង​នឹង​ដំណក់ទឹកចំនួន 3,000 ដែល​មាន​តំលៃ 500 លានដុង។

បន្ទាប់ពីទទួលសម្ភារៈបរិក្ខាពេទ្យ​ខាង​លើ សម្ព័ន្ធអង្គការមិត្តភាពនៃទីក្រុង នឹងបញ្ជូន​ទៅមន្ទីរពេទ្យពហុព្យាបាល​ទីក្រុង មន្ទីរពេទ្យសម្ភពក្រុង និងមន្ទីរពេទ្យបណ្តោះអាសន្ន (មន្ទីរពេទ្យវេជ្ជសាស្ត្របុរាណទីក្រុង Can Tho) ដើម្បីគាំទ្រដល់ការបង្ការ និងទប់ស្កាត់នឹងការរាតត្បាតក្នុងមន្ទីរពេទ្យ។

ជំនួយសម្រាប់កុមារដែល​ជួបការលំបាកដែលរងផលប៉ះពាល់ ដោយជំងឺរាតត្បាត Covid – 19 ក្នុងទីក្រុង ឧបត្ថម្ភដោយ AVPN តាមរយៈអង្គការ WWO នឹងជួយឧបត្ថម្ភដល់កុមារចំនួន 136 នាក់ ក្នុងអង្គភាពចំនួន ៦ ក្នុងខេត្ត។/.

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង