នារសៀលថ្ងៃទី៩ ខែវិច្ឆិកា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa ផ្នែកបណ្ដុះបណ្ដាលអន្តរជាតិ នៃបណ្ឌិតសភាកងទ័ពជើងទឹកវៀតណាម បានរៀបចំជំនួបសំណេះសំណាលក្នុងឱកាសរំលឹកខួបលើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា និងទិវាបង្កើតកងយោធពលខេមរភូមិន្ទ (ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣/ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១)។
ជំនួបនេះជាឱកាសសម្រាប់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ រំលឹកឡើងវិញនូវប្រវត្តិសាស្រ្តរបស់ប្រទេសខ្លួន ពង្រីកសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។
![]() |
| មេបញ្ជាការផ្នែកបណ្ដុះបណ្ដាលអន្តរជាតិអបអរសាទរសិក្ខាកាមកម្ពុជាក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ baohaiquanvietnam.vn) |
បណ្ឌិតសភាកងទ័ពជើងទឹកវៀតណាមបានបណ្ដុះបណ្ដាលសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទពីឆ្នាំ ១៩៨៣ ដល់ឆ្នាំ១៩៩០ និងពីឆ្នាំ២០០២ មកទល់បច្ចុប្បន្ន។ ក្នុងអំឡុងពេលនោះ មន្ត្រី និងសិក្ខាកាមកម្ពុជារាប់ពាន់នាក់បានសិក្សាមុខវិជ្ជាផ្សេងៗនៅបណ្ឌិតសភា។ សិក្ខាកាមដែលកំពុងសិក្សានៅបណ្ឌិត សភាបានខិតខំហ្វឹកហាត់ ហើយទទួលបានលទ្ធផលគួរឲ្យលើកសរសើរ។
ក្នុងឱកាសនេះ ផ្នែកបណ្ដុះបណ្ដាលអន្តរជាតិក៏បានរៀបចំការប្រកួតបាល់ទះមិត្តភាពជាមួយស្ថាប័ននានារបស់សាលាដែរ៕
kh.qdnd.vn

មតិពីមិត្តអ្នកអាន