រាជរដ្ឋាភិបាលបញ្ជាក់ពីការសម្របខ្លួនក្នុងក្របខ័ណ្ឌ PPA

09:42 | 10/11/2021 ហេង វុធ្ធី

បន្ទាប់ពីមានការទាមទាពីអង្គការមិនមែនរដ្ឋាភិបាល (NGOs) និងអ្នករិះគន់រដ្ឋាភិបាលឲ្យប្រកាន់ខ្ជាប់នូវគោលការណ៍ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (PPA) ក្នុងឆ្នាំ ១៩៩១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាខ្លឹមសារនៃកិច្ចព្រមព្រៀងនេះត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជារួចទៅហើយ។

ពង្រីកប្រសិទ្ធភាពដោយកិច្ចព្រមព្រៀង EVFTA នាំមក ពង្រីកប្រសិទ្ធភាពដោយកិច្ចព្រមព្រៀង EVFTA នាំមក
ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់គម្រោង ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់គម្រោង "សួនវប្បធម៌ និងធម្មជាតិវៀតណាម"
រាជរដ្ឋាភិបាលបញ្ជាក់ពីការសម្របខ្លួនក្នុងក្របខ័ណ្ឌ PPA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

លោកបាន​ហៅ​ការ​រិះគន់​ទាំង​នោះ​ថា​ជាទង្វើដែល​ចង់​ឲ្យ​បរទេស​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ខណៈ​រដ្ឋាភិបាល​បាន​បន្ត​បង្ហាញ​ពី​ការ​រីក​ចម្រើន​ក្នុង​ការ​អនុវត្ត​គោលការណ៍ PPA។

ថ្លែងកាលពីម្សិលមិញក្នុងពិធីសម្ពោធអគារទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីលោកបានលើកឡើងថាកម្ពុជាមានរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ ព្រឹទ្ធសភា និងរដ្ឋសភា ដូច្នេះយើងមិនចាំបាច់អនុវត្តតាម PPA ឲ្យប្រាកដទៀតនោះទេ។

លោក​បាន​លើក​ឧទាហរណ៍​អំពី​អាជ្ញាធរ​អន្តរកាល​នៃ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា (UNTAC) ដែល​លែង​ត្រូវការ​បន្ទាប់​ពី​ការ​បោះឆ្នោត​ឆ្នាំ ១៩៩៣។

លោកនិយាយថា៖ «គេថាកម្ពុជាមិនបានអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឲ្យបានត្រឹមត្រូវទេ ចាប់តាំងពីវាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩១។ ខ្ញុំមិនយល់ពីពួកគេនោះទេ។ តើ​ពួក​គេ​ចង់ឲ្យ​បរទេស​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់ប្រទេសឬ»?

លោក​បន្ត​ថា​៖ «​អ្វីៗទាំងអស់​អាស្រ័យ​លើ​ច្បាប់​កម្ពុជា។ ប្រសិនបើអ្វីៗត្រូវអនុវត្តតាម PPA តើអ្នកចង់ឲ្យព្រះរាជក្រឹត្យធយោងតាម PPA ឬក៏យោងតាមច្បាប់ជាតិ? នេះ​មិនមែន​ជា​ការ​រិះគន់​ទេ ប៉ុន្តែ​នេះ​ជាការ​ប្រមាថ​ព្រះមហាក្សត្រ រដ្ឋសភា ព្រឹទ្ធសភា និង​រដ្ឋាភិបាល​កម្ពុជា​»​។

លោក​បន្ថែម​ថាប្រសិន​បើ​ការ​រិះគន់​បែប​ប្រមាថ​មក​លើ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ ​ចំណាត់​ការ​ផ្លូវ​ច្បាប់ក៏នឹងកើតមានផងដែរ។

កម្ពុជាគឺជាប្រទេសឯករាជ្យ មានអធិបតេយ្យភាព ដូច្នេះបរទេសផ្សេងទៀត ត្រូវតែគោរពកម្ពុជា។ លោកថាមិនមានប្រទេសណាមួយដែលអាចបង្ខំកម្ពុជាឲ្យធ្វើអ្វីដែលផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញបានឡើយ។

លោក ងួន ផាន ភក្តី ប្រធានមជ្ឈមណ្ឌលវប្បធម៌ និងសិក្សាសន្តិភាព នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) បានប្រាប់កាសែតខ្មែរថាមស៍កាលពីម្សិលមិញថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខាតាំងពីឆ្នាំ ១៩៩១ ប៉ុន្តែសាធារណជន និងអ្នកនយោបាយតែងតែយល់ឃើញក្នុងន័យផ្សេងគ្នា។

លោក​ថាអ្នក​នយោបាយមួយចំនួន​និយាយ​ថា រដ្ឋាភិបាល​មិន​ដែល​អនុវត្ត PPA ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ ខណៈ​រដ្ឋាភិបាល​និយាយថា​បាន​អនុវត្ត។

លោកនិយាយថា៖ «ប្រាកដណាស់ PPA ត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាក្នុងឆ្នាំ ១៩៩៣ រួចហើយ។ នេះ​ជា​ភស្តុតាង​ដ៏​ល្អ​បំផុត​ដែល​ថា PPA នឹង​ស្ថិត​នៅ​ក្នុង​បេះដូង​របស់​ប្រទេស​កម្ពុជា​ជា​រៀង​រហូត»។

លោក​បន្តថាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ​តែងតែ​ជា​បញ្ហា​ចម្បង​ដែល​គណបក្សប្រឆាំង និង​អង្គការក្រៅរដ្ឋាភិបាល​រិះគន់​រដ្ឋាភិបាល ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​តែងតែ​បដិសេធ​ចំពោះ​ការចោទប្រកាន់​ដែល​ថា​ពួកគេ​គោរព និង​អនុវត្តលើ​ចំណុច​ទាំងនោះ។

លោកបន្ថែមថា៖ «ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​កម្ពុជា​មាន​វិធីល្អក្នុង​ការ​អនុវត្ត PPA។ វាមិនមែនមានន័យថា កម្ពុជាមិនអនុវត្ត PPA នោះទេ ប៉ុន្តែគ្រាន់តែថាចំណុចមួយចំនួនមិនត្រូវបានរាប់បញ្ចូល»។

លោក គិន ភា អគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ខ្មែរថាមស៍កាលពីម្សិលមិញថារដ្ឋាភិបាលបានអនុវត្ត PPA តាំងពីឆ្នាំ​ ១៩៩១ និងការបោះឆ្នោតជាតិនៅឆ្នាំ ១៩៩៣។

លោកនិយាយថាកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាពិសេសពិចារណាលើរយៈពេល ៣០ ឆ្នាំមុនដែលមិនមាន PPA កម្ពុជាមិនមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងអំឡុងសង្គ្រាមស៊ីវិលនោះទេ។

លោកបន្តថា ២០ ឆ្នាំក្រោយពី PPA ត្រូវបានបង្កើតឡើង វាមានភាពល្អប្រសើរជាងពេលដែល PPA ត្រូវបានចុះហត្ថលេខាជាលើកដំបូង។

លោកបន្ថែមថា៖ «អង្គការក្រៅរដ្ឋាភិបាលមួយចំនួនរិះគន់រដ្ឋាភិបាលកម្ពុជាអំពី PPA ស្តីពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិផងដែរ។ ទន្ទឹម​នឹង​នេះ ពួក​គេ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​រិះគន់​ដោយ​គ្មាន​ការ​គំរាម​កំហែង​ពី​រដ្ឋាភិបាលឡើយ»៕

ហេង វុធ្ធី

Khmertimes

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
បើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន