ប្រសិទ្ធភាពពីការដាំដំណាំមនចិញ្ចឹមដង្កូវនាងនៅស្រុក ត្រឹនអៀន

09:51 | 14/10/2021

ដោយយល់ឃើញថា មុខរបរដាំដុះដំណាំមន ចិញ្ចឹមដង្កូវនាងបានផ្តល់ប្រសិទ្ធ ភាពសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ បងប្អូនជនជាតិនៅស្រុក ត្រឹនអៀន (ខេត្ត អៀនបាយ) បានធ្វើបរិវត្តកម្មផ្ទៃដីដាំដុះមិនសូវមានប្រសិទ្ធភាពងាកមកដាំដំណាំមន ចិញ្ចឹមដង្កូវនាង ចំណូលបានកែលម្អយ៉ាងច្បាស់ក្រឡែត។

ទំនៀមទម្លាប់ជូនដំណើរបុព្វការីជនទៅកាន់ឋានព្រលឹងរបស់ជនជាតិ Dao ក្រហម នៅខេត្ត Yen Bai ទំនៀមទម្លាប់ជូនដំណើរបុព្វការីជនទៅកាន់ឋានព្រលឹងរបស់ជនជាតិ Dao ក្រហម នៅខេត្ត Yen Bai
រូបសណ្ឋានកសិកម្មស្អាតដោយមានទ្រង់ទ្រាយធំបំផុតនៅខេត្ត Yen Bai រូបសណ្ឋានកសិកម្មស្អាតដោយមានទ្រង់ទ្រាយធំបំផុតនៅខេត្ត Yen Bai
ប្រសិទ្ធភាពពីការដាំដំណាំមនចិញ្ចឹមដង្កូវនាងនៅស្រុក ត្រឹនអៀន
ដំណាក់កាលដង្កូវនាងបង្កើតសម្បុក

ដើម្បីអោយមុខរបរដាំដុះដំណាំមន ចិញ្ចឹមដង្កូវនាងមានការអភិវឌ្ឍប្រកប ដោយស្ថិរភាព ព្រមជាមួយនឹងការជំរុញខ្លាំងលើការងារផ្សព្វផ្សាយចលនាស្រុកត្រឹនអៀន បានលើកឡើងនូវគោលនយោបាយជួយឧបត្ថម្ភផ្សេងៗ ហើយលើកទឹកចិត្តបងប្អូនជនជាតិប្រើពូជមនថ្មី ពូជដង្កូវនាងថ្មីដែលផ្ដល់គុណភាពល្អ ទិន្នផលខ្ពស់ជាង ព្រមទាំងផ្ទេរនិងណែនាំអំពីភាពជឿនលឿននៃបច្ចេកទេសក្នុងការដាំដុះដំណាំមន ចិញ្ចឹមដង្កូវនាង រួមចំណែកកាត់បន្ថយចំណាយក្នុងការវិនិយោគនិងសន្សំសំចៃម៉ោងធ្វើការងារ...។

អាស្រ័យហេតុដូច្នេះ ស្រុក ត្រឹនអៀន បានមានតំបន់ដាំដំណាំមនដ៏ធំទូលាយដោយមានទ្រង់ទ្រាយទំហំ ៧៦០ ហិកតាហើយមានប្រជាជនប្រកបមុខរបរចិញ្ចឹមដង្កូវនាងប្រមាណជា ២.០០០ គ្រួសារ ក្នុងចំណោមនោះ មានជាង ១.៥០០ គ្រួសារចិញ្ចឹមដង្កូវនាងយកសម្បុក។

ប្រសិទ្ធភាពពីការដាំដំណាំមនចិញ្ចឹមដង្កូវនាងនៅស្រុក ត្រឹនអៀន
កម្មាភិបាលការិយាល័យកសិកម្មស្រុក ត្រឹនអៀន (ខេត្ត អៀនបាយ) ណែនាំបច្ចេកទេសថែទាំដំណាំមនអោយបងប្អូនជនជាតិ

កាលពីឆ្នាំ ២០២០ កន្លងទៅ បរិមាណផលសម្បុកដង្កូវនាងនៃស្រុក ត្រឹន អៀន សម្រេចបានប្រមាណជា ៨០០ តោន តម្លៃគិតជាមធ្យមក្នុងមួយឆ្នាំសម្រេចបានពី ២០០ ដល់ ២៥០ លានដុងក្នុងមួយហិកតា ខ្ពស់ជាងពី ២,៥ ដល់ ៣ ដងបើប្រៀបធៀបជាមួយនឹងការធ្វើស្រូវនិងដាំប្រភេទដំណាំបន្លែបង្ការផ្សេងៗ ទៀត។ សព្វថ្ងៃនេះ ស្រុក ត្រឹនអៀន បានលើកប្លង់គោល រៀប ចំតំបន់ផលិតកម្មក៏ដូចជាផ្ទៃដីសម្រាប់ដាំដំណាំមន។

ប្រសិទ្ធភាពពីការដាំដំណាំមនចិញ្ចឹមដង្កូវនាងនៅស្រុក ត្រឹនអៀន
ស្រុក ត្រឹនអៀន (ខេត្ត អៀនបាយ) បានលើកប្លង់គោលរៀបចំតំបន់ផលិតកម្មក៏ដូចជាផ្ទៃដីដាំដំណាំមន

ក្នុងឆ្នាំ ២០២១ ទោះបីជារងផលប៉ះពាល់ពីការរាលដាលនៃជំងឺកូវីដ-១៩ ក៏ ដោយ ក៏ប៉ុន្តែតាមការគ្រោងទុក ស្រុក ត្រឹនអៀន នឹងប្រមូលផលសម្បុកដង្កូវនាងចំនួន ៨០០ តោន៕

Bao Anh Dan toc mien nui

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី