ដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលសុវត្ថិភាព Google សម្រាប់ជនជាតិវៀតណាម

10:26 | 11/10/2021 ឌីណា

យុគសម័យ - Google បានសម្របសម្រួលជាមួយមជ្ឈមណ្ឌលជាតិត្រួតពិនិត្យសុវត្ថិភាព តាមអ៊ីនធើណិតនៃក្រសួងព័ត៌មាននិងទូរគមនាគមន៍ ដើម្បីដាក់​ឲ្យ​ដំណើរការមជ្ឈមណ្ឌលសុវត្ថិភាពGoogleសម្រាប់អ្នកប្រើប្រាស់វៀតណាម។

នាយកដ្ឋានទេសចរណ៍សហការជាមួយហ្គូហ្គោល (Google) ដើម្បីផ្សព្វផ្សាយភាពអស្ចារ្យនៃអច្ឆរិយៈវៀតណាម នាយកដ្ឋានទេសចរណ៍សហការជាមួយហ្គូហ្គោល (Google) ដើម្បីផ្សព្វផ្សាយភាពអស្ចារ្យនៃអច្ឆរិយៈវៀតណាម
សិល្បៈល្ខោនប្រពៃណីវៀតណាមត្រូវបានផ្តល់កិត្តិយសដោយ Google សិល្បៈល្ខោនប្រពៃណីវៀតណាមត្រូវបានផ្តល់កិត្តិយសដោយ Google
ដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលសុវត្ថិភាព Google សម្រាប់ជនជាតិវៀតណាម

ដាក់ឲ្យដំណើរការមជ្ឈមណ្ឌលសុវត្ថិភាព Google សម្រាប់ជនជាតិវៀតណាម

ក្នុងឱកាសទិវាសុវត្ថិភាពបណ្តាញ​អ៊ីនធើណិតពិភពលោក និងដើម្បីលើកកម្ពស់ការយល់ដឹងរបស់អ្នកប្រើប្រាស់អ៊ិនធើណិតអំពីសុវត្ថិភាពនិងការរក្សា​ការសម្ងាត់ Google បានសម្របសម្រួលជាមួយមជ្ឈមណ្ឌលជាតិត្រួតពិនិត្យសុវត្ថិភាព​ តាមអ៊ីនធឺណិត (ក្រសួងព័ត៌មាននិងទូរគមនាគម) បានដាក់ឲ្យដំណើរការមជ្ឈមណ្ឌលសុវត្ថិភាព Google សម្រាប់ជនជាតិវៀតណាម។

ការត្រួតពិនិត្យត្រូវបានធ្វើឡើងយ៉ាងងាយស្រួលនិងរហ័ស។ លើសពីនេះ មជ្ឈមណ្ឌលនេះក៏ផ្តល់នូវឧបករណ៍មានប្រយោជន៍ ដើម្បីជួយអ្នកប្រើប្រាស់ក្នុងការបង្កើតទម្លាប់ល្អ នៅពេលប្រើប្រាស់ឧបករណ៍ឌីជីថលនិងសិទ្ធិ​របស់ពលរដ្ឋឌីជីថល។

មជ្ឈមណ្ឌលសុវត្ថិភាព Google ក៏មានចែករំលែកព័ត៌មាន ដើម្បីជួយ​អ្នកប្រើប្រាស់ឱ្យរក្សាការសម្ងាត់ពី Gmail, Google Meet, Google ស្វែងរក, Chrome, ផែនទី Maps đến YouTube ... ចំណេះដឹងនិងធនធានទាំងអស់ជាភាសាវៀតណាមរបស់មជ្ឈមណ្ឌលសុវត្ថិភាព Google បានរៀបចំជាក្រុមប្រធានបទដែលបង្កើភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ចូលមើលបានគ្រប់ទីកន្លែង។

មជ្ឈមណ្ឌលជាតិត្រួតពិនិត្យសុវត្ថិភាព​បណ្តាញ​អ៊ិន​ធើណិតបាននិយាយថា មជ្ឈមណ្ឌល​នេះ​នឹងរួមដំណើរជាមួយ Google ដើម្បីអភិវឌ្ឍនិងធ្វើ​ឲ្យ​សុក្រិតមាតិការល្អឥតខ្ចោះដែលសមស្របសម្រាប់អ្នកប្រើប្រាស់ វៀតណាម។

មជ្ឈមណ្ឌលសុវត្ថិភាព Google ក៏ផ្តល់ការអនុញ្ញាតដល់អ្នកប្រើប្រាស់ដែលធ្វើឱ្យពួកគេអាចគ្រប់​គ្រង​បានផងដែរ។ មជ្ឈមណ្ឌលនេះក៏ចែករំលែកគន្លឹះរក្សា​ការសម្ងាត់ដែលមានប្រយោជន៍ពីកម្រិតមូលដ្ឋានដល់កម្រិតខ្ពស់សម្រាប់អ្នកប្រើប្រាស់ផ្នែកសុវត្ថិភាពគ្រួសារ​ជួយអាណាព្យាបាលគ្រប់គ្រងការកម្សាន្ត តាមអ៊ិនធើណិតណេតរបស់កូន ៗ របស់ពួកគេ​បានប្រសើរជាង៕

ឌីណា

vtv.com

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី