កាណាដានឹងបន្តផ្ដល់អាទិភាពដល់ ទំនាក់ទំនងជាមួយវៀតណាម

11:21 | 01/10/2021 យោងតាមវិឡុសំលេងវៀតណាម

ឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំ Ottawa នាពេលថ្មីៗនេះ លោកស្រី Sophia Leong សមាជិកាគណៈពិគ្រោះ យោបល់នៃគំនិតផ្ដួចផ្ដើមកាណាដា-អាស៊ាន បានបញ្ជាក់ថា វៀតណាមនៅតែជាអាទិ ភាពមួយរបស់កាណាដា។

សមាគមមិត្តភាពកាណាដា-វៀតណាមប្រារព្ធខួបលើកទី ៧៦ឆ្នាំ នៃបដិវត្តន៍ខែសីហានិងទិវាជាតិថ្ងៃទី ២ ខែកញ្ញា សមាគមមិត្តភាពកាណាដា-វៀតណាមប្រារព្ធខួបលើកទី ៧៦ឆ្នាំ នៃបដិវត្តន៍ខែសីហានិងទិវាជាតិថ្ងៃទី ២ ខែកញ្ញា
ជប៉ុននិងកាណាដាអំពាវនាវឱ្យមានការគោរពតាម UNCLOS ក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត ជប៉ុននិងកាណាដាអំពាវនាវឱ្យមានការគោរពតាម UNCLOS ក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត
នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau​​ និងប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc។ (រូបថត៖ nld)
នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau​​ និងប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc។ (រូបថត៖ nld)

មួយអាណត្តិបន្ថែមទៀតក្រោមការដឹកនាំរបស់គណៈបក្សសេរីនិងលោកនាយករដ្ឋមន្រ្តី Justin Trudeau អ្នកប្រាជ្ញកាណាដាជាច្រើនបានចាត់ទុកថា ទំនាក់ទំនងជាមួយ វៀតណាមនឹងបន្តជាអាទិភាពមួយរបស់រដ្ឋបាល Ottawa ហើយនឹងត្រូវបានបង្កើនក្នុង ប៉ុន្មានឆ្នាំខាងមុខ។

ឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំ Ottawa នាពេលថ្មីៗនេះ លោកស្រី Sophia Leong សមាជិកាគណៈពិគ្រោះ យោបល់នៃគំនិតផ្ដួចផ្ដើមកាណាដា-អាស៊ាន បានបញ្ជាក់ថា វៀតណាមនៅតែជាអាទិ ភាពមួយរបស់កាណាដាអាស្រ័យដោយមានប្រៀបខ្លាំងចំនួន ៣។ ទីមួយ សេដ្ឋកិច្ចវៀត ណាមមានសមត្ថភាពស្ដារដ៏ល្អប្រសើរ។ ទីពីរ ការរីកធំធាត់យ៉ាងឆាប់រហ័សនៃវណ្ណៈ កណ្ដាលនៅវៀតណាមបន្តនាំមកនូវស្ថិរភាពសេដ្ឋកិច្ច ពាណិជ្ជកម្មដ៏ចាំបាច់ ពីព្រោះ ទាំងវៀតណាមនិងកាណាដាត្រូវកែសម្រួលដើម្បីសម្របខ្លួនជាមួយនឹងឥទ្ធិពលដោយបដិវត្តន៍ឧស្សាហកម្មលើកទី៤។ ទីបីគឺជម្ងឺរាតត្បាតកូវីដ ១៩ បានជំរុញដំណើរការ ផ្លាស់ប្ដូរឌីជីថល ហើយខឿនសេដ្ឋកិច្ចទាំងពីររបស់ វៀតណាមនិងកាណាដាកំពុង ឈានចូលគន្លង ប្រក្រតីភាពថ្មី។ វៀតណាមត្រូវបានវាយតម្លៃថា ត្រៀមខ្លួនជាស្រេច ទទួលយកខឿនសេដ្ឋកិច្ចឌីជីថលយ៉ាងឆាប់រហ័សជាងប្រទេសដទៃក្នុងតំបន់ អាស៊ីអាគ្នេយ៍។

ជំនាញការ Berkshire Miller នៃវិទ្យាស្ថាន McDonald Laurier ឲ្យដឹងថា វៀតណាមជាដៃគូសំខាន់មួយក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដូច្នេះនេះជាឱកាសដើម្បីកាណាដា កសាងទំនាក់ទំនងសន្តិសុខជាមួយវៀតណាមនិងតំបន់លើវិសាលភាពធំជាង៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ