Trending now

ជប៉ុននិងកាណាដាអំពាវនាវឱ្យមានការគោរពតាម UNCLOS ក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត

09:56 | 13/07/2021 យោងតាមវិឡុសំលេងវៀតណាម

ក្រសួងការបរទេសជប៉ុន នៅថ្ងៃទី ១២ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍ក្នុងឱកាសខួប ៥ ឆ្នាំ ចាប់តាំងពីតុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេ បានចេញសេចក្តីសម្រេចរបស់ខ្លួន លើបណ្តឹងរបស់ហ្វីលីពីនប្រឆាំងនឹងប្រទេសចិន ទាក់ ទងនឹងបញ្ហាសមុទ្រខាងកើត (១២ កក្កដា ២០១៦ - ១២ កក្កដា ២០២១)។

វៀតណាមគាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយឈរលើមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិនិង UNCLOS ១៩៨២ វៀតណាមគាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយឈរលើមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិនិង UNCLOS ១៩៨២
អ្នកប្រាជ្ញអន្តរជាតិបានលើកកម្ពស់ UNCLOS និងសេចក្តីសម្រេចរបស់ PCA ក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត អ្នកប្រាជ្ញអន្តរជាតិបានលើកកម្ពស់ UNCLOS និងសេចក្តីសម្រេចរបស់ PCA ក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត
លោក Toshimitsu Motegi រដ្ឋមន្រ្តីការបរទេសជប៉ុន (រូបថត៖ Mainichi)
លោក Toshimitsu Motegi រដ្ឋមន្រ្តីការបរទេសជប៉ុន (រូបថត៖ Mainichi)

នៅក្នុងសេចក្តីថ្លែងការណ៍មួយនេះ លោក Toshimitsu Motegi រដ្ឋមន្រ្តីការបរទេសជប៉ុនបានបញ្ជាក់ថា សាលដីការសម្រេចរបស់តុលាការអាជ្ញាកណ្តាល គឺជាសេចក្តីសម្រេចចុងក្រោយនិងមានលក្ខណៈចាប់បង្ខំផ្នែកច្បាប់ ចំពោះភាគីដែលមានជម្លោះស្របតាមបទប្បញ្ញត្តិនៃអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ហើយភាគីពាក់ព័ន្ធនានានឹងត្រូវបានតម្រូវឱ្យគោរពតាមសេចក្តីសម្រេចនេះ។ ការដែលចិនបានប្រកាសមិនទទួលយកសាលក្រមនេះគឺផ្ទុយនឹងគោលការណ៍នៃការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្ដរជាតិ ជាពិសេសគឺ UNCLOS។

សេចក្តីប្រកាសក៏បានបញ្ជាក់ផងដែរថា “រាល់ការទាមទារដែនសមុទ្រ” ត្រូវតែផ្អែកលើបទប្បញ្ញត្តិពាក់ព័ន្ធនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ប្រទេស ជប៉ុនប្រឆាំងនឹងការទាមទារដែនសមុទ្រនៅសមុទ្រខាងកើត ដែលមិនសមស្របនឹង UNCLOS ហើយនៅតែមានការព្រួយបារម្ភយ៉ាងយ៉ាងជ្រាលជ្រៅអំពីស្ថានភាពបច្ចុប្បន្ន។ ជប៉ុននឹងបន្តសម្របសម្រួលជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបណ្តាប្រទេសដែលពាក់ព័ន្ធដើម្បីរក្សានិងពង្រឹងនីតិរដ្ឋស្តីពីសណ្តាប់ធ្នាប់ដែនសមុទ្រនិងអនុវត្តន៍ជាក់ស្តែងនូវ “តំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកសេរីនិងបើកចំហ”។

នៅថ្ងៃដដែល ក្នុងសេចក្តីថ្លែងការណ៍ក្នុងឱកាសខួប ៥ ឆ្នាំនៃតុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍ (PCA) នៅទីក្រុងឡាអេ (ហូល្លង់) ចេញសាលដីការសម្រេចលើករណីហ្វីលីពីនប្រឆាំងនឹងចិនទាក់ទងនឹងជម្លោះនៅសមុទ្រខាងកើត (១២ កក្កដា ២០១៦) ក្រសួងការបរទេសកាណាដាបានបញ្ជាក់ជាថ្មីពីតម្រូវការសម្រាប់គ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្ត តាមសេចក្តីសម្រេចនេះ។ ទន្ទឹមនឹងនោះ សេចក្តីប្រកាសនេះក៏បានសង្កត់ធ្ងន់ថា សាលដីការសម្រេចនេះគឺជា “ព្រឹត្តិការណ៍ដ៏មានអត្ថន័យនិងជាមូលដ្ឋានមានផលប្រយោជន៍សម្រាប់ការដោះស្រាយជំលោះ ដោយសន្តិវិធីនៅសមុទ្រខាងកើត”។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកាណាដាបានអំពាវនាវឱ្យប្រទេសទាំងអស់ គោរពតាមរាល់ការសន្យាដែលបានចែងនៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា កាណាដាគាំទ្ររាល់សិទ្ធិពាណិជ្ជកម្មដែនសមុទ្រនិងអាកាសចរណ៍ក៏ដូចជាសិទ្ធិអធិបតេយ្យនិងយុត្តាធិការរបស់បណ្តាប្រទេសដែលជាប់នឹងសមុទ្រខាងកើត ដែលត្រូវបានអនុវត្តន៍ស្របតាមច្បាប់អន្តរជាតិ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការចេញកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចលេខ 80-NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម
ផែនការសម្រាប់ការអនុវត្តច្បាប់ស្តីពីសារព័ត៌មាន
បណ្តុះ​យ៉ាង​ហ្មត់ចត់​ដល់​សមាជិក​បក្ស​ទាំងអស់​នូវ​តួនាទី​ជា​មូលដ្ឋាន​ និង​កម្លាំង​ដ៏​មាន​ពី​កំណើត​នៃ​វប្បធម៌
សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ