ប្រធានរដ្ឋវៀតណាមផ្ញើសារជូនដល់ក្មួយៗកុមារា កុមារី ក្នុងឱកាសបុណ្យសែនព្រះខែ

11:34 | 19/09/2021

ក្នុងឱកាសអំណរបុណ្យសែនព្រះខែឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានផ្ញើសារលិខិតជូនដល់ក្មួយៗ កុមារាកុមារី និងកុមារជំទង់លើទូទាំងប្រទេស។

ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិក៖ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលើកកម្ពស់ទំនាក់ទំនង EU - វៀតណាម ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិក៖ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលើកកម្ពស់ទំនាក់ទំនង EU - វៀតណាម
លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc ផ្ញើសារលិខិតលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc ផ្ញើសារលិខិតលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ thanhnien)
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ thanhnien)

ក្នុងសារលិខិត លោកប្រធានរដ្ឋបានក្រើនរំលឹកថា បុណ្យសែនព្រះខែជាឱកាសសម្រាប់គ្រួសារនីមួយៗ អាជ្ញាធរ និងសង្គមផ្ដល់ការយកចិត្តទុកដាក់ពិសេសដល់ក្មួយៗកុមារ និងកុមារជំទង់ ជួយក្មួយៗចិញ្ចឹមបំណងប្រាថ្នា ក្ដីសុបិនដ៏ល្អបរិសុទ្ធនៃកុមារភាព។

លោកប្រធានរដ្ឋជឿជាក់ថា គ្រួសារនីមួយៗ អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងសង្គមទាំងមូល បន្តយកចិត្តទុកដាក់ពិសេសដល់ក្មួយៗជាកុមារកំព្រា ផ្ដល់អាទិភាពដល់កុមារដែលមានស្ថានភាពលំបាក កុមារអូទីស្សឹម កុមារនៅតំបន់ឆ្ងាយដាច់ស្រយាល ធានា សុវត្ថិភាពសម្រាប់កុមារដែលរងផលប៉ះពាល់ដោយជម្ងឺរាតត្បាត។ ទន្ទឹមនឹងនោះ ជួយឧបត្ថម្ភមធ្យោបាយឧបករណ៍សិក្សារៀនសូត្រ ជាពិសេសគឺសម្រាប់ការសិក្សាតាមប្រព័ន្ធអនឡាញ បង្កលក្ខណៈងាយស្រួលបំផុតដើម្បីកុមារបានសិក្សារៀនសូត្រប្រកបដោយច្នៃប្រឌិត លេងកំសាន្តប្រកបដោយប្រយោជន៍ រួមចំណែកអនុវត្តន៍ល្អនូវគោលជំហរ របស់បក្ស រដ្ឋអំពីការថែទាំនិងការពារកុមារ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc មានបំណងថា ក្មួយៗកុមារនិងកុមារជំទង់ នឹងចិញ្ចឹមដោយឥតឈប់ឈរនូវស្មារតីស្នេហាជាតិ មោទនភាព សេចក្ដីប្រាថ្នា ខិតខំប្រឹងប្រែង​ ហាត់ពត់លត់ដំទាំងបញ្ញានិងសីលធម៌ ដើម្បីចូលរួមចំណែកកសាងប្រទេសវៀតណាមឲ្យកាន់តែស្រស់ស្អាតនិងសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ