យុគសម័យ - រដ្ឋាភិបាលទើបតែចេញសេចក្តីសម្រេចលេខ ១៤៤៧/QĐ-TTg បង្កើតក្រុមការងារពិសេសរបស់នាយករដ្ឋមន្រ្តីស្តីពីការដោះស្រាយការលំបាក សម្រាប់អាជីវកម្មនិងប្រជាជនដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ឧបនាយករដ្ឋមន្ត្រី ឡឺមីញខាយ (Le Minh Khai) ជាប្រធានក្រុមការងារនេះ។
![]() |
| បង្កើតក្រុមការងារពិសេសរបស់នាយករដ្ឋមន្ត្រីដើម្បីដោះស្រាយការលំបាកសម្រាប់អង្គភាពអាជីវកម្មនិងប្រជាជន |
ក្រុមការងារគឺជាអង្គការសម្របសម្រួលអន្តរវិស័យ ដែលមានមុខងារជួយរដ្ឋាភិបាល និងនាយករដ្ឋមន្រ្តីក្នុងការស្រាវជ្រាវដឹកនាំ និងសម្របសម្រួលក្នុងការដោះស្រាយបញ្ហាសំខាន់និងអន្តរវិស័យក្នុងការដោះស្រាយការលំបាកសម្រាប់សហគ្រាសនិង អាជីវកម្ម និងប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ ។
ក្រុមការងារមានភារកិច្ចយ៉ាងសកម្មក្នុងការក្តាប់សភាពការណ៍និងទទួលព័ត៌មានសំយោគ ការលំបាក និងបញ្ហារបស់សហគ្រាសនិងប្រជាជន; លើកសំណើរជូននាយករដ្ឋមន្រ្តីក្នុងការដឹកនាំ និងដំណោះស្រាយឱ្យបានឆាប់ដើម្បីដោះស្រាយបញ្ហាសំខាន់អន្តរតំបន់ និងអន្តរវិស័យ ដើម្បីជំនះលើការលំបាកសម្រាប់អាជីវកម្មនិងប្រជាជនដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ-១៩; សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រុមការងារពិសេសរបស់នាយករដ្ឋមន្រ្តីស្តីពីការពិនិត្យឡើងវិញនូវការលំបាកនិងឧបសគ្គព្រមទាំងជំរុញការអនុវត្តគម្រោងវិនិយោគនៅតាមក្រសួងសាខា និងតំបន់ដែលបានបង្កើតឡើងនៅក្នុងសេចក្តីសម្រេចលេខ ១២៤២/QD-TTg ចុះថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២១ របស់នាយករដ្ឋមន្ត្រី ដើម្បីរួមគ្នា ធ្វសេនាធិការជូននាយករដ្ឋមន្ត្រីក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនានាផងដែរ៕
VGP

មតិពីមិត្តអ្នកអាន