នៅក្នុងឱកាសដែលប្រជាជនវៀតណាម ទូទាំងប្រទេសកំពុងអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា សូមជូនពរសាធារណរដ្ឋសង្គមនិយមវៀតណាម បន្តអភិវឌ្ឍ រីកចម្រើន រឹងមាំ លើគ្រប់វិស័យនិងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហការល្អ រវាង បក្ស រដ្ឋាភិបាល ប្រជាជន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រទេសទាំងពីរ កម្ពុជា-វៀតណាម បន្តអភិវឌ្ឍរីកចម្រើន រឹងមាំ ស្ថិតស្ថេរ ជានិច្ចនិរន្តរ៍
![]() |
| ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ។ (រូបថត៖ cpp.org.kh) |
នៅក្នុងឱកាសដ៏វិសេសវិសាល ដែលប្រជាជនវៀតណាម ទូទាំងប្រទេសកំពុងអបអរសាទរ ខួប៧៦ឆ្នាំ នៃទិវាងៃបុណ្យឯករាជ្យជាតិ របស់សាធារណរដ្ឋសង្គមនិយមវៀតណាម(០២/០៩/១៩៤៥- ០២/០៩/២០២១) តាងនាមមេបញ្ជាការ មេបញ្ជាការរង នាយនាវី នាយនាវីរង ពលនាវិកមូលដ្ឋាន សមុទ្រ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ សូមចូលរួមអបអរសាទរ ដោយស្មោះអស់ពីដួងចិត្ត ជាមួយបក្ស រដ្ឋាភិបាល ប្រជាជន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា សូមជូនពរសាធារណរដ្ឋសង្គមនិយមវៀតណាម បន្តអភិវឌ្ឍ រីកចម្រើន រឹងមាំ លើគ្រប់វិស័យនិងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហការល្អ រវាង បក្ស រដ្ឋាភិបាល ប្រជាជន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រទេសទាំងពីរ កម្ពុជា-វៀតណាម បន្តអភិវឌ្ឍរីកចម្រើន រឹងមាំ ស្ថិតស្ថេរ ជានិច្ចនិរន្តរ៍៕
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ

មតិពីមិត្តអ្នកអាន