ការបង់ប្រាក់សម្រាប់មធ្យោបាយដែលធ្វើដំណើរលើខ្សែផ្លូវវៀតណាម - កម្ពុជានឹងបន្ថយចុះទាបជាង ១០ ដង

09:51 | 30/08/2021 ឌីណា

យុគសម័យ - ចាប់ពីថ្ងៃទី ១២ ខែតុលា មធ្យោបាយ​ធ្វើ​ដំណើរ​លើផ្លូវទឹករវាងវៀតណាមនិងកម្ពុជានៅពេលចូលនិងចេញពីកំពង់ផែសមុទ្រសំរាប់ការបង់ប្រាក់ថ្មីប្រើប្រាសផ្លូវ​នឹងធ្លាក់ចុះទា​ប ១០ ដង។

វៀតណាម - កម្ពុជា៖ ពីសាមគ្គីភាពប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់សត្រូវរហូតដល់ការ រួបរួមគ្នាយកឈ្នះលើជំងឺរាតត្បាតសកល Covid-19 វៀតណាម - កម្ពុជា៖ ពីសាមគ្គីភាពប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់សត្រូវរហូតដល់ការ រួបរួមគ្នាយកឈ្នះលើជំងឺរាតត្បាតសកល Covid-19
Khmertimes​ ៖ ទំនាក់​ទំនងជា​មិត្តភាព កម្ពុជា​-​វៀតណាម និង​វ​ឌ្ឍ​ភាព​ Khmertimes​ ៖ ទំនាក់​ទំនងជា​មិត្តភាព កម្ពុជា​-​វៀតណាម និង​វ​ឌ្ឍ​ភាព​

ថ្ងៃទី ២៩ ខែសីហា តំណាងនាយកដ្ឋាន​ផ្លូវ​ទឹក​ក្នុងប្រទេសវៀតណមបានឲ្យ​ដឹងថា ចាប់ពីថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២១ មធ្យោបាយធ្វើ​ដំណើរ​លើផ្លូវទឹកវៀតណាម​ - កម្ពុជា នៅពេលដែលចូលនិងចេញពីកំពង់ផែសមុទ្រ ចំណតនាវាផ្ទៃក្នុង។ ​ការបង់ប្រាក់នេះនឹងធ្លាក់ចុះទាបជាងថ្លៃដើមប្រហែល ១០ ដង។

ការបង់ប្រាក់សម្រាប់មធ្យោបាយដែលធ្វើដំណើរលើខ្សែផ្លូវវៀតណាម  - កម្ពុជានឹងបន្ថយចុះទាបជាង ១០ ដង
តំបន់ច្រកទ្វារព្រំដែនលើផ្លូវ​ទឹក Vinh Xuong - An Giang។ ( រូបថត៖ Van Pho)

អធិប្បាយបន្ថែម តំណាងនាយកដ្ឋាន​​ផ្លូវ​ទឹក​ក្នុងប្រទេសវៀតណាមបាននិយាយថា ចាប់ពីថ្ងៃទី ១ ខែមីនាឆ្នាំ ២០២០ រហូតមកដល់​ពេល​នេះ មធ្យោបាយធ្វើដំណើរលើផ្លូវ​ទឹក​រវាងវៀតណាមនិងកម្ពុជា នៅពេលចូលនិងចេញពីកំពង់ផែសមុទ្រដែលត្រូវបង់ប្រាក់​សម្រាប់ការប្រើប្រាស់ផ្លូវទឹក​និង​បង់ថ្លៃជារូបិយប័ណ្ណបរទេស (ដុល្លារអាមេរិក) ដែល​ធ្វើ​ឲ្យតម្លៃគិតជាប្រាក់វៀតណាម​ខ្ពស់ជាង ១០-១១ ដង បើសិនជាប្រៀបធៀប​នឹង​រយៈពេលមុននេះ។

ដូច្នេះយោងតាមសំណើរបស់នាយកដ្ឋាន​​ផ្លូវទឹក​ផ្ទៃក្នុង​វៀតណាម​និងសហគ្រាសដឹក​ជញ្ជូន សារាចរលេខ ៧៤/២០២១ របស់ក្រសួងហិរញ្ញវត្ថុបាន​កំណត់អំពីការអនុវត្តប្រាក់បង់ថ្លៃសម្រាប់​ការប្រើប្រាស់កំពង់ផែ និងចំណតនាវាផ្សេៗ ទៀតដែលកំពុងប្រតិបត្តិការផ្លូវដឹកជញ្ជូនវៀតណាម - កម្ពុជា នៅពេលចូលនិងចេញពីកំពង់ផែសមុទ្រ។

យោងតាមកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវទឹករវាងវៀតណាមនិងកម្ពុជាដែលចុះហត្ថលេខាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរនៅថ្ងៃទី ១៧ ខែធ្នូឆ្នាំ ២០០៩ ចាប់ពីថ្ងៃទី ២០ ខែមករាឆ្នាំ ២០១១ ផ្លូវទឹកមួយចំនួនជាកម្មសិទ្ធិរបស់ប្រព័ន្ធទន្លេមេគង្គក្នុងទឹកដីវៀតណាមនិងកម្ពុជា ក្លាយជាតំបន់នាវាចរណ៍ឥតគិតការ​បង់ប្រាក់សម្រាប់មធ្យោបាយធ្វើ​ដំណើរលើផ្លូវទឹករបស់ប្រទេសទាំងពីរ។

គួរកត់សម្គាល់ថា ការដឹកជញ្ជូនកុងតឺន័រតាមផ្លូវទឹករវាងប្រទេសវៀតណាមនិងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នមានការអភិវឌ្ឍខ្លាំង។ ជារៀងរាល់សប្តាហ៍ មានមធ្យោបាយធ្វើដំណើរប្រហែល ២០ គ្រឿងពី ១៦០-២០០ Teus តាមរយៈច្រកទ្វារព្រំដែនដែលស្មើនឹងជាង ១.០០០ ជើង/ឆ្នាំ (១៦០.០០០ ទៅ ២០០.០០០ Teus /ឆ្នាំ) ៕

ឌីណា

Bao Giao Thong

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip