វៀតណាមនិងកម្ពុជាពង្រឹងការសម្របសម្រួលក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID - 19

21:59 | 23/08/2021 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ២២ ខែសីហា នៅឃុំព្រំដែន Ia O ស្រុក Ia Grai ខេត្ត Gia Lai គណៈប្រតិភូប៉ុស្តិ៍ការពារព្រំដែន Ia O នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai បានជួបពិភាក្សាការងារជាមួយតំណាងកងកម្លាំងការពារព្រំដែនកម្ពុជា ស្តីពីការសម្របសម្រួលក្នុងការការពារព្រំដែន បង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

វៀតណាមនិងកម្ពុជាឯកភាពគ្នាលើកាងាររគ្រប់គ្រងខ្សែព្រំដែននិងបង្គោលព្រំដែន វៀតណាមនិងកម្ពុជាឯកភាពគ្នាលើកាងាររគ្រប់គ្រងខ្សែព្រំដែននិងបង្គោលព្រំដែន
វៀតណាមបរិច្ចាកថវិការចំនួន ៨៥,០០០ ដុល្លារអាមេរិក ដើម្បីជួយជនជាតិវៀតណាម-កម្ពុជា វៀតណាមបរិច្ចាកថវិការចំនួន ៨៥,០០០ ដុល្លារអាមេរិក ដើម្បីជួយជនជាតិវៀតណាម-កម្ពុជា
តំណាងប៉ុស្តិ៍ការពារព្រំដែន Ia O បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai (ខាងឆ្វេង) ផ្តល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសំភារៈបរិក្ខារពេទ្យជូនតំណាងកងកម្លាំងការពារព្រំដែនកម្ពុជា ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 (រូបថត៖ vnanet.vn)
តំណាងប៉ុស្តិ៍ការពារព្រំដែន Ia O បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai (ខាងឆ្វេង) ផ្តល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសំភារៈបរិក្ខារពេទ្យជូនតំណាងកងកម្លាំងការពារព្រំដែនកម្ពុជា ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 (រូបថត៖ vnanet.vn)

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពជាមួយគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងការគ្រប់គ្រងនិងការពារព្រំដែន ការការពារឧក្រិដ្ឋកម្ម ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 នៅតាមព្រំដែន រួមគ្នាកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

លោកវរសេនីយ៍ទោ Dinh Cong Thong ប្រធានប៉ុស្តិ៍ការពារព្រំដែន Ia O បានស្នើឱ្យភាគីទាំងពីរឯកភាពជាមួយគ្នារក្សាការអនុវត្តបទបញ្ញត្តិរួម និងសម្របសម្រួលរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែននៃភាគីទាំងពីរក្នុងស្មារតីគោរពអធិបតេយ្យភាពព្រំដែននៃប្រទេសនីមួយៗ។ លោកក៏បានបញ្ជាក់ថា ប៉ុស្តិ៍ការពារព្រំដែនក្រោមបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai ត្រៀមខ្លួនជាស្រេចគាំទ្រ និងជួយឧបត្ថមស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគដល់ប៉ុស្តិ៍ការពារព្រំដែនកម្ពុជា ដើម្បីចែករំលែកការលំបាកជាមួយបណ្តាអង្គភាពរបស់កម្ពុជាក្នុងស្មារតីនៃការជួយគ្នាទៅវិញទៅមក សាមគ្គីភាព និងមិត្តភាព៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន