សម្រស់​ខាងក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ

10:34 | 21/08/2021 ហេង វុធ្ធី

ក្រៅពី​ភាព​ទាក់ទាញ​នៃ​ផ្នែក​ខាងក្រៅហើយ​ ពហុ​កីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ ក៏​កំពុង​ធ្វើ​អោយ​មានការ​កោតសរសើរ​ចំពោះ​ទិដ្ឋភាព​នៅ​ផ្នែក​ខាងក្នុង​ផង​ដែរ​។ រូបភាព​ជា​ច្រើន​សន្លឹក​បង្ហាញ​ពី​ភាព​ខាងក្នុង បាន​ធ្វើ​អោយ​ពហុ​កីឡាដ្ឋាន​ដ៏​អស្ចារ្យ​មួយ​នេះ ក្លាយជា​ពហុ​កីឡាដ្ឋាន​ដែល​ជាប់​ឈ្មោះ​ថា​ទំនើប ទាន់សម័យ ស្រស់​ស្អាត និង ទាក់ទាញ​ទាំ​ង​ខាងក្នុង និង ខាងក្រៅ​។

កម្ពុជាសង្ឃឹមថានឹងយលឈ្នះមេដាយមាសជាច្រើនក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាមមកស្រុកកំណើតវិញ កម្ពុជាសង្ឃឹមថានឹងយលឈ្នះមេដាយមាសជាច្រើនក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាមមកស្រុកកំណើតវិញ
កម្ពុជាត្រៀមជិត៣០ប្រភេទកីឡា សម្រាប់ស៊ីហ្គេម ២០២១ នៅវៀតណាម ក្នុងនោះក៏មានកីឡា សក្តានុពល កម្ពុជាត្រៀមជិត៣០ប្រភេទកីឡា សម្រាប់ស៊ីហ្គេម ២០២១ នៅវៀតណាម ក្នុងនោះក៏មានកីឡា សក្តានុពល

សម្រស់​ខាងក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ

សម្រស់​ខាងក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ

នៅ​ផ្នែក​ខាងក្នុង​ក្រៅពី​មាន​កន្លែង​អង្គុយ​ទស្សនា​ប្រកបដោយ​ផាសុកភាព ក៏​មាន​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព មាន​ទូរទស្សន៍​ផ្ទាំង​ធំ​សម្រាប់​បង្ហាញ​លទ្ធផល និង រូបភាព​ខ្លះ​ៗ មាន​កន្លែង​គណៈអធិបតី​អង្គុយ​ទស្សនា​ប្រកបដោយ​កិត្តិយស និង​មាន​ប្រើ​ព​ណ៍​ធ្វើ​អោយ​អារម្មណ៍​អ្នក​ទស្សនា​ចូល​ទៅ​ដល់​គឺ​ទាក់ចិត្ត​។ នៅ​ផ្នែក​ខាងក្នុង​នេះ ក៏​ត្រូវ​បាន​ញេ​បំពាក់​ប្រព័ន្ធ​សញ្ញា និង​ប្រាប់​ពី​ហានិភ័យ​បើ​មានការ​កើតឡើង និង​មាន​ច្រើន​ច្រក​សម្រាប់​រំដោះ​អ្នក​ទស្សនា​ចេញ​ខាងក្រៅ​ផង​ដែរ​។ ទាំង​ព​ណ៍ ទាំង​ការ​រៀបចំ ទាំង​រចនា​បទ និង​ទាំង​ប្រព័ន្ធ​ភ្លើង​ជាដើម សុទ្ធតែ​ត្រូវ​បាន​រៀបចំ​កុំអោយ​ប៉ះ​ទ​ង្កិ​ចនឹង​ភ្នែក​របស់​អ្នក​ទស្សនា ដែល​ធ្វើ​អោយ​អ្នក​ទស្សនា​មាន​អារម្មណ៍​ត្រជាក់​ភ្នែក​។

ក្នុង​នោះ​សូ​ម្បី​តែ​ដំបូល​ស្ដា​ត​ក៏​ត្រូវ​បាន​រៀបចំ​ដោយ​ស្រប​នឹង​ទិស​ថ្ងៃ ដើម្បី​អោយ​ម្លប់​អ្នក​ទស្សនា កុំអោយ​ជះ​កម្ដៅ ពេល​ការ​ប្រកួត​បាល់ទាត់​ពេល​ថ្ងៃ ត្រូវ​បាន​បើក​ប្រកួត​នោះ​ផង​ដែរ​។ ពហុ​កីឡាដ្ឋាន​នេះ ទំនង​នឹង​ធ្វើ​ម្ចាស់ផ្ទះ AFF Suzuki Cup 2021 នា​ខែធ្នូ ខាង​មុខ​នេះ ដែល​ពិតជា​រំលេច​រូប​សម្រស់​ដោយ​ផ្ទាល់ សម្រាប់​អ្នកចូលរួម​ទស្សនា ដើម្បី​ងាយស្រួល​កែ​ចំណុច​ខ្វះខាត​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម នៅ​ឆ្នាំ​២០២៣​។

សម្រស់​ខាងក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ
សម្រស់​ខាងក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ

សូម​បញ្ជាក់​ថា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​ដំណាក់កាល​ទី​១ កាលពី​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៣ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គ្រោង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជិត​១៦០លាន​ដុល្លារ​អា​មេ​រិ​ក ។

សម្រស់​ខាងក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ
សម្រស់​ខាងក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិត​នៅ​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដែល​មាន​ចម្ងាយ ១២​គីឡូម៉ែត្រ ពី​វត្ត​ភ្នំ សាងសង់​លើ​ផ្ទៃដី​ទំហំ​ជាង ៨៥​ហិ​កតា​។ សម្រាប់​កីឡដ្ឋាន​ធំ​វិញ គឺ​មាន​សណ្ឋាគារ​ចំនួន ៣៤​បន្ទប់​, ហាង​លក់ទំនិញ​សម្លៀក​បំពាក់​កីឡា ឧបករណ៍ សម្ភារ​កីឡា​គ្រប់​ប្រភេទ និង​ផលិតផល​ផ្សេង​ៗ, មាន​បំពាក់​កន្លែង​កម្សាន្ត​របស់​កុមារ​, មាន​សាល​ហាត់​កីឡា​មួយ​ចំនួន​ក្រោម​អគារ​ធំ ហើយ​លក្ខណៈ​ពិសេស​នោះ​របស់​កីឡដ្ឋាន​ធំ​នេះ គឺ​មាន​ច្រក​សុវត្ថិភាព​ច្រើន ដែល​អាច​រំដោះ​មនុស្ស ៦​ម៉ឺន​នាក់​ក្នុង​រយៈ​តែ​៧​នាទី​ប៉ុណ្ណោះ​។ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គឺជា​ពហុ​កីឡដ្ឋាន​ដ៏​ទំនើប​មួយ​របស់​កម្ពុជា ដែល​សាងសង់​ឡើង ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣៕

ហេង វុធ្ធី

kohsantepheapdaily.com.kh

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត