Trending now

កម្ពុជាសង្ឃឹមថានឹងយលឈ្នះមេដាយមាសជាច្រើនក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាមមកស្រុកកំណើតវិញ

01:40 | 13/05/2021 ហេង វុធ្ធី

យុគសម័យ - កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការទៅចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាមនាចុងឆ្នាំ២០២១ នេះ ដើម្បីដណ្តើមយកមេដាយឱ្យបានច្រើនជូនជាតិមាតុភូមិ ខណៈដែលព្រឹត្តិការណ៍នេះពិតជាមានសារ សំខាន់ណាស់សម្រាប់កម្ពុជាដែលត្រូវទៅទទួលយកទង់ ដើម្បីធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣ ។

កម្ពុជា ត្រៀម​ដាក់​ប​ញ្ជូ​ល​កីឡា​ជាង ៣០ ប្រភេទ ដើម្បី​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​វៀតណាម​ កម្ពុជា ត្រៀម​ដាក់​ប​ញ្ជូ​ល​កីឡា​ជាង ៣០ ប្រភេទ ដើម្បី​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​វៀតណាម​
​ក្រុមកីឡា​កា​រ៉ា​តេ របស់​អង្គភាព​កីឡា នគរបាលជាតិ​កម្ពុជា ដណ្ដើមបាន​មេដាយ ចំនួន​៩ ​ក្រុមកីឡា​កា​រ៉ា​តេ របស់​អង្គភាព​កីឡា នគរបាលជាតិ​កម្ពុជា ដណ្ដើមបាន​មេដាយ ចំនួន​៩
កម្ពុជាសង្ឃឹមថានឹងយលឈ្នះមេដាយមាសជាច្រើនក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាមមកស្រុកកំណើតវិញ
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេ ខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ៖ ... ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេ ខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ បានមានប្រ សាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្រុមកីឡាករបានត្រៀមយូរមកហើយ ប៉ុន្តែក្នុងឆ្នាំនេះយើងត្រៀមលក្ខណៈ ការបញ្ជូនទៅហ្វឹកហាត់នៅប្រទេសចិន នាដើមខែសីហា ដើម្បីហ្វឹកហាត់និងសមឱ្យបានច្រើន ដែលមានដៃគូល្អៗក្នុងការហ្វឹកហាត់ ។ បន្ថែមពីនោះ ការត្រៀមទៅហ្វឹក ហាត់នៅប្រទេសចិន ដែលមានរយៈពេល៣ខែ ឬ៩០ថ្ងៃ មុនស៊ីហ្គេមវៀតណាម ក្នុងចំនួន១៣៥នាក់ ស្មើនឹង១២ប្រភេទកីឡា ជាប្រភេទកីឡាដែលខ្លាំងរបស់ប្រទេសចិន ។

ឯកឧត្តមបន្តថា សម្រាប់កីឡាករ កីឡាការិនីខ្មែរនៅក្រៅប្រទេស ដែលធ្លាប់ទទួលបានមេដាយ ក៏យើងបានប្រមែប្រមូលពួកគាត់ឱ្យខិតខំហ្វឹកហាត់ផងដែរ ដែលរួមមាន តេក្វាន់ដូ ជឺជិតស៊ូ ប្រដាល់ ហែលទឹក ជិះកង់ គុនដាវ ជាដើម។ សំឡេង៖ « សំខាន់ទី១គឺត្រៀមផ្នែកបច្ចេកទេស ការហ្វឹកហាត់ក្រុមកីឡាករ កីឡាការិនីក្រុមជំរើសជាតិឱ្យល្អដើម្បីត្រៀម ។ យើងបានត្រៀមការហ្វឹកហាត់ជាលក្ខណៈពិសេស ក្នុងការប្រមូលផ្តុំជម្រើសជាតិ ខាងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនរបស់ក្រសួងអប់រំ យុវជននិងកីឡា ដែលសហការជាមួយអូឡាំពិក ជាមួយសហព័ន្ធជាតិ ឃើញថាមាន ការត្រៀមលក្ខណៈហើយ » ។ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា ក្រៅពីការពង្រឹងការហ្វឹកហាត់ ក្រុមកីឡាករ កីឡា ការិនី និងគ្រូបង្វឹក បានចាក់វ៉ាក់សាំងកូវីដ១៩កូវីដ១៩ គ្រប់គ្នាផងដែរ ដែលនេះជាការត្រៀមខ្លួនរួចជាស្រេចក្នុងការទៅចូលរួមព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំឆ្នាំ ខណៈដែលប្រទេសវៀតណាម នៅតែប្តេជ្ញាចិត្តធ្វើព្រឹត្តិការណ៍ស៊ីហ្គេមនេះឱ្យទទួលបានជោគ ជ័យ ។ ឯកឧត្តមបន្តទៀតថា ចំណែកការរៀបចំ សំខាន់មួយទៀតវិញនោះ គឺការប្រកួតនៅវៀតណាម ដែលយើងត្រូវទៅផ្ទេរសិទ្ធិធ្វើជាម្ចាស់ផ្ទះពីវៀតណាមមកកម្ពុជា ដូច្នេះពេលដែលពិធីបិទការប្រកួតនៅវៀតណាម គឺត្រូវត្រៀមគណៈប្រតិភូ របស់រាជរដ្ឋាភិបាល គណៈកម្មាធិ ការជាតិរៀបចំស៊ីហ្គេម ត្រូវទៅទទួលទង់និងធ្វើការសម្តែង ដែលមានផ្ទាំងទស្សនីយភាព ត្រូវសហការជាមួយក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ដើម្បីសម្តែងស្វាគមន៍និងបង្ហាញអំពីការត្រៀមលក្ខណៈរបស់កម្ពុជា ស្វាគមន៍បណ្តាប្រទេសអាស៊ីអាគ្នេយ៍និងជាសមាជិកស៊ីហ្គេមទាំងអស់ មកកម្ពុជានៅឆ្នាំ២០២៣ ។

កម្ពុជាសង្ឃឹមថានឹងយលឈ្នះមេដាយមាសជាច្រើនក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាមមកស្រុកកំណើតវិញ
កម្ពុជាសង្ឃឹមថានឹងយលឈ្នះមេដាយមាសជាច្រើនក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាមមកស្រុកកំណើតវិញ

ឯកឧត្តម បានបញ្ជាក់ថា ការរៀបចំនេះគឺត្រូវឱ្យបានល្អប្រសើរផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្ពុជាឱ្យបានច្រើន ។ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា ក្នុងចំណោមកីឡាទំាង៤០ប្រភេទ របស់ប្រទេសវៀតណាមនៅក្នុងការប្រកួតនោះ កម្ពុជាមាន ៣២ប្រភេទកីឡាក្នុងការហ្វឹកហាត់ ប៉ុន្តែកម្ពុជាមិនទាន់កំណត់ត្រូវតែប្រកួតទាំង៣២កីឡានោះទេ ដែលនេះគ្រាន់តែជាការប្រមូលផ្តុំប៉ុណ្ណោះ ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាម គ្រោងនឹងធ្វើនៅរដ្ឋធានី ហាណូយចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ខណៈដែលព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣នៅកម្ពុជា នឹងប្រព្រឹត្តធ្វើចាប់ពីថ្ងៃទី០៥ដល់១៧ ខែឧសភាឆ្នាំ២០២៣៕

ហេង វុធ្ធី

thethao247.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"