យុគសម័យ - ក្នុងបរិបទដែលវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័ស ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ការងារសតិអារម្មណ៍របស់បក្សយើងកំពុងឈរចំពោះមុខតម្រូវការនៃការផ្លាស់ប្តូរថ្មីជាសារវន្ត ទាំងផ្នែកការគិត វិធីសាស្ត្រ និងការរៀបចំអនុវត្ត។ នារសៀលថ្ងៃទី ០៥ ឧសភា ឆ្នាំ ២០២៦ នៅរដ្ឋធានីហាណូយ គណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម សហការជាមួយបណ្ឌិតសភានយោបាយជាតិហូជីមិញ និងក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ ក្រោមប្រធានបទ “យុទ្ធសាស្ត្រការងារសតិអារម្មណ៍របស់បក្សក្នុងបរិបទនៃបរិវត្តកម្មឌីជីថល” សំដៅស្រាវជ្រាវ និងពិភាក្សាអំពីខ្លឹមសារយុទ្ធសាស្ត្រការងារសតិអារម្មណ៍របស់បក្សក្នុងបរិបទនៃបរិវត្តកម្មឌីជីថល និងបណ្តាដំណោះស្រាយទម្លាយភាពទាល់ច្រកដែលមានលក្ខណៈយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិក្នុងយុគសម័យថ្មី។
| បណ្តុះយ៉ាងហ្មត់ចត់ដល់សមាជិកបក្សទាំងអស់នូវតួនាទីជាមូលដ្ឋាន និងកម្លាំងដ៏មានពីកំណើតនៃវប្បធម៌ បញ្ជាក់ពីម៉ាកផលិតផលកសិកម្មស្អាតពីផលិតផល OCOP |
តាមរយៈការស្រាវជ្រាវបានបង្ហាញថា សេចក្តីព្រាង “យុទ្ធសាស្ត្រការងារសតិអារម្មណ៍របស់បក្សក្នុងបរិបទនៃបរិវត្តកម្មឌីជីថលដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” បានបង្ហាញពីការរៀបចំយ៉ាងហ្មត់ចត់ ការចូលទៅជិតតាមប្រព័ន្ធ និងការក្តាប់ជាប់នូវស្មារតីនៃឯកសារមហាសន្និបាតលើកទី XIV របស់បក្ស។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈការអនុវត្តជាក់ស្តែងក្នុងប្រព័ន្ធរណសិរ្សមាតុភូមិ និងបណ្តាអង្គការនយោបាយ-សង្គម នៅមានបញ្ហាមួយចំនួនដែលចាំបាច់ត្រូវបន្តបង្ហើយឱ្យកាន់តែពេញលេញ ដើម្បីលើកកម្ពស់លក្ខណៈយុទ្ធសាស្ត្រ និងលទ្ធភាពនៃការរៀបចំអនុវត្ត។
ជាបឋម តម្រូវការដែលបានដាក់ចេញគឺមិនត្រឹមតែឈប់ត្រឹម “បរិវត្តកម្មឌីជីថលលើការងារសតិអារម្មណ៍” ប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់ត្រូវលើកកម្ពស់ឱ្យឈានដល់កម្រិតកម្ពស់ថ្មីមួយទៀត នោះគឺការគ្រប់គ្រងជំនឿទុកចិត្តក្នុងសង្គមក្នុងយុគសម័យឌីជីថល។ ប្រសិនបើពីមុន ការងារសតិអារម្មណ៍ផ្តោតជាសំខាន់លើការឃោសនាផ្សព្វផ្សាយ និងការតម្រង់ទិសមតិសាធារណៈ នោះនាពេលបច្ចុប្បន្ន បញ្ហាប្រឈមដ៏ធំជាងនេះ គឺស្ថិតនៅលើការប្រកួតប្រជែងអំពីការយល់ដឹង ជំនឿទុកចិត្ត និងប្រព័ន្ធតម្លៃនៅក្នុងសង្គម។ លំហឌីជីថលបានក្លាយជាមជ្ឈដ្ឋាននៃការកកើតឡើងនូវការយល់ដឹងជាចម្បង ដែលទាមទារឱ្យការងារសតិអារម្មណ៍ត្រូវផ្លាស់ប្តូរយ៉ាងខ្លាំងក្លាទៅរកគំរូ “ការដឹកនាំ – ការធ្វើអន្តរកម្ម – ការឆ្លើយតប – ការកែសម្រួល” ដែលក្នុងនោះ ទិន្នន័យខ្នាតធំ (Big Data) និងការវិភាគសង្គមតាមពេលវេលាជាក់ស្តែង (Real-time) ដើរតួនាទីជាគ្រឹះស្ថានដ៏សំខាន់បំផុត។
![]() |
| កម្មវិធី របស់វិស័យឃោសនាអប់រំ និងចលនាមហាជននៅលើទូរស័ព្ទចល័ត គឺជាគ្រឹះស្ថានព័ត៌មានពហុផ្សព្វផ្សាយ សម្រាប់បម្រើឱ្យវិស័យឃោសនាអប់រំ និងចលនាមហាជននៅទូទាំងប្រទេស ដែលជួយឱ្យកម្មាភិបាល សមាជិកបក្ស និងស្រទាប់ប្រជាជននានា អាចទទួលបានព័ត៌មានយ៉ាងងាយស្រួល; ព្រមទាំងជំរុញប្រសិទ្ធភាពនៃការងារព័ត៌មាន និងការឃោសនាផ្សព្វផ្សាយ។ |
ទន្ទឹមនឹងនោះ ការរៀបចំប្រព័ន្ធភារកិច្ច និងដំណោះស្រាយ ចាំបាច់ត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ តាមអ័ក្សយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីជៀសវាងការធ្វើការងាររាយប៉ាយ។ វិធីសាស្រ្តចូលទៅជិតដែលសមស្របបំផុត គឺការវិលជុំវិញអ័ក្សចម្បងទាំងបីរួមមាន៖ ទិន្នន័យ – គ្រឹះស្ថាន – បច្ចេកវិទ្យា; ខ្លឹមសារ – ទំនាក់ទំនង – ឥទ្ធិពលសង្គម; មនុស្ស – ការរៀបចំ – ស្ថាប័ន។ វិធីសាស្ត្រចូលទៅជិតនេះ មិនត្រឹមតែជួយឱ្យផ្ដោតសំខាន់លើធនធានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបាននូវឥទ្ធិពលរីកសាយភាយ និងលើកកម្ពស់ប្រសិទ្ធភាពជារួមនៃយុទ្ធសាស្ត្រផងដែរ។
ចំណុចគួរឱ្យកត់សម្គាល់មួយទៀត គឺប្រព័ន្ធសូចនាករវាយតម្លៃ។ នាពេលបច្ចុប្បន្ន សូចនាករភាគច្រើនមានលក្ខណៈបច្ចេកទេស ដូចជា ល្បឿននៃការឆ្លើយតប, អត្រានៃខ្លឹមសារវិជ្ជមាន ឬកម្រិតនៃការបណ្តុះបណ្តាលកម្មាភិបាល។ ទោះជាយ៉ាងណាក៏ដោយ គោលដៅស្នូលនៃការងារសតិអារម្មណ៍ គឺការពង្រឹងជំនឿទុកចិត្ត ការបង្កើតការឯកភាពគ្នាក្នុងសង្គម និងការរក្សាឱ្យបាននូវស្ថិរភាពនយោបាយ-សង្គម។ ហេតុដូច្នេះ ចាំបាច់ត្រូវបំពេញបន្ថែមនូវបណ្តាសូចនាករដែលឆ្លុះបញ្ចាំងដោយផ្ទាល់នូវលទ្ធផលនយោបាយ-សង្គម ដូចជា កម្រិតនៃការឯកភាពគ្នាចំពោះបណ្តាមាគ៌ាធំៗ, សមត្ថភាពគ្រប់គ្រងវិបត្តិព័ត៌មាន ឬកម្រិតស្ថិរភាពនៃមតិសាធារណៈក្នុងដំណាក់កាលរសើបនានា។
នៅក្នុងជ្រុងនៃការរៀបចំអនុវត្ត "ចំណុចស្ទះ" មួយនាពេលបច្ចុប្បន្ន គឺយន្តការប្រតិបត្តិការ និងការសម្របសម្រួលអន្តរវិស័យ។ ការរាយប៉ាយនៃទិន្នន័យ និងការខ្វះភាពឯកភាពក្នុងសមត្ថកិច្ចឆ្លើយតប បានធ្វើឱ្យស្ថានភាពជាច្រើនមិនទាន់ត្រូវបានដោះស្រាយទាន់ពេលវេលា។ គម្រោងនេះចាំបាច់ត្រូវធ្វើឱ្យកាន់តែច្បាស់នូវបញ្ហាស្នូលៗ៖ ម្ចាស់ការដែលទទួលខុសត្រូវក្នុងការថ្លែងការណ៍ក្នុង "ម៉ោងមាស", យន្តការសម្របសម្រួលរវាងស្ថាប័នបក្ស – ស្ថាប័នគ្រប់គ្រងរដ្ឋ – ស្ថាប័នសារព័ត៌មាន – គ្រឹះស្ថានឌីជីថល ក៏ដូចជាការទទួលខុសត្រូវរបស់អ្នកដឹកនាំក្នុងការដោះស្រាយរាល់ស្ថានភាពសតិអារម្មណ៍ដ៏ស្មុគស្មាញ។ ប្រសិនបើមិនដោះស្រាយឱ្យដាច់ស្រឡះទេ គោលដៅ "ឆ្លើយតបឆាប់រហ័ស តម្រង់ទិសឱ្យបានមុន" គឺពិបាកនឹងសម្រេចបានក្នុងការពិតណាស់។
ជាពិសេស ចាំបាច់ត្រូវសម្លឹងមើលឱ្យបានពេញលេញ និងត្រឹមត្រូវនូវកម្រិតតួនាទីរបស់រណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការនយោបាយ-សង្គម។ ការងារសតិអារម្មណ៍នាពេលបច្ចុប្បន្ន មិនត្រឹមតែប្រព្រឹត្តទៅនៅក្នុងប្រព័ន្ធនយោបាយប៉ុណ្ណោះទេ ប៉ុន្តែភាគច្រើនគឺស្ថិតនៅក្នុងសង្គម ក្នុងសហគមន៍ប្រជាជន និងនៅលើលំហបណ្តាញ – ដែលនេះគឺជាភូមិសាស្ត្រសកម្មភាពពិសេសរបស់រណសិរ្ស។ អាស្រ័យហេតុនេះ អង្គការទាំងនេះមិនត្រឹមតែជាកម្លាំងសម្របសម្រួលប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់ត្រូវកំណត់ថាជាកម្លាំងរៀបចំ ដឹកនាំ និងផ្លាស់ប្តូរការយល់ដឹងក្នុងសង្គម។ តាមរយៈបណ្តាញសមាជិកបក្ស និងសមាជិកសមាគមយ៉ាងទូលំទូលាយ រណសិរ្សអាចកសាងនូវបណ្តាញសង្គមដែលមានការចាត់តាំងនៅលើលំហឌីជីថល រួមចំណែកផ្សព្វផ្សាយព័ត៌មានផ្លូវការ ស្វែងរកបញ្ហាឱ្យបានឆាប់រហ័ស និងឆ្លុះបញ្ចាំងឱ្យបានទាន់ពេលវេលានូវរាល់ចិត្តគំនិត និងបំណងប្រាថ្នារបស់ប្រជាជន។
![]() |
| បណ្តាកូដ QR សម្រាប់ចលនាប្រជាជនឱ្យចូលរួមក្នុងគំរូ "ចលនាមហាជនឌីជីថល" |
ក្នុងបរិបទថ្មី ការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងការងារសតិអារម្មណ៍ និងការងារចលនាមហាជន បានក្លាយជាតម្រូវការមិនអាចខ្វះបាន។ ការធ្វើសមាហរណកម្មវិស័យទាំងពីរនេះ ទាមទារឱ្យមានការបង្កើតនូវវិធីសាស្រ្តចូលទៅជិតថ្មីមួយ នោះគឺ “ចលនាមហាជនឌីជីថល”។ តាមពិតទៅ ការងារសតិអារម្មណ៍នៅលើលំហបណ្តាញ គឺជាដំណើរការនៃការធ្វើអន្តរកម្មដោយផ្ទាល់រវាងបក្ស និងប្រជាជន ដែលនេះគឺជាខ្លឹមសារចម្បងនៃការងារចលនាមហាជន។ រណសិរ្សមាតុភូមិចាំបាច់ត្រូវដើរតួនាទីជាមជ្ឈមណ្ឌលក្នុងការតភ្ជាប់ សម្របសម្រួល និងរៀបចំបណ្តាសកម្មភាពចលនាមហាជននៅលើមជ្ឈដ្ឋានឌីជីថល។
ខ្លឹមសារសំខាន់មួយដែលចាំបាច់ត្រូវបំពេញបន្ថែមក្នុងសេចក្តីព្រាងគម្រោង គឺយន្តការឆ្លើយតបសង្គមពីរទិសដៅប្រកបដោយប្រព័ន្ធ។ ក្នុងសង្គមឌីជីថល ព័ត៌មានពីប្រជាជនមិនត្រឹមតែជាប្រភពសម្រាប់ពិគ្រោះប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែក្លាយជាសមាសភាគមួយក្នុងដំណើរការរៀបចំគោលនយោបាយ។ ការបង្កើតយន្តការទទួល ដោះស្រាយ និងឆ្លើយតបមតិយោបល់របស់ប្រជាជនឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត មិនត្រឹមតែលើកកម្ពស់ប្រសិទ្ធភាពការងារសតិអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងជំនឿទុកចិត្ត និងការឯកភាពគ្នាក្នុងសង្គមទៀតផង។
អាចសង្កេតឃើញថា ការងារសតិអារម្មណ៍ក្នុងយុគសម័យឌីជីថល កំពុងឈានចូលដំណាក់កាលនៃការផ្លាស់ប្តូរដែលមានលក្ខណៈប្រវត្តិសាស្ត្រ។ ពី “ការតម្រង់ទិសមតិសាធារណៈ” ចាំបាច់ត្រូវឈានទៅដល់ “ការដឹកនាំការយល់ដឹង និងការគ្រប់គ្រងជំនឿទុកចិត្តក្នុងសង្គម”។ ពីវិសាលភាពក្នុងប្រព័ន្ធ ត្រូវតែពង្រីកទៅទូទាំងសង្គម ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជន។ ក្នុងដំណើរការនោះ ការលើកកម្ពស់តួនាទីរបស់រណសិរ្សមាតុភូមិ និងបណ្តាអង្គការនយោបាយ-សង្គម គឺជាកត្តាគន្លឹះដែលរួមចំណែកកសាង “សមរភូមិចិត្តសាស្ត្រប្រជាជននៅលើលំហបណ្តាញ” បង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាលថ្មី៕
នាយប់ថ្ងៃទី ២៣ ខែកក្កដា នៅទីលាន Giai Phong ក្នុងតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិកំពែងបុរាណ Quang Tri (ខេត្ត Quang Tri) សមាគមព្រះពុទ្ធសាសនាវៀតណាមខេត្ត Quang Tri បានរៀបចំមហាពិធីបង្សុកូល រំលឹកដល់វិញ្ញាណក្ខន្ធ និងសម្តែងការដឹងគុណដល់វីរយុទ្ធជនពលី ក្នុងឱកាសខួបលើកទី៧៧ ទិវាយុទ្ធជនពិការ យុទ្ធជនពលី ទី២៧ កក្កដា (១៩៤៧-២០២៤)។ |
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានចុះហត្ថលេខាលើសារាចរលេខ 06/2022/TT-BCT ដោយកំណត់បទប្បញ្ញត្តិស្តីពីការនាំចូលអង្ករ និងស្លឹកថ្នាំជក់ស្ងួតដែលមានប្រភពមកពីប្រទេសកម្ពុជា ក្រោមកូតាពន្ធសម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន