ការដឹកជញ្ជូនទំនិញពីវៀតណាមឆ្លងកាត់ប្រទេសចិនទៅកាន់ទ្វីបអឺរ៉ុបបានលឿនជាងតាមផ្លូវសមុទ្រ តែ៧ ថ្ងៃ

08:40 | 06/08/2021 ឌីណា

យុគសម័យ - យោងតាមកាលវិភាគ រថភ្លើងធ្វើដំណើរពីខេត្ត Guangxi ទៅកាន់ Zhengzhou បន្ទាប់មកឆ្លងកាត់ប្រទេសកាហ្សាក់ស្ថាន រុស្ស៊ី ... ទៅកាន់ប្រទេសបែលហ្ស៊ិក។ ពេលវេលាគ្រោង​នឹងទៅដល់មានចំនួន ២៥ ថ្ងៃ លឿនជាងប្រហែល ១ សប្តាហ៍ហើយប្រសិទ្ធភាពដឹកជញ្ជូនខ្ពស់ជាងការដឹកជញ្ជូនតាមផ្លូវសមុទ្រ។

សហគ្រាសរបស់អាណិកជនវៀតណាមតភ្ជាប់ជាមួយគ្នា ដើម្បីនាំទំនិញវៀតណាមទៅកាន់ទីផ្សារអ៊ឺរ៉ុប សហគ្រាសរបស់អាណិកជនវៀតណាមតភ្ជាប់ជាមួយគ្នា ដើម្បីនាំទំនិញវៀតណាមទៅកាន់ទីផ្សារអ៊ឺរ៉ុប
ទំនិញវៀតណាមបញ្ជាក់ពីពាណិជ្ជសញ្ញារបស់ខ្លួននៅទីផ្សារអូស្ត្រាលី ទំនិញវៀតណាមបញ្ជាក់ពីពាណិជ្ជសញ្ញារបស់ខ្លួននៅទីផ្សារអូស្ត្រាលី
ការដឹកជញ្ជូនទំនិញពីវៀតណាមឆ្លងកាត់ប្រទេសចិនទៅកាន់ទ្វីបអឺរ៉ុបបានលឿនជាងតាមផ្លូវសមុទ្រ តែ៧ ថ្ងៃ

នៅថ្ងៃទី ២៧ ខែកក្កដា រថភ្លើងមួយជើងដែលដឹកទំនិញវៀតណាមជាង ២៥០ តោនបានចាកចេញពីស្ថានីយ៍ Pingxiang Shi ខេត្ត Guangxi នៃប្រទេសចិនទៅកាន់ទ្វីបអឺរ៉ុប។ (រូបថត៖ DDK)

រថភ្លើងមានស្លាកលេខ ៤២០៩០ ដែលដឹកទំនិញវៀតណាមជាង ២៥០ តោនបានចាកចេញពីស្ថានីយ៍ Pingxiang Shi (ខេត្ត Guangxi - ចិន) ទៅកាន់ទ្វីបអឺរ៉ុប។ នេះគឺជារថភ្លើងដឹកជញ្ជូនដោយផ្លូវដែកដំបូងគេទៅកាន់ទ្វីបអឺរ៉ុបដែលប្រទេសចិននិងប្រទេសវៀតណាមសហការអនុវត្ត។

លោក Tuong Tinh ប្រធានស្ថានីយ៍ Pingxiang Shi បាននិយាយថា ដំណើរនៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែនពីវៀតណាមទៅកាន់អឺរ៉ុប ចាប់ផ្តើមពីស្ថានីយ៍ Dong Anh (រដ្ឋធានី Ha Noi - វៀតណាម) ទៅស្ថានីយ៍ Pingxiang Shi (ទទួលបន្ទុក​ដោយអគ្គក្រុមហ៊ុន​ផ្លូវដែកវៀតណាម) ។ ពីស្ថានីយ៍ Pingxiang Shi ទៅកាន់ Zhengzhou បន្ទាប់មកទៅកាន់ប្រទេសបែលហ្ស៊ិកដោយផ្លូវដែកចិន - អឺរ៉ុបដែលគ្រប់គ្រងដោយស្ថាប័នផ្លូវដែកចិន។ ដំណើរការទាំងមូលគ្រោងនឹងចំណាយពេល ២៥ ថ្ងៃ លឿនជាងប្រហែល ៧ ថ្ងៃ បើប្រៀបធៀបទៅនឹងការដឹកជញ្ជូនតាមសមុទ្រ។

ចាប់តាំងពីឆ្នាំ ២០១៧ នៅពេលដែលផ្លូវដែកចិន - វៀតណាមតបានដាក់ឲ្យដំណើរការរហូតមកដល់បច្ចុប្បន្ននេះ ការដឹកជញ្ជូនកុងតឺន័រឆ្លងកាត់ព្រំដែនកាន់តែច្រើនឡើងនិងមានប្រសិទ្ធិភាព។ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ មានរថភ្លើងដឹកជញ្ជូនកុងតឺន័រចំនួន ១៤៥ រវាងចិននិងវៀតណាម ដែលកើនឡើង ៦៤,៨% ក្នុងរយៈពេលដូចគ្នាដែលបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការដឹកជញ្ជូនកុងតឺន័រពីវៀតណាមទៅកាន់អឺរ៉ុប។

គេរំពឹងថា នៅខែសីហានេះ ចិននឹងបន្តសម្របសម្រួលជាមួយវៀតណាមក្នុងការដឹកជញ្ជូនតាមផ្លូវដែកចំនួនពីររវាងវៀតណាម - ចិន - អឺរ៉ុប៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន