ឥណ្ឌាត្រៀមខ្លួនជាស្រេចផ្ដល់ជូនវៀតណាមថ្នាំព្យាបាលកូវីដ ១៩ Remdesivir ចំនួន ១លានដូស

18:04 | 04/08/2021 យោងតាមវិឡុសំលេងវៀតណាម

ក្រោយរយៈពេលធ្វើការយ៉ាងសកម្មរវាងក្រុម “ក្រុមប្រតិកម្មរហ័សអំពី ថ្នាំនិងវ៉ាក់សាំង” ជាមួយក្រុមហ៊ុនឱសថសាស្ត្រធំៗជាច្រើននៅឥណ្ឌា បណ្ដាសហគ្រាសបានសន្យាផ្គត់ផ្គង់ជូនវៀតណាមនូវថ្នាំ ព្យាបាលកូវីដ ១៩ Remdesivir ប្រមាណ ១លានដូស ក្នុងរយៈពេល៣០ថ្ងៃខាងមុខ។

វ៉ាក់សាំងកូវីដ ១៩  Moderna ចំនួន ៣ លានដូសបន្ថែមទៀតនឹងមកដល់ប្រទេសវៀតណាម វ៉ាក់សាំងកូវីដ ១៩ Moderna ចំនួន ៣ លានដូសបន្ថែមទៀតនឹងមកដល់ប្រទេសវៀតណាម
វៀតណាមមានកិច្ចសន្យានិងបានចុះហត្ថលេខាលើកិច្ចសន្យាមួយចំនួនដើម្បីទិញវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ១០៥ លានដូស វៀតណាមមានកិច្ចសន្យានិងបានចុះហត្ថលេខាលើកិច្ចសន្យាមួយចំនួនដើម្បីទិញវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ១០៥ លានដូស
“ក្រុមប្រតិកម្មរហ័សអំពី ថ្នាំនិងវ៉ាក់សាំង”​​ ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Pham Sanh Chau ជួបធ្វើការជាមួយតំណាងក្រុមហ៊ុនឱសថសាស្ត្រ Dr.Reddy។ (រូបថត៖ sggp)
“ក្រុមប្រតិកម្មរហ័សអំពី ថ្នាំនិងវ៉ាក់សាំង”​​ ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Pham Sanh Chau ជួបធ្វើការជាមួយតំណាងក្រុមហ៊ុនឱសថសាស្ត្រ Dr.Reddy។ (រូបថត៖ sggp)

យោងតាមសភាពាណិជ្ជកម្មវៀតណាមប្រចាំឥណ្ឌាឲ្យដឹងថា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឥណ្ឌាលោក Pham Sanh Chau បានបង្កើត “ក្រុមប្រតិកម្មរហ័សអំពី ថ្នាំនិងវ៉ាក់សាំង” ដោយមានភារកិច្ចគៀងគរសភាពាណិជ្ជកម្ម កម្មាភិបាលទទួលបន្ទុក សេដ្ឋកិច្ចនៃស្ថានទូត និងការិយាល័យវិទ្យាសាស្ត្របច្ចេកវិទ្យា ក៏ដូចជាកម្លាំងស្នូលៗនៃ ស្ថានទូត ចូលរួមស្វែងរក ចរចាអំពីប្រភពផ្គត់ផ្គង់ថ្នាំនិងវ៉ាក់សាំងកូវីដ ១៩ ជូនវៀតណាម។

ក្រោយរយៈពេលធ្វើការយ៉ាងសកម្មរវាងក្រុមនេះជាមួយក្រុមហ៊ុនឱសថសាស្ត្រធំៗជាច្រើននៅឥណ្ឌា បណ្ដាសហគ្រាសបានសន្យាផ្គត់ផ្គង់ជូនវៀតណាមនូវថ្នាំ ព្យាបាលកូវីដ ១៩ Remdesivir ប្រមាណ ១លានដូស ក្នុងរយៈពេល៣០ថ្ងៃខាងមុខ។

តាមបទពិសោធន៍របស់ឥណ្ឌា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ ១៩ ឲ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាពនោះ រួមជាមួយការពន្លឿនយុទ្ធនាការចាក់ វ៉ាក់សាំង គឺការស្វែងរកថ្នាំព្យាបាលជាបន្ទាន់សម្រាប់អ្នកជម្ងឺធ្ងន់ធ្ងរក៏មានសារសំខាន់ ខ្លាំងណាស់។ ដូច្នេះ សភាពាណិជ្ជកម្មវៀតណាមប្រចាំឥណ្ឌាសង្ឃឹមថា ការទិញបានថ្នាំ ព្យាបាលចាំបាច់យ៉ាងឆាប់រហ័សពីឥណ្ឌា នឹងជួយវៀតណាមគ្រប់គ្រងបានជម្ងឺរាត ត្បាតក្នុងពេលឆាប់ៗ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip