យុគសម័យ - សមាគមនារីវៀតណាមនៅប្រទេសម៉ាឡេស៊ីបានសម្របសម្រួលជាមួយស្ថានទូត វៀតណាមប្រចាំនៅប្រទេសម៉ាឡេស៊ី ដើម្បីប្រគល់អំណោយជិត ៧០កញ្ចប់ ដើម្បីជួយឧបត្ថម្ភប្រជាជន វៀតណាមមានស្ថានភាពលំបាក នៅទីក្រុង Kuala Lumpur និងតំបន់ជុំវិញ។
លោកស្រី Tran Thi Chang ប្រធានសមាគមនារីវៀតណាមនៅប្រទេសម៉ាឡេស៊ីបានមានប្រសាសន៍ថា៖ អំណោយទាំងនេះត្រូវបានឧបត្ថម្ភដោយអគ្គក្រុមហ៊ុនភាគហ៊ុនសេវាកម្មបច្ចេកទេសប្រេងឥនន្ធៈនិងឧស្ម័ន Petro Vietnam (PTSC) តាមរយៈស្ថានទូតវៀតណាមប្រចាំនៅប្រទេសម៉ាឡេស៊ី។ អំណោយទាំងអស់នោះបានចែកចាយយ៉ាងឆាប់រហ័សក្នុងមួយថ្ងៃ ព្រោះចំនួនសមាជិកនៃក្រុមមកពីសមាគមនារីនេះជាច្រើន ដោយបែងចែកជារថយន្តជា ២ ជើង ដែលធ្វើដំណើរទៅកាន់ទីតាំងនៃបញ្ជីដែលត្រូវការជំនួយឧបត្ថម្ភ។
![]() |
| ពិធីប្រគល់អំណោយចំនួន ៧០កញ្ចប់ ដើម្បីជួយឧបត្ថម្ភប្រជាជនវៀតណាមមានស្ថានភាពលំបាកនៅប្រទេសម៉ាឡេស៊ី។ (រូបថត៖ Thoi dai.) |
នេះគឺជាសកម្មភាពគាំទ្រមួយក្នុងចំណោមបណ្តាសកម្មភាពសប្បុរសធម៌របស់សមាគមនារីវៀតណាម នៅប្រទេសម៉ាឡេស៊ីក្នុងកំឡុងពេលផ្ទុះឡើងការរីករាលដាលនៃជំងឺរាតត្បាតនៅប្រទេសម៉ាឡេស៊ី។
រហូតមកដល់ពេលនេះសកម្មភាពរបស់សមាគមនារីវៀតណាមនៅប្រទេសម៉ាឡេស៊ីតែងតែទទួលបានការគាំទ្រនិងលើកទឹកចិត្តពីស្ថានទូត។ ជាពិសេសនៅក្នុងអំឡុងពេលបច្ចុប្បន្ននៅពេលដែលការរីករាលដាលនៃជំងឺ Covid-19 ស្ថានទូតបានរៀបចំសកម្មភាពគាំទ្រជាក់ស្តែងជាបន្តបន្ទាប់។ កម្មាភិបាលនិងបុគ្គលិកស្ថានទូតបានចូលរួមដោយផ្ទាល់ក្នុងការគាំទ្រនិងចែកជូនអំណោយដល់ប្រជាជនជាពិសេសនៅតំបន់ដាច់ស្រយាល ដូចជា Penang ក៏ដូចជាការអនុវត្តការគាំទ្រក្នុងការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 កំពុងធ្វើឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ៕
thoidai.com.vn

មតិពីមិត្តអ្នកអាន