យុគសម័យ - ជារៀងរាល់ឆ្នាំ បណ្តាតំបន់ជាប់ឆ្នេរសមុទ្រ ក្នុងភូមិសាស្ត្រខេត្ត Nghe An បានសហការជាមួយកងលាំងការពារសមុទ្រវៀតណាមតែងតែរៀបចំសកម្មភាពជាក់ស្តែងនិងមានអត្ថន័យ ដែលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាមួយប្រជាជន ដើម្បីអនុវត្តបណ្តាគោលដៅអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ នាពេលថ្មីៗ នេះ នាថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ នៅទីរួមខេត្ត Cua Lo គណៈប្រតិភូនៃកំលាំងពិសេសម្រាប់ការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញឿនសហការជាមួយបញ្ជាការដ្ឋានកងកំលាំងការពារសមុទ្រវៀតណាមបានរៀបចំសកម្មភាព “រើសសំរាម ធ្វើឲ្យស្អាតសមុទ្រនឹងកោះ”។ កម្មវិធីនេះបានគៀងគរសមាជិកនៃសម្ព័ន្ធយុវជន យុវជននិងអ្នកស្ម័គ្រចិត្តមកពីតំបន់ មូលដ្ឋានចំនួន ២០ ក្នុងភូមិសាស្ត្រខេត្ត Nghe An ដែលបានចូលរួម។
![]() |
| កងកំលាំងការពារសមុទ្រជាកម្លាំងមួយដែលតែងតែរួមដំណើរជាមួយប្រជានេសាទ។ (រូបថត៖ VNA) |
មុននេះ នាថ្ងៃទី ៤ និងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២០ នៅស្រុក Nghi Quang ស្រុក Nghi Loc នៃខេត្ត Nghe An បញ្ជាការដ្ឋានកងកំលាំងការពារសមុទ្រវៀតណាមបានរៀបចំបណ្តាសកម្មភាពឃោសនានិងប្រគល់អំណោយដល់ប្រជាជនក្នុងតំបន់ សំដៅបង្កើតទំនាក់ទំនងជិតស្និទ្ធនិងសាមគ្គីភាពរវាងប្រជាជនក្នុងតំបននិងកម្មាភិបាលយុទ្ធជននៃកងកំលាំងការពារសមុទ្រដែលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម នៅតំបន។
កងកំលាំងការពារសមុទ្របានជួយប្រជានេសាទដោះស្រាយបញ្ហាដែលកើតឡើងនៅសមុទ្រ ណែនាំប្រជានេសាទគោរពតាមបទបញ្ញត្តិនូវការនេសាទលើសមុទ្រ នាព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២០ ក្នុងដំណើរការនេសាទលើសមុទ្រ នាវា NA 93248 TS (លោក Vu Van Phong រស់នៅឃុំ Quynh Tho ស្រុក Quynh Luu ជាប្រធាននាវាដែលមាននាវីក ៦ នាក់) មិនអាចធ្វើដំណើរបាន។ ទទួលបានព័ត៌មានពី នាវា CSB-8003 BTL របស់តំបន់ទី ១ កងកំលាំងការពារសមុទ្របានធ្វើដំណើរជិតនាវារបស់លោក Phong ដើម្បីជួយសង្គ្រោះ ជញ្ជូនមនុស្សនិងនាវា NA 93248 TS មកឆ្នេរសមុទ្រប្រកបដោយសុវត្ថិភាព។
ខេត្ត Nghe An មានឆ្នេរសមុទ្រប្រវែង ៨២ គីឡូម៉ែត្រ ដែលមានស្រុកជាប់ឆ្នេរសមុទ្រ ដូចជា៖ ស្រុក Nghi Loc ស្រុក Quynh Luu ស្រុក Dien Chau និងទីរួមខេត្ត Cuu Lo ទីរួមខេត្ត Hoang Mai មធ្យោបាយនេសាទចំនួន ៣៤៤៩ គ្រឿង នៅទូទាំងខេត្ត។ បរិមាណគ្រឿងសមុទ្រសរុបនេសាទក្នុងខេត្ត Nghe An កាន់តែកើនឡើងជាបន្តបន្ទាប់ កំណើនជាមធ្យមពី ៧ ដល់ ៨% ក្នុងមួយឆ្នាំ។ ក្នុងឆ្នាំ២០២០ បរិមាណគ្រឿងសមុទ្រសរុបនេសាទក្នុងខេត្តទទួលបាន ១៨៤.០៨០ តោន កើនឡើង ១២,៤៦% បើសិនជាប្រៀបធៀបនឹងរយៈពេលដដែល នាក្នុងឆ្នាំ២០១៩។ រួដោយការខិតខំប្រឹងប្រែង សត្តានុពល ប្រភាពធនធានសមុទ្រ ជាពិសេសគឺការនេសាទគ្រឿងសមុទ្រលើសមុទ្រដែលបានបណ្តាតំបន់ជាប់ឆ្នេរសមុទ្រនៃខេត្ត Nghe An យកចិត្តទុកដាក់និងសហការជាមួយបណ្តាអង្គភាព ក្នុងនោះមានកងកំលាំងការពារសមុទ្រ ដើម្បីរៀបចំបណ្តាសកម្មភាពលើកកម្ពស់ការយល់ដឹងអំពីច្បាប់របស់ប្រជាជន ជួយប្រជានេសាទដែលជួបការលំបាកក្នុងការធ្វើដំណើរលើសមុទ្រ ប្រគល់អំណោយដល់គ្រួសារមានស្ថានភាពលំបាកក្នុងជិវភាពរស់នៅ៕
TTXVN

មតិពីមិត្តអ្នកអាន