យុគសម័យ - នាព្រឹកថ្ងៃទី ២២ ខែកក្កដា នៅច្រកទ្វារព្រំដែនអន្តរជាតិលើដីគោករវាងខេត្ត Lao Cai (ប្រទេសវៀតណាម) និងខេត្ត Yunan (ប្រទេសចិន) គណៈប្រតិភូនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Lao Cai (ប្រទេសវៀតណាម) បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃអង្គភាពគ្រប់គ្រងព្រំដែន Hong Ha ចំណុះអគ្គស្ថានីយ៍ត្រួតពិនិត្យព្រំដែនខេត្ត Yunan (ចិន)។
|
|
| ពិធីប្រគល់អនុស្សាវរីយ៍យោគយល់គ្នាស្តីពីលទ្ធផលនៃកិច្ចពិភាក្សាអំពីការគ្រប់គ្រងខ្សែព្រំដែន។ (រូបថត៖ VNA) |
ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានវាយតំលៃនូវការសម្របសម្រួលចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ននេះ។តាមនោះភាគីទាំងពីរបានអនុវត្តយ៉ាងម៉ឹងម៉ាត់នូវយន្តការសម្របសម្រួលលើគ្រប់ជ្រុងជ្រោយដែលបានចុះហត្ថលេខា ទទួលបានសមិទ្ធផលលេចធ្លោក្នុងការសហការដើរល្បាតនិងគោរពច្បាប់លើខ្សែព្រំដែន ផ្លាស់ប្តូរព័ត៌មាន ធ្វើការផ្ទេរប្រគល់ ស៊ើបអង្កេតនិងដោះស្រាយករណីបន្ទាន់ដែលកើតឡើងនៅខ្សែព្រំដែន ឃោសនាអំពីច្បាប់ ជួបប្រាស្រ័យមិត្តភាព បង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ជាពិសេសគឺជំងឺ Covid-19 លើខ្សែព្រំដែន។
ភាគីទាំងពីរបានបង្ហាញយ៉ាងច្បាស់លាស់នូវបញ្ហាសេសសល់ដោយផ្អែកលើមូលដ្ឋាននៃការពិភាក្សា ឯកភាពនូវទិសដៅអនុវត្តភារកិច្ចក្នុងរយៈពេលខាងមុខ។
ភាគីទាំងពីបានឯកភាពនូវការពង្រឹងនិងពង្រីកយន្តការ បង្កើតលេខទូរស័ព្ទទាក់ទងជាមួយគ្នា ពីថ្នាក់បញ្ជាការដ្ឋាន អង្គភាព រហូតដល់ប៉ុស្តិ៍កងទ័ពការពារព្រំដែន (វៀតណាម) ប៉ុស្តិ៍កងទ័ពការពារព្រំដែន កងអនុសេនាធំ (ចិន) ។ ព្រមទាំងស្រាវជ្រាវ ជំរុញការជួបសន្ទនា តាមរយៈប្រព័ន្ធអ៊ីនធើណិត សំដៅជូនដំណឹង ផ្លាស់ប្តូរព័ត៌មាន ដោះស្រាយបណ្តាបញ្ហាកើតឡើងលើខ្សែបំដែនប្រកបដោយសមហេតុសមផល។
បន្តពង្រឹងនិងធ្វើស៊ីជម្រៅថែមទៀតនូវវយន្តការស៊ើបអង្កេតបទល្មើស បទឧក្រិដ្ឋឆ្លងដែន សម្របសម្រួលជាមួយគ្នាដើម្បីកំណត់អត្តសញ្ញាណ។ ស៊ើបអង្កេតនិងប្រមូលភ័ស្តុតាង ប្រគល់មនុស្សនិងភ័ស្តុតាង សម្ភារៈទាក់ទងនឹងបទល្មើសផ្សេងៗ រួមចំណែកការពារ ទប់ស្កាត់និងដោះស្រាយសកម្មភាពចេញចូលឆ្លងដែនខុសច្បាប់និងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន។
ការផ្លាស់ប្តូរព័ត៌មាននិងស្ថានការណ៍ដែលពាក់ព័ន្ធលើគ្រប់ផ្នែកនៃការងារជាផ្ទៀងផ្ទាត់រ។ ពង្រឹងការឃោសនាអប់រំនិងការផ្សព្វផ្សាយច្បាប់។ចងក្រងគំរូខិត្តប័ណ្ណឃោសនាជាភាសាវៀតណាមនិងភាសាចិនសម្រាប់បោះពុម្ពនិងចែកចាយដល់ប្រជាជនរស់នៅតាមបណ្តោយខ្សែព្រំដែន។
ភាគីទាំងពីរបានឯកភាពគ្នា រៀបចំការគ្រប់គ្រងនិងការពារព្រំដែននិងធ្វើលំហាត់សមដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើងដោយចៃដន្យ៕
thoidai.com.vn

មតិពីមិត្តអ្នកអាន