ជួយប្រជាជនឱ្យមានឱកាសប្រើប្រាស់ទឹកស្អាត

09:42 | 13/07/2021

ដោយបានស្រាវជ្រាវ និងដំឡើងធុងច្រោះទឹកស្អាតប្រកបដោយជោគជ័យនោះ លោកវរសេនីយ៍ត្រី Huynh Ba Dung (បញ្ជាការដ្ឋានយោធាស្រុក Son Tay នៃបញ្ជការដ្ឋានយោធាខេត្ត Quang Ngai) បានរួមចំណែកជួយបងប្អូនជនជាតិ Ca Dong មានទឹកស្អាតសម្រាប់ការរស់នៅប្រចាំថ្ងៃ។

ខេត្ត Quang Ngai ខិតខំការពារអធិបតេយ្យភាពទឹកដីប្រទេសជាតិ ខេត្ត Quang Ngai ខិតខំការពារអធិបតេយ្យភាពទឹកដីប្រទេសជាតិ
JICA ផ្តល់ថវិកាចំនួន ៣២ លានដុល្លារសម្រាប់វិស័យទឹកស្អាត JICA ផ្តល់ថវិកាចំនួន ៣២ លានដុល្លារសម្រាប់វិស័យទឹកស្អាត

មានរយៈពេលជាង ២០ ឆ្នាំស្នាក់នៅ និងធ្វើការជាមួយបងប្អូនជនជាតិ Ca Dong នៅតំបន់ព្រៃភ្នំ Son Tay ជារៀងរាល់ថ្ងៃឃើញប្រជាជនប្រើប្រាស់ទឹកគ្មានអនាម័យពីទន្លេ និងទឹកជ្រោះនោះ លោក Huynh Ba Dung មានការខ្វាល់ខ្វាយណាស់។ គាត់គិតថាគាត់ត្រូវធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីជួយប្រជាជនឱ្យបានប្រើប្រាស់ទឹកស្អាត។ តាមគំនិតនោះ គាត់បានស្រាវជ្រាវ និងដំឡើងធុងចំរោះទឹកស្អាតពីសំភារៈដែលងាយរកបាន រួមមាន៖ ធុងប្លាស្ទិច; សន្ទះបិទបើក; បំពង់ប្លាស្ទិច; ធ្យូង; ខ្សាច់ ...

ជួយប្រជាជនឱ្យមានឱកាសប្រើប្រាស់ទឹកស្អាត
លោកវរសេនីយ៍ត្រី Huynh Ba Dung ណែនាំបងប្អូនជនជាតិ Ca Dong ឲ្យធ្វើធុងចំរោះទឹក

ធុងចម្រោះទឹករបស់គាត់ក៏ត្រូវបានយោធភូមិភាគទី ៥ ទទួលស្គាល់ជាគំនិតផ្តួចផ្តើមថ្នាក់ទី ៣។ ក្រៅពីការបង្កើតធុងចម្រោះទឹក លោកវរសេនីយត្រី Huynh Ba Dung និងមិត្តរួមក្រុមរបស់គាត់ក៏មានគំរូជាក់ស្តែងជាច្រើនដើម្បីជួយបងប្អូនជនជាតិ Ca Dong នៅតំបន់ព្រៃភ្នំ Son Tay កែលម្អជីវភាពរស់នៅប្រចាំថ្ងៃទៀតផង។ ទោះជាលោកវរសេនីយ៍ត្រី Huynh Ba Dung ទទួលបានរង្វាន់ជាច្រើនក៏ដោយ ក៏ប៉ុន្តែតាមគាត់រង្វាន់ធំបំផុតគឺជាការស្រឡាញ់ ការយកចិត្តទុកដាក់ពីបងប្អូនជនជាតិ Ca Dong ។

លោកឧត្តមសេនីយ៍ត្រី Huynh Ba Dung បានចែករំលែកថា៖ “ស្នាក់នៅជាមួយប្រជាជន ខ្ញុំយល់ពីជីវភាពលំបាករបស់ប្រជាជន។ វាបានជម្រុញឱ្យខ្ញុំធ្វើអ្វីគ្រប់បែបយ៉ាងដែលមានប្រយោជន៍សម្រាប់ប្រជាជននៅទីនេះ។ លោកព្រឹទ្ធាចារ្យ Dinh Van An នៅភូមិ Mang Ta Be ឃុំ Son Bua ស្រុក Son Tay បានឲ្យដឹងថា៖ “លោក Dung បាននៅជាមួយអ្នកភូមិអស់រយៈពេលជាយូរមកហើយ ដូច្នេះគាត់យល់អំពីទំនៀមទំលាប់ និងការរស់នៅរបស់ប្រជាជន។ គាត់បានជួយប្រជាជនជាច្រើន ស្តាប់តាមគាត់ ក្រុមគ្រួសារទាំងអស់បានប្រើប្រាស់ទឹកស្អាតដើម្បីសុខភាពល្អ ព្រមទាំងគោរពយ៉ាងម៉ឺងម៉ាត់តាមគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី