ការនាំចេញកសិផលកម្ពុជា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២១

09:28 | 05/07/2021 ឌីណា

ដោយការរីករាលដាលនៃជំងឺ Covid-19 បាននាំឲ្យពិភពលោកជួបនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ នៅប្រទេសកម្ពុជា រាជរដ្ឋាភិបាល ក្រោមករដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយនិងម៉ឺងមាត់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានទប់ស្កាត់ការឆ្លងនៃជំងឺនេះ ថែមទាំងជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលក្នុងនោះមានការនាំចេញកសិផល។

ក្នុងរយៈពេល ៥៣ ឆ្នាំកន្លងទៅ អាស៊ានបានចូលរួមចំណែកយ៉ាងធំធេងដល់សន្តិភាព ស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់និងពិភពលោក ក្នុងរយៈពេល ៥៣ ឆ្នាំកន្លងទៅ អាស៊ានបានចូលរួមចំណែកយ៉ាងធំធេងដល់សន្តិភាព ស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់និងពិភពលោក
ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២០ កម្ពុជាសម្រេចបានសមិទ្ធិផលក្នុងការនាំចេញកសិផលជាច្រើនប្រភេទទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២០ កម្ពុជាសម្រេចបានសមិទ្ធិផលក្នុងការនាំចេញកសិផលជាច្រើនប្រភេទទៅកាន់ទីផ្សារអន្តរជាតិ

រយៈពេល ៦ខែ ឆ្នាំ២០២១ កម្ពុជាទទួលបានចំណូលប្រមាណ ២.៥៧១លានដុល្លារ ពីការនាំចេញកសិផលសំខាន់ៗ សរុប ៤លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ចំនួន ៦២ប្រទេស។ តាមរបាយការណ៍នាំចេញរបស់ក្រសួងកសិកម្ម ទំហំនាំចេញផលិតផលកម្មកម្ពុជានៅឆមាសទី១ នេះ កើនឡើងជាង៨៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០។

ការនាំចេញកសិផលកម្ពុជា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២១

ការនាំចេញកសិផលកម្ពុជា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២១។ (រូបថត៖ Thmey Thmey.com)

របាយការណ៍ដដែលឱ្យដឹងបង្ហាញថា រយៈពេល៦ខែ កម្ពុជាបាននាំចេញសូ្រវជាង ១លានតោន និងអង្ករប្រមាណ ២៨ម៉ឺនតោន។ ក្រៅពី ស្រូវ-អង្ករ កម្ពុជាបាននាំចេញចំណិតដំឡូងមីក្រៀមជាង ១លានតោន, គ្រាប់ស្វាយចន្ទីជាង ៨៤ម៉ឺនតោន, ផ្លែចេកស្រស់ជាង ២៣ម៉ឺនតោន, ផ្លែស្វាយ ស្រស់ជិត ១៦ម៉ឺនតោន និងម្រេចជាង ១ម៉ឺនតោន។

សូមរំលឹកថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក (ក្នុងដំណាក់កាលនៃការរីករាលដាលមេរោគកូវិដ ១៩) ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២០ មានកំណើន ៨៦ ៤៨៩ តោន ស្មើនឹង ៤០,៤៦% ធៀបទៅការនាំអង្ករចេញក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១៩ ។ ដោយឡែក ការនាំចេញផលិផលកសិកម្មផ្លូវការសរុប មានការកើនឡើងគួរកត់សំគាល់ផងដែរ គឹមានចំនួនជាងពីរលានតោន និងក្រៅផ្លូវការជាងមួយលានតោន ។

រយៈពេល៦ខែ ឆ្នាំ២០២១ ចំណូលពីការនាំចេញអង្ករ សរុបជាង ២៣លានដុល្លារ។ រីឯ ចំណូល ពីការនាំចេញស្រូវ សរុបជាង ២៧៩លានដុល្លារ។ ដោយឡែក ចំណូលសរុបនៃការនាំចេញ កសិផល ក្រៅពីស្រូវ-អង្ករ មានចំនួនជាង ២ពាន់លានដុល្លារ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង