ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែមិថុនា នៅតំបន់ដែនទឹកប្រវត្តិសាស្ត្រ វៀតណាម-កម្ពុជា កងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទបានធ្វើការយាមល្បាតរួមគ្នាប្រចាំឆ្នាំលើកទី ៦៣។
![]() |
| កងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទធ្វើការយាមល្បាតរួមគ្នាលើកទី ៦៣ (រូបថត៖ baohaiquanvietnam.vn) |
កងនាវាចូលរួមយាមល្បាតរួមមាន នាវាលេខ ២៥១ នៃតំបន់លេខ ៥ កងទ័ពជើងទឹកវៀតណាម និងនាវាលេខ ១១៤២ នៃមូលដ្ឋានកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។
ភាគីទាំងពីរបានបំពេញភារកិច្ចរួមមាន៖ ការស្វែងរក និងជួយសង្គ្រោះការទប់ស្កាត់ និងបង្ក្រាបចោរសមុទ្រ ការរត់ពន្ធ ការដឹកជញ្ជូនគ្រឿងញៀន អាវុធ និងគ្រឿងផ្ទុះខុសច្បាប់។
ដោយសារមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ ការយាមល្បាតរួមគ្នាលើកទី៦៣ រវាងកងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទទទួលបានជោគជ័យ រួមចំណែកថែរក្សាសន្តិសុខ និងស្ថិរភាពនៅតំបន់ដែនទឹកប្រវត្តិសាស្ត្រ វៀតណាម-កម្ពុជា ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននៃប្រទេសទាំងពីរអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រផងដែរ៕
kh.qdnd.vn

មតិពីមិត្តអ្នកអាន