ផ្លែទុរេនកាន់តែពេញនិយមនៅទីផ្សារ

23:14 | 30/05/2021 ឌីណា

ទុរេនអស្ចារ្យដោយសារ តែវាជាផ្លែឈើដែលជាទីពេញនិយម និងមានតម្លៃខ្ពស់ នេះក៏ដោយសារតែឧិជារសដ៏ពិសេសលើសគេ ផ្លែមានរូបរាងប្លែកគេ ជាផ្លែឈើតំបន់ត្រូពិកដ៏ល្បីល្បាញ ជាទីមោទនភាពនៃប្រទេសអាសុីអាគ្នេយ៍ ក្នុងនោះក៏មានកម្ពុជាមួយដែរ។ ទុរេនអស្ចារ្យ ដោយសាតែទុរេនជាដំណាំមួយដែលមានការលំបាកខ្លាំងក្នុងការដាំដុះ ថែទាំ ផលិតផ្លែ ពោល ទុរេនជាផ្លែឈើមួយត្រូវការតំបន់ភូមិសាស្ត្រមួយដ៏សក្តិសម ម្ចាស់ចម្ការទុរេនត្រូវតែឧស្សាហ៍ព្យាយាម មានចំនេះ បទពិសោធន៍ និងជាពិសេសត្រូវមានធនធានច្រើនគួរសម។

ទីផ្សារកម្ពុជាពេញចិត្តចំពោះបន្លែនិងផ្លែឈើរបស់វៀតណាម ទីផ្សារកម្ពុជាពេញចិត្តចំពោះបន្លែនិងផ្លែឈើរបស់វៀតណាម
នៅថ្ងៃទី ២ ខែកញ្ញា អ្នកជំនាញខាងត្រួតពិនិត្យសម្រាប់ការនាំចេញផ្លែឈើទៅកាន់សហរដ្ឋអាមេរិកដែលនឹងមកប្រទេសវៀតណាម នៅថ្ងៃទី ២ ខែកញ្ញា អ្នកជំនាញខាងត្រួតពិនិត្យសម្រាប់ការនាំចេញផ្លែឈើទៅកាន់សហរដ្ឋអាមេរិកដែលនឹងមកប្រទេសវៀតណាម

កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា «បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេន ចំនួន ៥ ២៨៩ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផល មានចំនួន ៣ ៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោន ក្នុង១ឆ្នាំ»។

លោក បន្ដថា សព្វថ្ងៃនេះ ការដាំដុះដំណាំទុរេន របស់ប្រជាពលរដ្ឋមួយចំនួន គឺបានអនុវត្តតាមការណែនាំរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេស កសិករខ្នាតមធ្យម និងធំ ដោយសារពួកគាត់មានលទ្ធភាព និងថវិកាសម្រាប់វិនិយោគជាលក្ខណៈអាជីវកម្មពិតប្រាកដ។ ដោយឡែកកសិករមួយចំនួនទៀត ជាកសិករខ្នាតតូច ឬអ្នកដាំទុរេនជាលក្ខណៈគ្រួសារ ឬជាកំសាន្តតែប៉ុណ្ណោះ ដែលពួកគាត់ធ្វើការដាំដុះទៅតាមការយល់ឃើញ ឬដាំតាមយថាកម្ម ដោយមិនបានយកចិត្តទុកដាក់អនុវត្តតាមបច្ចេកទេសឱ្យបានត្រឹមត្រូវទេ។

ផ្លែទុរេនកាន់តែពេញនិយមនៅទីផ្សារ
ផ្លែទុរេន។ (រូបថត៖ dap.com.khmer)

លោកបន្ថែមថា ការដាំដំណាំទុរេននៅកម្ពុជា នាពេលបច្ចុប្បន្ន កំពុងតែពេញនិយម ដោយសារមានអតិថិជននៅក្នុងស្រុក ជាច្រើនបានគាំទ្រទៅលើគុណភាព និងសុវត្ថិភាពរបស់ផលិតផលទុរេនកម្ពុជា។ ម៉្យាងទៀត តម្លៃទុរេនក្នុងស្រុកគឺខ្ពស់ ជាងទុរេននាំចូល ហើយមិនមានបញ្ហាទីផ្សារដោយសារមានតម្រូវការខ្ពស់។

ផ្លែទុរេនកាន់តែពេញនិយមនៅទីផ្សារ
ដំណាំទូរេមានផ្លែជាច្រើន។ (រូបថត៖ dap.com.khmer)

ដោយបានពិនិត្យឃើញ ដំណាំទុរេនកំពុងតែមានសក្តានុពលទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងត្រៀមរៀបចំដាក់ចេញនូវគោលនយោបាយដូចតទៅ៖

1.រៀបចំផែនការ និងទិសដៅពង្រីកការដាំដំណាំទុរេន និងដំណាំឈើហូបផ្លែ ដែលមានសក្តានុពលសម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស។

2.បង្កើតស្ថានីយបង្កាត់ និងផលិតពូជទុរេននិងដំណាំហូបផ្លែដែលពេញនិយមសម្រាប់ផ្គត់ផ្គង់ដល់កសិករដើម្បីងាយស្រួលដាក់លក់នៅលើផ្សារក្នុង និងក្រៅប្រទេស។

3.អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីជួយសម្រួលដល់ខ្សែសង្វាក់ផលិតកម្មដំណាំទុរេន និងដំណាំហូបផ្លែផ្សេងទៀត

4.បណ្តុះបណ្តាលបច្ចេកទេសដាំដុះទំនើប រួមទាំងបច្ចេកទេសមុននិងក្រោយប្រមូលផលដល់អ្នកដាំដុះឱ្យស្របតាមស្តង់ដារសុវត្ថិភាព ឆ្លើយតមនឹងលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញ។

5.ចងក្រងសហគមន៍ផលិតដំណាំទុរេន និងដំណាំហូបផ្លែដើម្បីជំរុញផលិតកម្មស្របតាមស្ដង់ដារនិងតម្រូវការទីផ្សារ។

6.លើកទឹកចិត្តដល់វិស័យឯកជនក្នុងការបង្កើតការវិនិយោគ ដើម្បីជំរុញខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងជំរុញការនាំចេញទៅក្រៅប្រទេស។

7.រៀបចំបង្កើតសហព័ន្ធកសិឧស្សាហកម្មកម្ពុជា ដើម្បីគាំទ្រ លើកទឹកចិត្ត និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម កសិឧស្សាហកម្ម និងកសិធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip