យុគសម័យ - នាព្រឹកថ្ងៃទី ១៤ ខែឧសភា តំណាងសមាគមសហគ្រិនវ័យក្មេងវៀតណាមបានឧបត្ថម្ភអង្ករចំនួន ១៥ តោន ជូនដល់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុង Ho Chi Minh ដើម្បីជួយគាំទ្រដល់ប្រជាជនកម្ពុជាឱ្យជៀសផុតពីការរីករាលដាលនៃជំងឺរាតត្បាត COVID-១៩ ។
![]() |
| លោក Hoang Anh Tuan អ្នកបង្កើតឡើង “ATM អង្ករ “តំណាងឱ្យសមាគមសហគ្រិនវ័យក្មេងវៀតណាមជូនប័ណ្ណនិមិត្តរូបនៃអង្ករ ០៥ តោនដល់ស្ថានអគ្គកុងស៊ុលកម្ពុជា នៅទីក្រុង Ho Chi Minh |
តំណាងសមាគមសហគ្រិនវ័យក្មេងវៀតណាមបានជួបសវនាការជាមួយស្ថានអគ្គកុងស៊ុលកម្ពុជា ដើម្បីបរិច្ចាគអង្ករចំនួន ១៥ តោន ដើម្បីជួយប្រជាជនជំនះការលំបាក ដោយការរីករាលដាលនៃជំងឺ Covid - ១៩ ។
ដូច្នោះអង្ករចំនួន ១៥ តោននឹងត្រូវបានបញ្ជូនដោយផ្ទាល់ទៅកាន់សមាគមកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាជនកម្ពុជាដែលជួបការលំបាក នៅក្នុងតំបន់ដែលផ្ទុះឡើាងនៃជំងឺ Covid – ១៩ តាមរយៈ ម៉ាស៊ីន “ATM អង្ករ “ ចំនួន ៤ គ្រឿងដែលបង្កើតឡើងដោយលោក Hoang Anh Tuan ឧបត្ថម្ភនិងប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាក្នុងកំឡុងពេលនៃជំងឺរាតត្បាត Covid- ១៩ នៅឆ្នាំ ២០២០ ។
លោក សុខដា រ៉េត ស្ថានអគ្គកុងស៊ុលកម្ពុជាមានប្រសាសន៍ថា “ យើងបានវាយតំលៃខ្ពស់ចំពោះការដែលយុវជនវៀតណាមបានជួយគាំទ្រប្រជាជនកម្ពុជា។ នេះក៏ជាទឹកចិត្តរវាងវៀតណាមនិងកម្ពុជាជាទូទៅដែលរួមសុខរួមទុកនិងជួយគ្នាទៅវិញទៅមក ក្នុងគ្រាលំបាកនិងទុក្ខវេទនា” ។
|
យោងតាមអគ្គកុងស៊ុលកម្ពុជា រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យភ្នាក់ងារតំណាងបរទេសទាំងអស់និងក្រុមហ៊ុនវៀតណាមដែលកំពុងធ្វើអាជីវកម្ម នៅព្រះរាជាណាចក្រកម្ពុជាទទួលបានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ជួយឱ្យប្រជាជនមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការធ្វើការនិងរស់នៅក្នុងប្រទេសកម្ពុជា រួមជាមួយគ្នា ដើម្បីជៀសផុតនិង នឹងយកឈ្នះលើការរីករាលដាលនៃជំងឺរាតត្បាត COVID-១៩៕
Tin tuc


មតិពីមិត្តអ្នកអាន