ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុបានផ្តល់អំណោយដល់អាជ្ញាធរខេត្តព្រះសីហនុ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩

08:18 | 13/04/2021 ឌីណា

យុគសម័យ - នៅព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១ លោកអគ្គកុងស៊ុល Vu Ngoc Ly បានជួបជាមួយ លោក ​គួច ចំរើន​ អភិបាលខេត្តព្រះសីហនុ​និង​ប្រគល់អំណោយ ដើម្បីគាំទ្រដល់អាជ្ញាធរ​និងប្រជាជន​ខេត្ត​ព្រះសីហនុ ក្នុងការប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។

រដ្ឋាភិបាលខេត្តព្រះសីហនុរៀបចំការចាក់វ៉ាក់សាំង Covid-19 ជូនស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ រដ្ឋាភិបាលខេត្តព្រះសីហនុរៀបចំការចាក់វ៉ាក់សាំង Covid-19 ជូនស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ
ខេត្តព្រះសីហនុបើកទូលាយកន្លែងព្យាបាលសម្រាប់អ្នកជំងឺកូវីដ ១៩ ខេត្តព្រះសីហនុបើកទូលាយកន្លែងព្យាបាលសម្រាប់អ្នកជំងឺកូវីដ ១៩
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុបានផ្តល់អំណោយដល់អាជ្ញាធរខេត្តព្រះសីហនុ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ  ១៩
ទិដ្ឋភាពនៃជំនួបនេះ ។

នៅក្នុងកិច្ចប្រជុំនោះ ស្ថានអគ្គកុងស៊ុលបានសង្កត់ធ្ងន់​លើ​ការ​លំបាកដែលប្រជាជនកម្ពុជាទូទៅនិងខេត្តព្រះសីហនុកំពុងជួបប្រទះ ។​ ជាពិសេសគឺប្រឈមនឹងផលវិបាកដែលមិនអាចប៉ាន់ស្មានបាននៃការឆ្លងជំងឺនេះកើតឡើង នៅក្នុងសហគមន៍ជាលើកទី ៣ នាថ្ងៃទី ២០ ខែកុម្ភៈ។ អគ្គកុងស៊ុលបានប្រគល់ម៉ាស់ពេទ្យចំនួន ១០ ម៉ឺននិងអង្ករ ២ តោនដល់ខេត្តព្រះសីហនុ ដោយមានបំណងចង់ចូលរួមចំ​ណែកគាំ​ទ្រ​ដល់អាជ្ញាធរ​និងប្រជាជនខេត្តឱ្យជៀសផុតពីគ្រាលំបាកបំផុត។

ក្នុងឱកាសនេះ អគ្គកុងស៊ុលបានថ្លែងអំណរគុណដល់​រាជរដ្ឋាភិបាល​កម្ពុជា​និងអាជ្ញាធរ​ខេត្តព្រះសីហនុ​ដែលបានបង្កើតលក្ខខណ្ឌ​អំណោយ​ផល​សម្រាប់សហគមន៍វៀតណាម ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ ១៩ ។

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុបានផ្តល់អំណោយដល់អាជ្ញាធរខេត្តព្រះសីហនុ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ  ១៩
អគ្គកុងស៊ុលបានប្រគល់ម៉ាស់ពេទ្យចំនួន ១០ ម៉ឺននិងអង្ករ ២ តោនដល់ខេត្តព្រះសីហនុ

អគ្គកុងស៊ុលក៏បានថ្លែងអំណរគុណដល់លោកអភិបាលចំពោះការព្រួយបារម្ភនិងការឆ្លើយតបយ៉ាងសកម្មចំពោះសំណើរបស់អគ្គកុងស៊ុលក្នុងការផ្តល់សេវាព្យាបាលនិងការធ្វើចត្តាឡីស័កល្អបំផុតសម្រាប់ពលរដ្ឋ វៀតណាម នៅក្នុងខេត្តដែលរកឃើញជំងឺកូវីដ ១៩ ឬ​ទាក់ទង​នឹងអ្នក​ឆ្លង​ជំងឺកូវីដ ១៩ ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខ្មែរ លោកអគ្គកុងស៊ុល​សូម​គោរពជូន​ពរចំពោះលោកអភិបាលខេត្តនិងប្រជាជន​ខេត្តព្រះសីហនុ មាន​សុខភាពល្អបរិបូរណ៍ ​រីករាយ និងទទួលបានជោគជ័យ​ក្នុងការបង្ការ​និងទប់ស្កាត់នឹងជំងឺកូវីដ ១៩៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip