ពិធីបំពាក់មេដាយអនុស្សវរីយ៍ “ដើម្បីសន្តិភាព មិត្តភាពរវាងបណ្ដាជនជាតិ” ជូនឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម

15:02 | 12/04/2021

នាពេល​ថ្មីៗ នេះ នៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្ដភាពវៀតណាម (VUFO) បានរៀបចំពិធីបំពាក់មេដាយអនុស្សវរីយ៍ “ដើម្បីសន្តិភាព មិត្តភាពរវាងបណ្ដាជនជាតិ” ជូនឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាម លោក Daniel J.Kritenbrink។

អតីតឯកអគ្គរដ្ឋទូតអាមេរិក  Michalak បានវាយតម្លៃថាវៀតណាមទទួលបាន«ពិន្ទុល្អៗ»ចំពោះមិត្តភក្តិអន្តរជាតិដោយមានការទប់ស្កាត់ Covid-19 និងដឹកនាំអាស៊ានដ៏មានប្រសិ អតីតឯកអគ្គរដ្ឋទូតអាមេរិក Michalak បានវាយតម្លៃថាវៀតណាមទទួលបាន«ពិន្ទុល្អៗ»ចំពោះមិត្តភក្តិអន្តរជាតិដោយមានការទប់ស្កាត់ Covid-19 និងដឹកនាំអាស៊ានដ៏មានប្រសិ
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Daniel Kritenbrink បានអះអាងថាវៀតណាមចាត់វិធានការគួរឲ្យកត់សម្គាល់និងទាន់ពេលវេលាក្នងការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Daniel Kritenbrink បានអះអាងថាវៀតណាមចាត់វិធានការគួរឲ្យកត់សម្គាល់និងទាន់ពេលវេលាក្នងការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង
ពិធីបំពាក់មេដាយអនុស្សវរីយ៍ “ដើម្បីសន្តិភាព មិត្តភាពរវាងបណ្ដាជនជាតិ” ជូនឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម
លោកស្រី Nguyen Phuong Nga និងលោកឯកអគ្គរដ្ឋទូត Daniel J.Kritenbrink នៅពិធី

ក្នុងពិធី លោកស្រី Nguyen Phuong Nga ប្រធាន VUFO បានសង្កត់ធ្ងន់ថា ការរួមវិភាគទានដ៏មានតម្លៃរបស់លោកឯកអគ្គរដ្ឋទូត Daniel J.Kritenbrink ក្នុងការជម្រុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម - អាមេរិក។ លោកស្រីវាយតម្លៃខ្ពស់ចំពោះការជួយគាំទ្ររបស់លោកឯកអគ្គរដ្ឋទូត Daniel J.Kritenbrink ក្នុងការអនុវត្តគម្រោងបោសសម្អាតសារធាតុ dioxin និងការបោសសំអាតគ្រាប់បែកមីន ការគាំទ្រជនពិការ ការស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពវៀតណាម។ លោកស្រី Nguyen Phuong Nga ជឿជាក់ថា នៅពេលខាងមុខនេះ ទោះបីក្នុងឋានៈណាក៏ដោយ ក៏លោកឯកអគ្គរដ្ឋទូត Daniel J.Kritenbrink នៅតែបន្តពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

ថ្លែងនៅពិធី លោកឯកអគ្គរដ្ឋទូត Daniel J.Kritenbrink បានសម្ដែងនូវសេចក្តីស្រឡាញ់ចំពោះប្រទេសនិងមនុស្សវៀតណាម ព្រមទាំងសម្ដែងនូវជំនឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងអាមេរិក និងវៀតណាម នឹងបន្តអភិវឌ្ឍនៅពេលខាងមុខ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន