ភាពស្ងប់ស្ងាត់នៅអង្គរវត្ត ក្រោយការផ្អាកតំបន់ទេសចរណ៍និងបិទការធ្វើដំណើរឆ្លងខេត្ត

20:48 | 09/04/2021

ថ្ងៃទី៨ មេសា នេះ គឺជាថ្ងៃទី២ហើយ នៃការផ្អាកការធ្វើចរាចរណ៍ឆ្លងខេត្ត និងបិទរមណីយដ្ឋានទេសចរណ៍។

ថ្ងៃរះនៅអង្គរវត្តនិងចំណាំគួរឲ្យចងចាំ! ថ្ងៃរះនៅអង្គរវត្តនិងចំណាំគួរឲ្យចងចាំ!
ទេសភាពដ៏ស្រស់បំព្រងនាប្រាសាទអង្គរវត្ត ក្នុងដើមរដូវវស្សា ទេសភាពដ៏ស្រស់បំព្រងនាប្រាសាទអង្គរវត្ត ក្នុងដើមរដូវវស្សា
ភាពស្ងប់ស្ងាត់នៅអង្គរវត្ត ក្រោយការផ្អាកតំបន់ទេសចរណ៍និងបិទការធ្វើដំណើរឆ្លងខេត្ត
ភាពស្ងប់ស្ងាត់នៅអង្គរវត្ត ក្រោយការផ្អាកតំបន់ទេសចរណ៍និងបិទការធ្វើដំណើរឆ្លងខេត្ត

ក្នុងវិបត្តិកូវីដ-១៩ ជាងមួយឆ្នាំមកនេះ បើទោះបីគ្មានទេសចរបរទេសចេញចូលដូចពីមុន តែប្រាសាទអង្គរវត្ត នៅតែមានទេសចរជាតិ ចេញចូលមិនដាច់ឡើយ។ តែពេលនេះ ក្រៅពីភ្នាក់ងារទេសចរណ៍ និងក្រុមការងារ ធ្វើការក្នុងប្រាសាទ គឺពុំមានអ្នកណា ចូលទស្សនាប្រាសាទអង្គរវត្តឡើយ។

ភាពស្ងប់ស្ងាត់នៅអង្គរវត្ត ក្រោយការផ្អាកតំបន់ទេសចរណ៍និងបិទការធ្វើដំណើរឆ្លងខេត្ត
ភាពស្ងប់ស្ងាត់នៅអង្គរវត្ត ក្រោយការផ្អាកតំបន់ទេសចរណ៍និងបិទការធ្វើដំណើរឆ្លងខេត្ត

ទាំងច្រកទ្វារខាងមុខ និងខាងក្រោយរបស់ប្រាសាទអង្គរវត្ត បានបិទដោយរនាំងខ្សែ និងឈើ ដោយគ្មានការចរាចរណ៍នោះទេ ក្រៅពីក្រុមការងារ ដែលប្រចាំការនៅទីនោះ។ ទិដ្ឋភាពនៅដងផ្លូវចូលឯណោះវិញ ក៏ប្រែជាស្ងប់ស្ងាត់ មានតែក្រុមកម្មករដែលកំពុងញាប់ដៃញាប់ជើង រៀបចំដាំស្មៅនៅក្នុងសួនច្បារ ហើយខ្លះទៀតកំពុងបោសសម្អាតស្លឹកឈើ លើដងផ្លូវ។ នៅក្នុងទីលានបដិសណ្ឋារកិច្ចវិញ តូបទាំងអស់បានបិទ និងមានបដាតូចមួយ នៅខាងមុខច្រកចូល ដែលសរសេរថា «បិទ១៤ថ្ងៃ ដល់ថ្ងៃទី២០ ហាមចូល»៕

thmeythmey.com

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip