ប្រគល់ជូនបរិក្ខាពេទ្យប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ឲ្យខេត្ត ស្វាយរៀង ព្រះរាជាណាចក្រ កម្ពុជា

19:21 | 02/04/2021

យុគសម័យ - កាលពីថ្ងៃថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ សមាគមសហព័ន្ធយុវជន វៀតណាម ខេត្ត តីនិញ (វៀតណាម) បានរៀបចំប្រគល់ ជូនម៉ាស់វេជ្ជសាស្រ្តចំនួន ២០.០០០ សន្លឹក ទឹកលាងដៃចំនួន ១.០០០ ដបជូនដល់ខេត្ត ស្វាយរៀងនៃព្រះរាជាណាចក្រ កម្ពុជា។

គម្រោង​ផ្តោត​សំខាន់​លើ​ប្រជាជន ​គឺជា​អាទិភាព​​កំពូល​សម្រាប់​ចៃកា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គម្រោង​ផ្តោត​សំខាន់​លើ​ប្រជាជន ​គឺជា​អាទិភាព​​កំពូល​សម្រាប់​ចៃកា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ការបើកច្រកព្រំដែនព្រៃវល្លិ៍ ស្វាយរៀង នឹងជួយបង្កើនការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-វៀតណាម ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ការបើកច្រកព្រំដែនព្រៃវល្លិ៍ ស្វាយរៀង នឹងជួយបង្កើនការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-វៀតណាម
ប្រគល់ជូនបរិក្ខាពេទ្យប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ឲ្យខេត្ត ស្វាយរៀង ព្រះរាជាណាចក្រ កម្ពុជា
នាក់ដឹកនាំនៃសមាគមសហព័ន្ធយុវជន វៀតណាម ខេត្ត តីនិញ អញ្ជើញប្រគល់ជូនម៉ាស់វេជ្ជសាស្រ្តចំនួន ២០.០០០ សន្លឹក ទឹកលាងដៃចំនួន ១.០០០ ដបជូនដល់ខេត្ត ស្វាយរៀងនៃ ព្រះរាជាណាចក្រកម្ពុជា

ក្នុងគោលបំណងជួយឧបត្ថម្ភប្រទេស កម្ពុជា ក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ កាលពីថ្ងៃថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ សមាគមសហព័ន្ធយុវជន វៀតណាម ខេត្ត តីនិញ (វៀតណាម) បានរៀបចំប្រគល់ ជូនម៉ាស់វេជ្ជសាស្រ្តចំនួន ២០.០០០ សន្លឹក ទឹកលាងដៃចំនួន ១.០០០ ដបជូនដល់ខេត្ត ស្វាយរៀងនៃព្រះរាជាណាចក្រ កម្ពុជា។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី១ មេសា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម លោកអនុរដ្ឋ មន្រ្តី Nguyen Quoc Dung បានប្រគល់ជានិមិត្តរូប ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម លោក ចាយ ណាវុធ នូវទឹកប្រាក់ ចំនួន២០ម៉ឺនដុល្លាអាមេរិក ដែលជាជំនួយរបស់ រដ្ឋាភិបាលវៀតណាមផ្ញើរជូនចំពោះរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដើម្បីចូលរួម ចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩។ ថ្លែងនៅពិធីនេះ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានសង្កត់ធ្ងន់ថា រដ្ឋា ភិបាលនិងប្រជាជន វៀតណាមមានបំណងថា កញ្ចប់ជំនួយទឹកប្រាក់ចំនួន២០ម៉ឺនដុល្លា អាមេរិកនេះ នឹងចូលរួមចំណែកក្នុងការជួយឧបត្ថម្ភរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា គ្រប់គ្រងការឆ្លងរាលដាលនៃជម្ងឺរាតត្បាតយ៉ាងឆាប់ៗ ធ្វើឲ្យស្ថានភាពវិលត្រឡប់មក រកប្រក្រតីភាព ហើយបន្តជំរុញការស្ដារឡើងវិញនិងការអភិវឌ្ឍនៃខឿនសេដ្ឋកិច្ច។

ក្នុងឱកាសនេះដែរ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung ក៏បានថ្លែងអំណរ គុណដល់ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំពោះ សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ពីការដែលរាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមចាក់វ៉ាក់សាំង បង្ការកូវីដ ១៩ ជូនក្រុមអង្គទូតនានា ក្នុងនោះមានកម្មាភិបាលនិងបុគ្គលិកនៃស្ថាប័ន តំណាងវៀតណាមប្រចាំកម្ពុជាផងដែរ៕

km.dantocmiennui.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង