កម្ពុជាបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស

12:50 | 17/03/2021

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានលោកស្រី ឱ វណ្ណឌីន ជាប្រធាន និងមានអនុប្រធាន-សមាជិក មកពីក្រសួងស្ថាប័នអង្គភាព ពាក់ព័ន្ធចំនួន ៤៦រូបផ្សេងទៀត។

វៀតណាមផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់ក្រុមមនុស្សមានហានិភ័យខ្ពស់ចំនួន ១១ ក្រុម វៀតណាមផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់ក្រុមមនុស្សមានហានិភ័យខ្ពស់ចំនួន ១១ ក្រុម
ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់បុគ្គលិកសុខាភិបាល និងនគរបាល ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់បុគ្គលិកសុខាភិបាល និងនគរបាល
កម្ពុជាបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស
កម្ពុជាបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស

សេចក្តីសម្រេចរបស់សម្តេចតជោ ហ៊ុន សែន បានបញ្ជាក់ថា គណៈកម្មការនេះមានតួនាទី និងភារកិច្ចដូចតទៅ៖

* គ្រប់គ្រង ដឹកនាំ ចាត់ចែង ការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងក្របខណ្ឌទូទាំងប្រទេស

* ពិនិត្យរៀបចំផែនការ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

* បណ្ដុះបណ្ដាលក្រុមគ្រូពេទ្យ សម្រាប់បម្រើការងារចាក់វ៉ាក់សាំងកូវីដ-១៩

* បែងចែកវ៉ាក់សាំងកូវីដ-១៩ ទៅតាមទីកន្លែងចាក់វ៉ាក់សាំង នៅក្នុងក្របខណ្ឌទូទាំងប្រទេស

* ផ្គត់ផ្គង់ ថវិកា សម្ភារៈ បរិក្ខារចាំបាច់ សម្រាប់បម្រើការងារចាក់វ៉ាក់សាំងកូវីដ-១៩

* ត្រួតពិនិត្យ តាមដាន និងវាយតម្លៃពីវឌ្ឍនភាពនៃការចាក់វ៉ាក់សាំងកូដ-១៩ នៅទូទាំងប្រទេស

* សម្របសម្រួលកិច្ចការ ចាក់វ៉ាក់សាំង និងការងារពាក់ព័ន្ធ

* សម្របសម្រួលជាមួយដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ព្រមទាំងអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងបណ្តាស្ថានទូតនានាប្រចាំកម្ពុជា លើការងារចាក់វ៉ាក់សាំងកូវីដ-១៩

* រៀបចំប្រព័ន្ធរបាយការណ៍ និងរាយការណ៍ ជូនប្រមុខរាជរដ្ឋាភិបាល

* កិច្ចការផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងការងារចាក់វ៉ាក់សាំងកូវីដ-១៩។

សេចក្តីសម្រេចបន្តថា គណៈកម្មការចំពោះកិច្ចនេះ មានសិទ្ធិរៀបចំអនុគណៈកម្មការចំពោះកិច្ច និងលេខាធិការដ្ឋាន សម្រាប់គាំទ្រដំណើរការនៃគណៈកម្មការចំពោះកិច្ចនេះ និងអាចស្នើសុំបន្ថែមនូវសមាជិក-សមាជិកា ទៅតាមការចាំបាច់។ សមាជិកទាំងអស់នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសត្រូវ ចូលរួមប្រជុំ តាមការអញ្ជើញរបស់ប្រធាន និងអនុវត្តភារកិច្ច ទៅតាមការចាត់ចែងរបស់ប្រធាន។

ជាមួយគ្នានេះ គណៈកម្មការចំពោះកិច្ចនេះ អាចអញ្ជើញដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ព្រមទាំងអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងបណ្តាស្ថានទូតនានាប្រចាំកម្ពុជា លើការងារចាក់វ៉ាក់សាំង ចូលរួមប្រជុំ និងប្រឹក្សាយោបល់ ទៅតាមតម្រូវការចាំបាច់ ហើយគណៈកម្មការនេះ មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងសុខាភិបាលផងដែរ។

នៅតាមក្រសួង ស្ថាប័ន និងរាជធានី-ខេត្ត ត្រូវរៀបចំអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ដែលទទួលខុសត្រូវលើសម្រង់ ស្ថិតិអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ក្រោមសមត្ថកិច្ចរបស់ខ្លួន និងការងារប្រតិបត្តិការចាក់វ៉ាក់សាំង នៅតាមក្រសួង ស្ថាប័ន និងរាជធានី-ខេត្ត អនុលោមទៅតាមការសម្រេចរបស់គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ព្រមទាំងតាមដាន និងរាយការណ៍វឌ្ឍនភាពការងារ ចាក់វ៉ាក់សាំងជាប្រចាំថ្ងៃ ជូនគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានទៀងទាត់៕

freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង