Trending now

ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់បុគ្គលិកសុខាភិបាល និងនគរបាល

06:56 | 22/02/2021 (បូកសរុបដោយឌីណា)

បន្ទាប់ពី ពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំងកូវី១៩ ពីមិត្តចិនរួចហើយនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាចំនួនវ៉ាក់សាំងកូវីដ១៩ដែលផលិតចេញនៅលើពិភពលោក ពេលនេះមានចំនួនតិចជាងតម្រូវការ ។ ប្រទេសជាច្រើនមានលទ្ធភាពទិញវ៉ាក់សាំងកូវីដ១៩ ប៉ុន្តែពុំមានវ៉ាក់សាំងដើម្បីឱ្យពួកគេទិញឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន បង្ហាញមោទនភាព ដែលកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ នាពេលនេះដោយសារតែកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយមិត្តចិននារយៈពេលកន្លងមក ។

ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់បុគ្គលិកសុខាភិបាល និងនគរបាល។ (រូបថត៖ Thmey Thmey.com)

វ៉ាក់សាំង​ដែល​បាន​បញ្ជូន​មកដល់​កម្ពុ​ជា​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ មាន​ចំនួន​៦០​ម៉ឺន​ដូ​ស​ក្នុង​ជំហាន​ដំបូង ដោយ​ក្នុងនោះ​ចំនួន​៣០​ម៉ឺន​ដូ​ស​សម្រាប់​ក្រសួងសុខាភិបាល និង​៣០​ម៉ឺន​ដូ​ស​ទៀត សម្រាប់​ផ្នែក​យោធា​។

ក្រសួងសុខាភិបាល បន្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ស៊ី​ណូ​ហ្វា​ម ដល់​ក្រុមគ្រូពេទ្យ បុគ្គលិក​-​មន្ត្រី​សុខាភិបាល និង​កងកម្លាំង ទាំងអស់​ដោយ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត ។ ចាប់ពី​ថ្ងៃ​ចន្ទ ទី​២២ កុម្ភៈ នៅក្នុង​រាជធានី​- ខេត្ត ចំនួន​១០ គឺ​រាជធានី​ភ្នំពេញ បាត់ដំបង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ប៉ៃលិន កោះកុង ព្រះសីហនុ ស្វាយរៀង ពោធិ៍សាត់ និង​ខេត្ត​កែប​។​

សម្រាប់​អ្នក​អាទិភាព ដែល​ក្រសួងសុខាភិបាល​បានចេញ​សេចក្ដីប្រកាស​កន្លងមក អាច​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ស៊ី​ណូ​ហ្វា​ម បាន​នៅ​ទីតាំង​ដែល​ក្រសួងសុខាភិបាល​ធ្លាប់បាន​ប្រកាសជូន​គឺ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មន្ទីរពេទ្យ​កាល់ម៉ែត និង មន្ទីរពេទ្យ​កុមារ​ជាតិ​។​

​ក្នុង​សេចក្ដី​ជូន​ព័ត៌មាន ក្រសួងសុខាភិបាល ក៏បាន​ក្រើនរំលឹក​ដល់ អ្នក​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ លើក​ទី​១( ដូ​ស​ទី​១) ត្រូវ​មក​ទទួល វ៉ាក់សាំង​លើក​ទី​២(​ដូ​ស​ទី​២) ក្នុង​រយៈពេល​ចាប់ពី​១៤​ថ្ងៃ ដល់​២៨​ថ្ងៃ រាប់​បន្ទាប់​ពីថ្ងៃ​ចាក់​វ៉ាក់សាំង​ថ្ងៃទី​១​មក​។ ការ​មក​ទទួល​វ៉ាក់សាំង​លើក​ទី​២​នេះ មិនត្រូវ​ឲ្យ​លើស​រយៈពេល​២៨​ថ្ងៃ​នោះទេ​។​

​សម្រាប់​ក្រុមមនុស្ស ដែលមាន​វ័យ​ចាប់ពី​១៨​ឆ្នាំ ដល់ ៥៩​ឆ្នាំ ដែល​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ស៊ី​ណូ​ហ្វា​ម ប៉ុន្តែ​ស្ថិត​ក្រៅ​ក្រុម​អាទិភាព ក្រសួងសុខាភិបាល មិនទាន់​អនុញ្ញាតឱ្យ​ចាក់​វ៉ាង់​សាំង​កូ​វីដ -១៩ នោះទេ ដោយ​រងចាំ​ការប្រកាស​ជាថ្មី​របស់​ក្រសួងសុខាភិបាល​./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤