Trending now

សាកលវិទ្យាល័យបច្ចេកវិទ្យា និងភស្តុភារ របស់នគរបាលប្រជាជនវៀតណាមបើកវគ្គបំប៉នជំនាញវិជ្ជាជីវៈសន្តិសុខតាមអ៊ីនធឺណិតសម្រាប់មន្ត្រីនៃក្រសួងមហាផ្ទៃ ព្រះរាជាណាចក

20:00 | 01/12/2023 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី១ ខែធ្នូ នៅទីក្រុង Bac Ninh នាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងបង្ការឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ ក្រសួងនគរបាលវៀតណាម បានសហការជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យា និងភស្តុភារ របស់នគរបាលប្រជាជនវៀតណាម រៀបចំពិធីបើកវគ្គបំប៉នជំនាញវិជ្ជាជីវៈសន្តិសុខតាមអ៊ីនធឺណិត និងបង្ការឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ សម្រាប់សិក្ខាកាមដែលជាមន្ត្រីនៃក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំបូកសរុបលទ្ធផល​កិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែនក្នុងឆ្នាំ២០២៣ និងដាក់ពង្រាយទិសដៅកិច្ចសហប្រតិបត្តិការឆ្នាំ កិច្ចប្រជុំបូកសរុបលទ្ធផល​កិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែនក្នុងឆ្នាំ២០២៣ និងដាក់ពង្រាយទិសដៅកិច្ចសហប្រតិបត្តិការឆ្នាំ
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទទួលជួបគណៈប្រតិភូជាន់ខ្ពស់ពីរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទទួលជួបគណៈប្រតិភូជាន់ខ្ពស់ពីរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
សាកលវិទ្យាល័យបច្ចេកវិទ្យា និងភស្តុភារ របស់នគរបាលប្រជាជនវៀតណាមបើកវគ្គបំប៉នជំនាញវិជ្ជាជីវៈសន្តិសុខតាមអ៊ីនធឺណិតសម្រាប់មន្ត្រីនៃក្រសួងមហាផ្ទៃ ព្រះរាជាណាចក
សាកលវិទ្យាល័យបច្ចេកវិទ្យា និងភស្តុភារ របស់នគរបាលប្រជាជនវៀតណាមបើកវគ្គបំប៉នជំនាញវិជ្ជាជីវៈសន្តិសុខតាមអ៊ីនធឺណិតសម្រាប់មន្ត្រីនៃក្រសួងមហាផ្ទៃ ព្រះរាជាណាចក្រកម្ពុជា

ក្នុងបំណងអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ២០២៣ រវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា នាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងបង្ការឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ បានទទួល និងបំប៉នជំនាញវិជ្ជាជីវៈសន្តិសុខតាមអ៊ីនធឺណិត និងបង្ការឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ សម្រាប់សិក្ខាកាមដែលជាមន្ត្រីនៃក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។

នាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងបង្ការឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ បានសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំខ្លឹមសារ ផ្ដល់យោបល់ដល់ថ្នាក់ដឹកនាំក្រសួង ដើម្បីអនុម័តលើកម្មវិធីបង្រៀន និងរៀបចំឯកសារបង្រៀន ប្រកបដោយគុណភាព បញ្ជូនក្រុមគ្រូបង្រៀនដែលមានសមត្ថភាពខ្ពស់ និងមានបទពិសោធន៍ជាក់ស្តែង ដើម្បីចូលរួមក្នុងការបង្រៀនប្រធានបទសំខាន់ៗ។ ក្នុងឱកាសនេះ កម្មវិធីនៃវគ្គបំប៉នក៏មានសកម្មភាពទៅទស្សនា និងស្រាវជ្រាវនៅមូលដ្ឋានមួយចំនួន ដើម្បីជួយសិក្ខាកាមស្វែងយល់អំពីការបំពេញការងារនៅមូលដ្ឋានមួយចំនួន ក៏ដូចជាការយល់ដឹងកាន់តែច្បាស់អំពីវប្បធម៌ ទឹកដី និងមនុស្សវៀតណាម៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង