Trending now
ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ព្រះរាជាណាចក្រកម្ពុជា៖

កិច្ចប្រជុំបូកសរុបលទ្ធផល​កិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែនក្នុងឆ្នាំ២០២៣ និងដាក់ពង្រាយទិសដៅកិច្ចសហប្រតិបត្តិការឆ្នាំ

13:00 | 29/10/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរព័ត៌មាន និងស្ថានភាពពាក់ព័ន្ធនឹងការការពារសន្តិសុខតាមព្រំដែន បង្កើនការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ។

កិច្ចប្រជុំបូកសរុបលទ្ធផល​ការ​ងាររយៈពេល ៣ ឆ្នាំនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការសម្របសម្រួលរវាងគណៈចលនាមហាជនវៀតណាមនិងកម្ពុជា កិច្ចប្រជុំបូកសរុបលទ្ធផល​ការ​ងាររយៈពេល ៣ ឆ្នាំនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការសម្របសម្រួលរវាងគណៈចលនាមហាជនវៀតណាមនិងកម្ពុជា
កិច្ចប្រជុំបូកសរុបលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្ត Kien Giang កិច្ចប្រជុំបូកសរុបលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្ត Kien Giang
ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា
ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា

នៅថ្ងៃទី២៧ ខែតុលា នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ព្រះរាជាណាចក្រកម្ពុជា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី កម្ពុជា បានបើកកិច្ចប្រជុំបូកសរុបលទ្ធផល​កិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែនក្នុងឆ្នាំ២០២៣ និងដាក់ពង្រាយទិសដៅកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក Dao Viet Hung មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Lak និងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី អញ្ជើញជាសហប្រធានកិច្ចប្រជុំ។

នៅឆ្នាំ២០២៣ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងអធិបតេយ្យភាពទឹកដី សកម្មភាពឧក្រិដ្ឋកម្ម សកម្មភាពចេញចូលដោយខុសច្បាប់នៅព្រំដែន។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានដឹកនាំអង្គភាពរបស់ខ្លួនផ្លាស់ប្តូរព័ត៌មានជាប្រចាំ ដើរល្បាត ត្រួតពិនិត្យ គ្រប់គ្រង និងការពារសុវត្ថិភាពប្រព័ន្ធបង្គោលព្រំដែន និងខ្សែបន្ទាត់ព្រំដែន សម្របសម្រួល ផ្លាស់ប្តូរ និងដោះស្រាយករណីនៅតាមព្រំដែនរវាងខេត្តទាំងពីរ។

ជាពិសេស កងកម្លាំងការពារព្រំដែននៃភាគីទាំងសងខាងបានសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ការជួញដូរ ការបរបាញ់សត្វព្រៃ ការកាប់ព្រៃឈើឆ្លងដែនដោយខុសច្បាប់ ទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនូវរាល់ឧបាយកល និងល្បិចកលរបស់កងកម្លាំងអរិភាព ដែលមានបំណងបំផ្លាញសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន និងសកម្មភាពឃោសនាញុះញង់ឱ្យមានការបែកបាក់សាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ។

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរព័ត៌មាន និងស្ថានភាពពាក់ព័ន្ធនឹងការការពារសន្តិសុខតាមព្រំដែន បង្កើនការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ សម្របសម្រួលការប្រយុទ្ធទប់ស្កាត់សកម្មភាពឆ្លងដែនខុសច្បាប់រវាងខេត្តទាំងពីរ ធានាសន្តិសុខ សុវត្ថិភាព បង្កើតលក្ខខណ្ឌអំណោយផលដើម្បីជំរុញដំណើរការបោះបង្គោលព្រំដែន និងស្នើអាជ្ញាធរ ក៏ដូចជារដ្ឋាភិបាលនៃប្រទេសទាំងពីរ ជំរុញការបើកច្រកទ្វារព្រំដែន Dak Rue (វៀតណាម) - ជីមៀត(កម្ពុជា) បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតឆ្លងដែន ជួយ​គាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុងការការពារ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ចូលរួមក្នុងការជួយសង្គ្រោះនៅតាមតំបន់ព្រំដែន និងបង្កើនការឃោសនា និងការអប់រំដល់ប្រជាពលរដ្ឋនៅសងខាងព្រំដែនអំពីច្បាប់របស់ប្រទេសនីមួយៗ និងកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិព្រំដែន សកម្មភាពនៃឧក្រិដ្ឋកម្ម​គ្រប់ប្រភេទនៅតំបន់ព្រំដែន៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ