ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានបញ្ជាក់នូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋវៀតណាម ដែលជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ យូរអង្វែង” ជាមួយកម្ពុជា លើគ្រប់បណ្តាញ រួមទាំងបក្ស រដ្ឋាភិបាល និងរដ្ឋសភា។
![]() |
![]() |
![]() |
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង។ |
នារសៀលថ្ងៃទី៦ ខែកញ្ញា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជធានីភ្នំពេញ មកបំពេញទស្សនកិច្ចការងារនៅទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានបញ្ជាក់នូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋវៀតណាម ដែលជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនង «អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ យូរអង្វែង”» ជាមួយកម្ពុជា លើគ្រប់បណ្តាញ រួមទាំងបក្ស រដ្ឋាភិបាល និងរដ្ឋសភា; តែងតែជ្រួតជ្រាបថា ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺជាភារកិច្ចយុទ្ធសាស្ត្រមួយ ដែលមានសារសំខាន់សម្រាប់សន្តិសុខ និងការអភិវឌ្ឍនៃប្រទេសនីមួយៗ។
ប្រធានរដ្ឋសភាបានអបអរសាទរគណបក្សប្រជាជនកម្ពុជាដែលបានទទួលជ័យជម្នះដ៏សំខាន់ក្នុងការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនាឆ្នាំ ២០២២ ដែលបង្កើតនូវសន្ទុះអំណោយផលសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងពីកិត្យានុភាពរបស់បក្សក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ ប្រទេស។
អបអរសាទរចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់កម្ពុជាក្នុងការរក្សាស្ថិរភាពនយោបាយ និងសន្តិសុខ; ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកែលម្អជំហរអន្តរជាតិរបស់ខ្លួនឥតឈប់ឈរនោះ ប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះវិធានការឆ្លើយតបរបស់កម្ពុជាចំពោះជំងឺរាតត្បាត Covid-19 ដោយបានដាក់ពង្រាយវ៉ាក់សាំង Covid-19 ក្នុងអត្រាខ្ពស់ឈានមុខគេក្នុងតំបន់ និងលទ្ធផលវិជ្ជមានបន្ទាប់ពីការបើកដំណើរការឡើងវិញទាំងស្រុង។
សម្តែងនូវសេចក្តីរីករាយចំពោះលទ្ធផលនៃកិច្ចចរចាប្រកបដោយជោគជ័យរវាងប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh និងអភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង ប្រធានរដ្ឋសភាបានមានប្រសាសន៍ថា រដ្ឋសភាវៀតណាមជានិច្ចកាលគាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់រាជធានីទាំងពីរដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោកប្រធានរដ្ឋសភាបានស្នើឱ្យរដ្ឋធានីហាណូយនិងរាជធានីភ្នំពេញ បន្តពិភាក្សា ឯកភាព និងជំរុញសកម្មភាពជួបប្រាស្រ័យ សកម្មភាពសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍លើវិស័យជាច្រើនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ព្រមទាំងសង្ឃឹមថា អភិបាលក្រុងភ្នំពេញនឹងយកចិត្តទុកដាក់ បង្កលក្ខខណ្ឌងាយស្រួលសម្រាប់សហគ្រាស និងប្រជាជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជាផងដែរ៕
មតិពីមិត្តអ្នកអាន