សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណខ្មែរជាង១០០រូបពីបរទេស ជាបេសកកម្មអញ្ជើញព្រលឹងរបស់បុព្វបុរសខ្មែរត្រឡប់មកមាតុភូមិវិញ

10:46 | 02/03/2021

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណខ្មែរចំនួនជាង១០០រូបពីបរទេសមកវិញ ជាការវិលត្រឡប់នៃវត្ថុបុរាណខ្មែរដ៏ច្រើនបំផុតមិនធ្លាប់មានពីពេលមុនមក ហើយដែលក្នុងនោះសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏សំខាន់បំផុត ចំពោះបេសកកម្មនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

នេះបើតាមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ របស់សម្តេចតេជោ ហ៊ុន សែន ដែល Fresh News ទទួលបាននៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងសារលិខិតយ៉ាងដូច្នេះថា «ចំពោះភាពជោគជ័យនៃកិច្ចចរចារយៈពេលជាង៣ឆ្នាំកន្លងមក ក្នុងការធ្វើមាតុភូមិនិវត្តន៍ វត្ថុបុរាណខ្មែរចំនួនជាង១០០រូបពីបរទេសមកវិញ ដែលអាចចាត់ទុកថា នេះជាការវិលត្រឡប់នៃវត្ថុបុរាណខ្មែរដ៏ច្រើនបំផុតមិនធ្លាប់មានពីពេលមុនមក ហើយដែលក្នុងនោះសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏សំខាន់បំផុត ចំពោះបេសកកម្មយាង និងអញ្ជើញព្រលឹងរបស់បុព្វបុរសខ្មែត្រឡប់មកមាតុភូមិវិញ ជាមង្គលរបស់ជាតិ និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តម ដើម្បីវប្បធម៌ជាតិ»

សម្តេចតេជោ ហ៊ុន សែន បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការវិនិយោគរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពនៃទីក្រុងសៀមរាប-អង្គរ ដែលជាដួងព្រលឹងជាតិ និងជាបេតិកភណ្ឌវប្បធម៌ ពិភពលោក ដូចដែលត្រូវបានប្រកាសជា «ទីក្រុងវប្បធម៌អាស៊ាន» សម្រាប់ឆ្នាំ២០២១-២០២២ នៅក្នុងកិច្ចប្រជុំលើកទី៩ របស់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌និងសិល្បៈដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០។

តាមរយៈការអភិរក្សជួសជុលសំណង់ និងវត្ថុបុរាណជាច្រើន និងការកែប្រែមុខមាត់ថ្មីនៃរមណីយដ្ឋានអង្គរ គឺជាការជួយរក្សានូវតឹកតាងប្រវត្តិសាស្ត្រ និងកិត្យានុភាពជាតិ ហើយការថែរក្សាការពារនេះអាចទទួលបានជោគជ័យ និងមាននិរន្តរភាពទៅបាន គឺតម្រូវឱ្យមានការចូលរួមគាំទ្រ និងជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋានទាំងអស់ជាពិសេស អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់ នៅក្នុងតំបន់បេតិកភណ្ឌ៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការពិនិត្យព្យាបាលជំងឺ និងជូនអំណោយដល់បងប្អូនដើមកំណើតវៀតណាម និងប្រជាជនក្រីក្រចំនួន ៥០០ នាក់ នៅខេត្ត Siem Reap
ពីទំនុកចិត្តនយោបាយរហូតដល់ការតភ្ជាប់ប្រភពធនធានវៀតណាម - សិង្ហបុរី
នាំទំនាក់ទំនងវៀតណាម - មីយ៉ាន់ម៉ា ឱ្យមានការអភិវឌ្ឍជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព
ពង្រីកលំហកិច្ចសហប្រតិបត្តិការវៀតណាម - តំបន់ចុងបូព៌ារុស្ស៊ី
អាណិកជននៅរុស្ស៊ីរំពឹងថាសេចក្តីសម្រេចចិត្តលេខ ២៣ បើកទូលាយលំហនៃការរួមចំណែកដល់ប្រទេសជាតិ

អានច្រើនបំផុត