ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១១ នឹងធ្វើឡើងនៅខែធ្នូ ឆ្នាំ ២០២១

11:56 | 28/02/2021

នៅថ្ងៃទី២៥ ខែកុម្ភៈ នៅទីក្រុងហាណូយ បានប្រព្រឹត្ដទៅកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូស្ដីពីក្រុមប្រឹក្សាកីឡាជនពិការអាស៊ីអាគ្នេយ៍។

ទិដ្ឋភាពនៃកិច្ចប្រជុំ

ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំនេះ លោក Huynh Vinh Ai ប្រធានសមាគមកីឡាជនពិការវៀតណាមបានបញ្ជាក់ថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្តិការអាស៊ានប៉ារ៉ាហ្គេមលើកទី ១១ ។ កិច្ចប្រជុំនេះក៏បានឯកភាពផងដែរថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ ដោយមានវិញ្ញាសារចំនួន ១១ រួមមាន៖ អត្តពលកម្ម, ហែលទឹក, លើកទម្ងន់, វាយសី, លេងអុក, បាញ់ធ្នូ, តែនិស ពីងប៉ុង, វាយកូនបាល់រទេះរុញ, boccia, យូដូ...។

ក្រៅពីនេះប្រទេសដទៃទៀតបានស្នើឱ្យប្រទេសវៀតណាមរៀបចំការប្រកួតបាល់បោះរទេះរុញបន្ថែមទៀត។ ដោយកត់ស្គាល់នូវយោបល់ខាងលើនេះ លោក Huynh Vinh Ai បានមានប្រសាសន៍ថា លោកនឹងរាយការណ៍ទៅរដ្ឋាភិបាលវៀតណាមនិងឆ្លើយតបក្នុងពេលឆាប់ៗនេះ./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត