វៀតណាម៖ វេទិកាយុវជនធ្វើកម្មភាពដើម្បីអាកាសធាតុនៅទីក្រុងហាណូយ

09:58 | 26/02/2021 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - វេទិកានេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម Youth4Climate ក្រោមក្របខ័ណ្ឌ “ ការសន្យាជាមួយអាកាសធាតុ” របស់អង្គការ UNDP ដែលជាកម្មវិធីសកលប្តេជ្ញាផ្តល់ជំនួយដល់ប្រទេសចំនួន ១១៥ ក្នុងការលើកកម្ពស់ការចូលរួមវិភាគទានថ្នាក់ជាតិនៅឆ្នាំ ២០២០ ។

វៀតណាម៖ វេទិកាយុវជនធ្វើកម្មភាពដើម្បីអាកាសធាតុនៅទីក្រុងហាណូយ

នាថ្ងៃទី ២៥ ខែកុម្ភៈ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ក្រសួងធនធានធម្មជាតិនិងបរិស្ថាន សហការជាមួយគណៈមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានរៀបចំឡើងវេទិកាយុវជនធ្វើសកម្មភាពដើម្បីអាកាសធាតុ (ឬហៅថា Youth4Climate) នៅទីក្រុងហាណូយ ដោយគូសសញ្ញាពីការចាប់ផ្តើម គំនិតផ្តួចផ្តើម Youth4Climate នៅប្រទេសវៀតណាម។

វេទិកានេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម Youth4Climate ក្រោមក្របខ័ណ្ឌ “ ការសន្យាជាមួយអាកាសធាតុ” របស់អង្គការ UNDP ដែលជាកម្មវិធីសកលប្តេជ្ញាផ្តល់ជំនួយដល់ប្រទេសចំនួន ១១៥ ក្នុងការលើកកម្ពស់ការចូលរួមវិភាគទានថ្នាក់ជាតិនៅឆ្នាំ ២០២០ ។ គំនិតផ្តួចផ្តើមនៃវេទិកាយុវជនធ្វើសកម្មភាពដើម្បីអាកាសធាតុគឺមានគោលបំណងពង្រឹងសមត្ថភាព ជាមួយនឹងតំណាងយុវជននាបច្ចុប្បន្ននិង បណ្តាញជំរុញសកម្មភាពអាកាសធាតុនៅលើវេទិកាជាតិ និងអន្តរជាតិតាមរយៈការខិតខំប្រឹងប្រែងដោយឥតងាករេ និងមានការសម្របសម្រួលក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលនានា ស្ថាប័ននៃអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍វិស័យឯកជន និងអង្គការនយោបាយសង្គមស្តីពីគំនិតផ្តួចផ្តើមនិងគំនិតផ្តួចផ្តើមសំខាន់ៗពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុនាពេលអនាគតនៅវៀតណាមផងដែរ។ លោកស្រី Caitlin Wiesen តំណាងស្ថានបេសកកម្ម UNDP ប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថាតាមរយៈការផ្តល់អំណាចដល់យុវជន វៀតណាមអាចបើកសក្តានុពលថ្មីសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងចូលរួមចំណែក្នុងការសម្រេចចិត្តដោយខ្លួនឯងសម្រាប់វៀតណាមនាពេលអនាគតផងដែរ។

ក្នុងសុន្ទរកថានៅវេទិកានោះលោក Nguyen Ngoc Luong លេខាធិការមជ្ឈិមសហភាពយុវជនកុម្មុយនិស្តហូជីមិញបា នចែករំលែកបំណងប្រាថ្នារបស់សម្ព័ន្ធភាពយុវជន ដើម្បីបង្កើតគំនិតផ្តួចផ្តើមដោយមានភាពច្នៃប្រឌិតថ្មី ក្នុងការទាក់ទាញការចូលរួមយ៉ាងច្រើននិងជម្រុញឱ្យពួកគេឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដែលជាផ្នែកមួយនៃការយល់ដឹងនិងរបៀបរស់របស់ពួកគេផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: VN+)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត