យុគសម័យ - នៅឆ្នាំ ២០២០ នៅពេលដែលការរីករាលដាលនៃជំងឺ Covid-19 បានវិវត្តន៍យ៉ាងស្មុគស្មាញ ម៉ាស់មកពីប្រទេសវៀតណាមបានទៅដល់តំបន់ជាច្រើននៃពិភពលោក ដើម្បីការពារនិងរួមចំណែកក្នុងការទប់ស្កាត់នឹងការរីករាលដាលនៃជំងឹនេះ ដែលក្លាយទៅជារឿងមិនធ្លាប់មានពីមុនមក។
កាលពីឆ្នាំ ២០២០ ជាមួយនឹងការផ្លាស់ប្តូរដ៏អស្ចារ្យនិងមិនធ្លាប់មានពីមុនមកជំងឺរាតត្បាត Covid-19 បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរនិងយ៉ាងជ្រាលជ្រៅទៅលើស្ថានភាពសេដ្ឋកិច្ច នយោបាយនិងសង្គម នៅក្នុងប្រទេសនីមួយៗតំបន់និងទូទាំងពិភពលោក ហើយអាចអូសបន្លាយក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខទៀត។
ពិធីប្រគល់ឧបករណ៍និងសំភារៈពេទ្យរបស់បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមជូនដល់បក្ស រដ្ឋាភិបាលនិងប្រជាជនចិន ដែលមានតម្លៃ ៥០០,០០០ ដុល្លារ នៅអាកាសយានដ្ឋាន Noi Bai នាថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ២០២០
នៅពេលការរីករាលដាលនៃជំងឺ Covid-19 បានរីករាលដាលដល់បណ្តាប្រទេសលើពិភពលោក ខណៈដែលប្រភពនៃឧបករណ៍វេជ្ជសាស្រ្តខ្វះខាតប្រទេសវៀតណាមបានលើកកម្ពស់សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រគល់ម៉ាស់និងសម្ភារៈពេទ្យនិងហិរញ្ញវត្ថុជូនដល់ប្រទេសនិងអង្គការអន្តរជាតិចំនួន ៥១ ដើម្បីឆ្លើយតបនឹងរោគរាតត្បាត Covid-19 ។
“ ទោះបីវាគ្រាន់តែជានិមិត្តរូបក៏ដោយ ការប្រគល់ម៉ាស់ជូនដល់ប្រទេសមួយចំនួនដែលបង្ហាញការយោគយល់គ្នា រួមរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។ ឆ្លងស្ថានភាពលំបាកនេះ បណ្តាប្រទេសបានមើលឃើញថា ប្រទេសវៀតណាមជាប្រទេសដ៏រួសរាយរាក់ទាក់ មិត្តភាព សម្របសម្រួលនិងចង់ធ្វើអំពើល្អសម្រាប់សហគមន៍អន្តរជាតិ សម្រាប់ទំនាក់ទំនងរួមនៃប្រទេសទាំងអស់” - លោក Nguyen Duy Nien អតីតរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម មានប្រសាសន៍ថា
នៅពេលដែលប្រទេសវៀតណាមគាំទ្រមិត្តភក្តិ ព្រមទាំងក៏ទទួលបានការជួយគាំទ្រជាច្រើនពីមិត្តភក្តិដែរ។ បណ្តាប្រទេសនិងអង្គការអន្តរជាតិជាច្រើនគាំទ្រវៀតណាមខាងហិរញ្ញវត្ថុនិងឧបករណ៍វេជ្ជសាស្ត្រ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតក្នុងស្រុក។ រដ្ឋាភិបាលកាណាដាបានប្រគល់ជូនប្រទេសវៀតណាមនូវឧបករណ៍ការពារផ្ទាល់ខ្លួន ដើម្បីការបង្ការនិងទប់ស្កាត់ការរាតត្បាត Covid-19 ក្នុងនោះដែលមានម៉ាស់ N95ចំនួន ១២០,០០០ រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រគល់ម៉ាស៊ីនជួយដកដង្ហើមថ្មីៗចំនួន ១០០ គ្រឿងជូនដល់ប្រទេសវៀតណាម ដើម្បីជួយវៀតណាមក្នុងការទប់ទល់នឹងជំងឺ Covid-19 …
គំរូនៃការប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះប្រកបដោយប្រសិទ្ធភាព រួមជាមួយការទទួលខុសត្រូវនិងសកម្មភាពថ្លៃថ្នូររបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រឆាំងនឹងរោគរាតត្បាតត្រូវបានមិត្តភក្តិអន្តរជាតិវាយតម្លៃខ្ពស់។ ទាំងអស់នេះបង្កើតជា "រង្វង់មិត្តភាព" រួមគ្នានិងខិតខំប្រែងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។
រូបថតមួយចំនួនៗ នៃដំណើរការរបស់ម៉ាស់គួរឲ្យកត់ស្គាល់ដែលមិនអាចបំភ្លេចបាន ក្នុងកំឡុងពេលនៃជំងឺរាតត្បាត Covid-19៖
ផ្តល់សិទ្ធិពីលោកនាយករដ្ឋមន្រ្តី នារសៀលថ្ងៃទី ៧ ខែមេសាឆ្នាំ ២០២០ លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស To Anh Dung បានប្រគល់អំណោយជានិមិត្តរូប ដើម្បីគាំទ្រដល់ការការពារការរាតត្បាត Covid-19 របស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមជីមដល់រដ្ឋាភិបាលនិងប្រជាជនបារាំង ប្រទេសអាល្លឺម៉ង់ ប្រទេសអ៊ីតាលី អេស្ប៉ាញនិងចក្រភពអង់គ្លេស។ អំណោយនេះរួមមានម៉ាស់ក្រណាត់ការពារការឆ្លងនៃជំងឺនេះចំនួន ៥៥០,០០០ ដែលផលិតនៅប្រទេសវៀតណាម។ ការដឹកជញ្ជូនទំនិញនិងឧបករណ៍វេជ្ជសាស្រ្តរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមជួយរដ្ឋាភិបាលនិងប្រជាជនឡាវនិងកម្ពុជានៅថ្ងៃទី ៣ ខែមីនាឆ្នាំ ២០២០ ដែលមានតម្លៃជាង ៧ ពាន់លានដុងសម្រាប់ប្រទេសនីមួយៗ។ នារសៀលថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០២០ ប្រទេសវៀតណាមបានប្រគល់ម៉ាស់និងសំភារៈពេទ្យជីមដល់ប្រទេសជប៉ុនដែលមានតំលៃ ១០០,០០០ ដុល្លារក៏ដូចជាប្រគល់ម៉ាស់ក្រណាត់ការពារការឆ្លងនៃជំងឺនេះចំនួន ២០ ម៉ឺន។ ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានប្រគល់ម៉ាស់វេជ្ជសាស្រ្តចំនួន ៥ ម៉ឺនដល់ខុទ្ទកាល័យនៃសេតវិមាននិងម៉ាស់វេជ្ជសាស្រ្តចំនួន ៥ ម៉ឺនជូនដល់ទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុនផងដែរ។ ម៉ាស់និងសម្ភារៈវេជ្ជសាស្ត្របានផលិត នៅប្រទេសវៀតណាម។ រូបថត៖ លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសអចិន្រ្តៃយ៍ Bui Thanh Son ប្រគល់អំណោយជានិមិត្តរូបដល់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាមលោក Daniel J. Kritenbrink ដឹកជញ្ជូនសម្ភារៈនិងសំភារៈពេទ្យពីបក្សរដ្ឋាភិបាលនិងប្រជាជនវៀតណាមទៅកាន់គណបក្សចិនរដ្ឋាភិបាលនិងប្រជាជននៅលើយន្តហោះនៅអាកាសយានដ្ឋាន Noi Bai នាថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ២០២០ ។ ពីធីប្រគល់ឧបករណ៍វេជ្ជសាស្រ្តសម្រាប់ការការពារនិងទប់ស្កាត់នឹងការរាតត្បាតនៃជំងឺ Covid-19 របស់ក្រសួងការពារជាតិវៀតណាមដល់ក្រសួងការពារជាតិចិន។ កម្លាំងមុខងារនៃប្រទេសទាំង ២ បានដឹកឧបករណ៍វេជ្ជសាស្ត្រប្រឆាំងនឹងការរាតត្បាតជូនទៅដល់ប្រទេសចិន។ ក្រណាត់សម្រាប់ការកាត់ដេរម៉ាស់បានជ្រើសរើសដែលសមស្របនឹងប្រពៃណីនិងទាន់សម័យសម្រាប់ប្រជាជនក្នុងតំបន់។
នាថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២០ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈស្ថានប័នសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានប្រគល់ម៉ាស៊ីនជួយការដកដង្ហើមថ្មីចំនួន ១០០ គ្រឿងដល់ប្រទេសវៀតណាម ដើម្បីជួយវៀតណាមក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺ Covid-19 ។ រូបថត៖ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម Daniel J. Kritenbrin លោកនាយក USAID វៀតណាម Michael Greene រដ្ឋមន្រ្តីស្តីទីនៃក្រសួងសុខាភិបាលវៀតណាម Nguyen Thanh Long និងនាយកមន្ទីរពេទ្យសួតមជ្ឈិម លោក Nguyen Viet Nhung បានអញ្ជើញចូលរួមក្នុងពិធីប្រគល់រង្វាន់ នៅហាណូយ។
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: /nld.com.vn)











មតិពីមិត្តអ្នកអាន