ខេត្ត Bac Ninh ត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍វិនិយោគិន

09:14 | 16/02/2021

លោក Nguyen Dinh Xuan នាយកមន្ទីរផែនការនិងវិនិ យោគខេត្ត Bac Ninh បានឲ្យដឹងថា ខេត្ត Bac Ninh នឹងជ្រើសរើសសហគ្រាសដ៏សម ស្របបំផុតដើម្បីទាក់ទាញការវិនិយោគ។ នោះគឺសហគ្រាសដែលមានដើមទុនធំ បច្ចេកវិទ្យាខ្ពស់ បង់ពន្ធខ្ពស់ជូនខេត្ត តែប្រើប្រាស់ទំហំដីធ្លីនិងចំនួនពលករតិច។

មណ្ឌលឧស្សាហកម្ម Yen Phong ខេត្ត Bac Ninh ទាក់ទាញសហគ្រាស FDI ជាង១០០អង្គភាពមកពីជប៉ុននិងកូរ៉េខាងត្បូង។ (រូបថត៖ VTCNews)

ក្នុងឆ្នាំ២០២០ ទោះបីជាសេដ្ឋកិច្ចនៃខេត្ត Bac Ninh ជួបការលំបាកជាច្រើន ដោយសារជម្ងឺ Covid-19 ក៏ដោយ ប៉ុន្តែខេត្តបានអនុវត្តន៍ដំណោះស្រាយនានា សំដៅ ជំនះពុះពារលើការលំបាកឧបសគ្គ ជំរុញការពន្លឿនវិនិយោគ ហើយសម្រេចបានលទ្ធ ផលសំខាន់ៗ ដែលក្នុងនោះខេត្តទាក់ទាញដើមទុនវិនិយោគពីបរទេសបានជិត១ពាន់ លានដុល្លាអាមេរិក។ ដើម្បីបន្តជំរុញយ៉ាងខ្លាំងក្លានូវការទាក់ទាញដើមទុន វិនិយោគក្នុង ឆ្នាំ២០២១និងឆ្នាំក្រោយៗ លោក Nguyen Dinh Xuan នាយកមន្ទីរផែនការនិងវិនិ យោគខេត្ត Bac Ninh បានឲ្យដឹងថា ខេត្ត Bac Ninh នឹងជ្រើសរើសសហគ្រាសដ៏សម ស្របបំផុតដើម្បីទាក់ ទាញការវិនិយោគ។ នោះគឺសហគ្រាសដែលមានដើមទុនធំ បច្ចេកវិទ្យាខ្ពស់ បង់ពន្ធខ្ពស់ជូនខេត្ត តែប្រើប្រាស់ទំហំដីធ្លីនិងចំនួនពលករតិច។ នាបច្ចុប្បន្ន ខេត្ត Bac Ninh កំពុងផ្ដោតសំខាន់ទៅលើការកសាងមណ្ឌលឧស្សាហកម្មដើម្បីទទួល រលកទុនវិនិយោគដែលកំពុងបន្លាស់ទីពីប្រទេសផ្សេងៗមកកាន់វៀតណាម។

លោក Nguyen Dinh Xuan បានសង្កត់ធ្ងន់ថែមទៀតថា ខេត្ត Bac Ninh ក៏ យកចិត្តទុកដាក់ពិសេសដល់ការងារបណ្ដុះបណ្ដាលប្រភពធនធានមនុស្សដោយមានគុណភាពខ្ពស់ផងដែរ។ ទន្ទឹមនឹងនោះខេត្តប្ដេជ្ញាចិត្តអនុវត្តការកែទម្រង់រដ្ឋបាលលើ គ្រប់វិស័យ ក្នុងគោលដៅជួយគាំទ្រ បង្កើតឡើងទំនុកទុកចិត្តសម្រាប់សហគ្រាស FDI នៅពេលបណ្ដាក់ទុនចូលមកខេត្ត Bac Ninh./.

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត