នៅថ្ងៃទី៤ ខែកុម្ភៈ កម្មវិធីនិទាយឃៈរដូវនៅស្រុកកំណើត ២០២១ បានប្រារព្ធឡើងនៅរោងល្ខោនហាណូយ។ នៅក្នុងឆ្នាំនេះ ដោយសារការវិវឌ្ឍដ៏ស្មុគស្មាញនៃការរីករាលដាល Covid-19 ទាំងក្នុង និងក្រៅប្រទេស អាណិកជនជាច្រើនមិនអាចវិលត្រឡបមកស្រុកកំណើតវិញដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានទេ។ ដូច្នេះកម្មវិធីនិទាយឃៈរដូវនៅស្រុកកំណើត ២០២១ ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ។
កម្មវិធីសំដែងសិល្បៈក្នុងនិទាយឃៈរដូវនៅស្រុកកំណើត ២០២១។
ថ្លែងនៅកម្មវិធី នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានផ្ដាំផ្ញើការសួរសុខទុក្ខ និងជូនពរបវប្រសើរដល់អាណិកជនវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២១។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តីបានជូនដំណឹងអំពីលទ្ធផលនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ដវៀតណាមដែលទើបតែបានប្រព្រឹត្តទៅដោយជោគជ័យដោយបានដាក់ចេញនូវគោលនយោបាយថ្មីៗ និងការសម្រេចចិត្ដ ធ្វើឱ្យប្រទេសកាន់តែអភិវឌ្ឍយ៉ាងខ្លាំងក្លា។
អង្គមហាសន្និបាតបានក្រឡែកមើលនូវសមិទ្ធិផលនៃការធ្វើកំណែទម្រង់ថ្មីក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមក និងរយៈពេល ៥ ឆ្នាំកន្លងមកដែលប្រទេសឆ្លងកាត់ការលំបាកជាច្រើន ជាពិសេសនៅឆ្នាំ ២០២០ វៀតណាមរងផលប៉ះពាល់ដោយសាររោគរាតត្បាត Covid-19 ប៉ុន្តែក្រោមការដឹកនាំរបស់បក្សបានអនុវត្តប្រកបដោយជោគជ័យនូវ“ គោលដៅពីរក្នុងរយៈពេលតែមួយ” គឺប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ផងនិងស្តារការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាយកចិត្ដទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជនផង។
លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា សមិទ្ធិផលដ៏ធំធេងរបស់ប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ជាពិសេសប្រទេសជួបការលំបាកជាច្រើនៅឆ្នាំ ២០២០ ដែលមានការរួមចំណែកយ៉ាងសំខាន់ពីអាណិកជនវៀតណាមចំនួន ៥,៣ លាននាក់។ បក្ស រដ្ឋតែងតែកត់សំគាល់នូវការរួមចំណែកដ៏សំខាន់របស់អាណិកជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងជួយឧបត្ថម្ភក្នុងការទប់ទល់នឹងគ្រោះទឹកជំនន់។ ជាពិសេសការផ្ដល់យោបល់របស់អាណិកជនសម្រាប់សេចក្តីព្រាងឯកសារនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ដែលត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់៕
(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន