នៅថ្ងៃទី ៣១ ខែមករា គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ នឹងបោះឆ្នោតជ្រើសតាំងការិយាល័យនយោបាយ និងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម

16:45 | 31/01/2021

នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ គណៈកម្មាធិ ការមជ្ឈិមបក្សនីតិកាលទី១៣ នឹងជួបប្រជុំគ្នាលើកទីមួយ ដើម្បីបោះឆ្នោតជ្រើសតាំងការិយាល័យនយោបាយ អគ្គលេខាបក្ស លេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម និងប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម។

តំណាងនានាកំពុងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ (រូបថត៖ VGP)

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីថ្ងៃធ្វើការទី ៥ នៃមហា សន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ដែលចេញផ្សាយកាលពីរសៀលថ្ងៃទី ៣០ ខែមករា បានឲ្យដឹងថា នៅរសៀលថ្ងៃដដែលនេះ សមាជិកមហា សន្និបាតទាំងអស់បានបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមបក្សលើក ទី១៣ រួចរាល់ហើយ។ បន្ទាប់ពីបញ្ចប់ការរាប់សន្លឹកឆ្នោត មហាសន្និបាតលើកនេះនឹងប្រកាសបញ្ជីឈ្មោះនៃសមាជិកគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ (រួមទាំងសមាជិកផ្លូវការនិងសមាជិកបម្រុង)។

នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ នឹងជួបប្រជុំគ្នាលើកទីមួយ ដើម្បីបោះឆ្នោតជ្រើសតាំងការិយាល័យនយោបាយ អគ្គលេខាបក្ស លេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម និងប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម។
គួរបញ្ជាក់ថា នៅក្នុងសម័យប្រជុំកាលពីព្រឹកថ្ងៃទី ៣០ ខែមករា មហាសន្និបាតបានអនុម័តលើការកែតម្រូវរបៀបវារៈនៃមហាសន្និបាតលើកនេះ ដោយគ្រោងនឹងបិទបញ្ចប់មហាសន្និបាតលើកទី១៣របស់បក្សនៅថ្ងៃច័ន្ទទី ១ ខែកុម្ភៈឆ្នាំ ២០២១ ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត