ថ្ងៃអាទិត្យក្រហម" ចូលរួមចំណែកក្នុងការជួយដល់វិស័យសុខាភិបាល និងអ្នកជំងឺដែលត្រូវការឈាម

10:26 | 21/01/2021

នាថ្ងៃទី១៧ ខែមករា នៅសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ កម្មវិធី "ថ្ងៃអាទិត្យក្រហម" លើកទី១៣ ឆ្នាំ ២០២១ បានបើកជាផ្លូវការ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយកាសែត Tien Phong សហការជាមួយគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ និងវិទ្យាស្ថានផ្នែកឈាម និងបញ្ចូលឈាមមជ្ឈិម។

លោក Tran Van Thuan អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងនៅក្នុងកម្មវិធី (រូបថត៖ giadinh.net.vn)

ថ្លែងនៅក្នុងកម្មវិធីនេះ លោកសាស្ត្រាចារ្យ បណ្ឌិត Tran Van Thuan អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ថា ព្រឹត្តិការណ៍បរិច្ចាគឈាមដូចជា “ថ្ងៃអាទិត្យក្រហម” បានចូលរួមចំណែកក្នុងការជួយដល់វិស័យសុខាភិបាល និងអ្នកជម្ងឺដែលត្រូវការបញ្ចូលឈាមមុន និងក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណី។ ប៉ុន្តែយោងតាមលោកអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល បច្ចុប្បន្ននេះ តម្រូវការបញ្ចូលឈាមកំពុងកើនឡើង។ ហេតុដូច្នេះ ការធានាឈាមឱ្យបានគ្រប់គ្រាន់សម្រាប់តម្រូវការបន្ទាន់ និងការព្យាបាលតែងតែជាសម្ពាធដ៏ធំមួយសម្រាប់វិស័យសុខាភិបាល ខណៈដែលបរិមាណឈាមដែលទទួលបាននៅក្នុងប្រទេសវៀតណាម អាចឆ្លើយតបបានត្រឹមតែ ៧៥% នៃតម្រូវការព្យាបាលប៉ុណ្ណោះ./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត