យុគសម័យ - គួរបញ្ជាក់ថានៅក្នុងពិធីប្រគល់រង្វាន់នេះ គណៈកម្មការរៀបចំកម្មវិធីក៏បានសំដែងវណ្ណកម្មជាច្រើនដែលឈ្នះរង្វាន់តន្ត្រីឆ្នាំ ២០២០ ផងដែរ។
កម្មវិធីប្រគល់រង្វាន់តន្ត្រីវៀតណាមឆ្នាំ ២០២០ ប្រគល់រង្វាន់ជូនវណ្ណកម្មចំនួន ៧៨ ដែលមានគុណភាពឆ្នើមលើគ្រប់ប្រភេទ
នាថ្ងៃទី ១៧ ខែមករានៅទីក្រុងហាណូយ សមាគមតន្រ្តីករវៀតណាមបានរៀបចំពិធីប្រគល់រង្វាន់តន្ត្រីវៀតណាមនៅឆ្នាំ ២០២០ ។ នៅឆ្នាំ ២០២០ សមាគមតន្រ្តីករវៀតណាមទទួលបានវណ្ណកម្មចំនួន ២០៥ ពីអ្នកនិពន្ធចំនួន ២០៥ នាក់ដែលជាសមាជិកមកពីគ្រប់ខេត្ត / ក្រុងនៅទូទាំងប្រទេស ដោយបានផ្ញើវណ្ណកម្មរបស់ខ្លួនមកកាន់កម្មវិធី «រង្វាន់តន្រ្តី» ក្រោមគ្រប់ប្រភេទ។ ក្រុមប្រឹក្សាសិល្បៈបានជ្រើសរើសនិងប្រគល់រង្វាន់សម្រាប់វណ្ណកម្មចំនួន ៧៨ និងវណ្ណកម្មដែលមានគុណភាពល្អបំផុតលើគ្រប់ប្រភេទផងដែរ។
គួរបញ្ជាក់ថានៅក្នុងពិធីប្រគល់រង្វាន់នេះ គណៈកម្មការរៀបចំកម្មវិធីក៏បានសំដែងវណ្ណកម្មជាច្រើនដែលឈ្នះរង្វាន់តន្ត្រីឆ្នាំ ២០២០ ផងដែរ៕
(ប្រែសម្រួលដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)

មតិពីមិត្តអ្នកអាន