យុគសម័យ - នារសៀលថ្ងៃទី ១២ ខែមករាឆ្នាំ ២០២១ នៅទីក្រុងហាណូយ លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ លេខាធិការគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានគណកម្មធិការឃោសនាការកណ្តាលបានធ្វើជាអធិបតីនៃអង្គប្រជុំដើម្បីអនុវត្តសកម្មភាពរបស់មជ្ឈមណ្ឌលព័ត៌មាន តំបន់សម្រាប់បង្ហាញសៀវភៅនិងកាសែតនៃសមាជបក្សលើកទី ១៣។
លោក Vo Van Thuong បានសង្កត់ធ្ងន់លើតម្រូវការដើម្បីធានានូវលក្ខខណ្ឌអតិបរិមាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយដើម្បីរាយការណ៍ផ្តល់ព័ត៌មាននិងឃោសនាឱ្យបានល្អបំផុតមុនពេល ក្នុងអំឡុងពេលនិងក្រោយសមាជ
ថ្លែងនៅក្នុងអង្គប្រជុំនេះ លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានគណកម្មធិការឃោសនាការកណ្តាលបានស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះការរៀបចំឃោសនាសម្រាប់សមាជបក្សលើកទី ១៣ របស់ទីភ្នាក់ងារសារព័ត៌មាន។ ការអត្ថាធិប្បាយនៅឯកិច្ចប្រជុំគឺមានការប្តេជ្ញាចិត្តទទួលខុសត្រូវឆ្ពោះទៅរកគោលដៅលើកកម្ពស់ប្រសិទ្ធភាពនៃព័ត៌មាននិងការឃោសនាអំពីសមាជលើកទី ១៣។
កិច្ចការព័ត៌មាន ការផ្សព្វផ្សាយដើម្បីបម្រើសម្រាប់សមាជបក្សលើកនេះត្រូវបានគេវាយតម្លៃថាត្រូវបានរៀបចំឡើងមានលក្ខណៈវិទ្យាសាស្ត្រសកម្មខ្ពស់បើប្រៀបធៀបនឹងសមាជមុនៗ ហើយនៅពេលដំណាលគ្នាទទួលបានបទពិសោធន៍ពីសមាជមុន។
លោក Vo Van Thuong បានសង្កត់ធ្ងន់លើតម្រូវការដើម្បីធានានូវលក្ខខណ្ឌអតិបរិមាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយដើម្បីរាយការណ៍ផ្តល់ព័ត៌មាននិងឃោសនាឱ្យបានល្អបំផុតមុនពេល ក្នុងអំឡុងពេលនិងក្រោយសមាជ។ លោកបានស្នើឱ្យទីភ្នាក់ងារសារព័ត៌មាននានាបង្កើនកម្រិតនៃការឃោសនាអំពីសមាជបក្សលើកទី ១៣ របស់បក្សយោងតាមការណែនាំរបស់គណកម្មធិការឃោសនាការកណ្តាលនិងមជ្ឈមណ្ឌលព័ត៌មានសមាជបក្សលើកទី ១៣។
ជាពិសេសអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានបរទេសដែលមិនអាចចូលទៅក្នុងប្រទេសវៀតណាមបានទេដោយសារការរីករាលដាលនៃជំងឺរាតត្បាត COVID-19 នៅតែត្រូវបានបង្កើតលក្ខខណ្ឌអតិបរិមាដើម្បីព័ត៌មានអំពីសមាជបក្សអាចផ្សព្វផ្សាយឱ្យបានល្អបំផុតដល់ប្រជាជននៅក្រៅប្រទេស សហគមន៍អន្តរជាតិយល់ដឹងអំពីវៀតណាម។ ជាក់លាក់ ព័ត៌មាននឹងត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំនិងជាបន្តបន្ទាប់តាមរយៈមជ្ឈមណ្ឌលព័ត៌មានសមាជបក្សនិងបណ្តាញជាច្រើនទៀតដូចជាគេហទំព័រសមាជបក្សជាដើម។
អ្នកសារព័ត៌មានក្នុងស្រុកនិងអន្តរជាតិដែលចូលរួមដើម្បីផ្សព្ធផ្សាយស្តីពីសមាជនឹងត្រូវធ្វើតេស្តសម្រាប់ជំងឺរាតត្បាត Covid-19 ដែលជាការធានាសុវត្ថិភាពបំផុតសម្រាប់សមាជបក្ស៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន