អនុប្រធានសមាគមនិស្សិតកម្ពុជានៅវៀតណាមកំពុងសិក្សានៅសាកលវិទ្យាល័យសំណង់

16:49 | 11/02/2021 (បកប្រែដោយឌីណា)

យុគសម័យ - សួស្តីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ តាង ហៀ ជានិស្សិតកម្ពុជាដែលសិក្សានៅសាកលវិទ្យាល័យសំណង់។ ខ្ញុំកើតនៅឆ្នាំ ១៩៩៨ ហើយខ្ញុំជានិស្សិតនៅក្នុងថ្នាក់ ៦៤XD១១ - ផ្នែកសំណង់ស៊ីវិល និងឧស្សាហកម្ម។

និស្សិត តាង ហៀ ជានិស្សិតកម្ពុជាដែលសិក្សានៅសាកលវិទ្យាល័យសំណង់

ការក្លាយជា​និស្សិតនៅសាកលវិទ្យាល័យសំណង់​គឺជាសេចក្តីរីករាយសម្រាប់ខ្ញុំខ្ញុំ​បានទៅប្រទេសវៀតណាម ៣ ឆ្នាំហើយ។ ដំបូងខ្ញុំសិក្សាភាសាវៀតណាមនៅសាលាមិត្តភាព ៨០ (មិត្តភាពវៀតណាម - ឡាវ - កម្ពុជា) នៅក្រុង Son Tay។ នៅពេលនោះខ្ញុំមិនចេះភាសាវៀតណាមទេ ប៉ុន្តែបន្ទាប់ពីរៀនបាន ៩ ខែ ខ្ញុំអាចស្តាប់និងនិយាយភាសាវៀតណាមបានល្អ​​។ បន្ទាប់ពីរៀនភាសាវៀតណាម ខ្ញុំបានបន្ត​ទៅរៀន​នៅ​សាកលវិទ្យាល័យ ហើយបានជ្រើសរើសសាកលវិទ្យាល័យសំណង់នៅហាណូយ។

សាកលវិទ្យាល័យសំណង់មិនត្រឹមតែជាសាលាបណ្តុះបណ្តាលល្អប៉ុណ្ណោះទេប៉ុន្តែ​ថែមទាំង​គ្រូនិងមិត្តភក្តិនៅទីនេះក៏មានសេចក្តីស្រឡាញ់ និងស្មោះត្រង់ផងដែរ។ លើសពីនេះទៅទៀត នៅពេលសិក្សានៅទីនេះ ខ្ញុំក៏ត្រូវបានមិត្តភក្តិរបស់ខ្ញុំ​ទុកចិត្តបោះឆ្នោតជើសតាំងរូប​ខ្ញុំ​ជាប្រធានសមាគម​និស្សិតកម្ពុជានៅសាកលវិទ្យាល័យសំណង់ និងជាអនុប្រធានសមាគមនិស្សិតកម្ពុជានៅប្រទេសវៀតណាម។ ខ្ញុំពិតជារីករាយដែលអាចចូលរួមចំណែក​​ក្នុងចលនារួម​និងសកម្មភាពរបស់​សមគម។

និស្សិតតាង ហៀ និងមិត្តភក្តិ

ទោះបីខ្ញុំបានរៀនភាសាវៀតណាមរួចហើយ ប៉ុន្តែ​ក្នុងនាមជានិស្សិតអន្តរជាតិខ្ញុំនៅតែមិនអាចជៀសផុតពីការលំបាកខ្លះក្នុងការរៀនសូត្រ និងប្រើពាក្យវៀតណាមទេ ព្រោះពាក្យជាច្រើនមានអត្ថន័យច្រើនដែលធ្វើឱ្យខ្ញុំមិនអាចយល់បានពេញលេញ។ ដូច្នេះ ខ្ញុំមិនត្រឹមតែខិតខំប្រឹងប្រែងរៀនសូត្រប៉ុណ្ណោះទេ ថែមទាំងបានចូលរួម​ក្នុងសកម្មភាពសិក្សាក្រៅ​ម៉ោត្រែងបើ​ងដូចជា៖ កម្មវិធីផ្លាស់ប្តូរវប្បធម៌ និង​បុណ្យចូលឆ្នាំថ្មី ជាដើម ...

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
បើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤