ទៅសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីប្រណៃណីជាតិ វៀតណាមនិងអំណោយដល់អាណិកជនវៀតណាមដ៏គំរូ នៅទីក្រុង Ho Chi Minh

21:19 | 05/02/2021

យុគសម័យ - នារសៀលថ្ងៃទី ៣ កុម្ភៈ លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Dang Minh Khoi ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេស បានអញ្ជើញទៅសួរសុខទុក្ខ ជូនពរ ឆ្នាំថ្មីនិងប្រគល់អំណោយពីលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដល់អាណិកជនវៀតណាមដ៏គំរូ នៅទីក្រុង Ho Chi Minh ។

ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺ COVID-19​អាណិកជនវៀតណាមតែងតែគោរពតាមវិធានការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺនេះ ឱ្យបានល្អ​ ប៉ុន្តែក៏​ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ដើម្បី​សហគមន៍និងប្រជាជននៅតំបន់ទឹកជំនន់។

នៅឆ្នាំ ២០២០ ទោះបីជួបការលំបាកជាច្រើន​ក៏ដោយ​ក៏សហគ្រាសរបស់អាណិកជនវៀតណាមនិងអាណិកវៀតណាម នៅទីក្រុងនឹងនៅតែជំនះការលំបាក រក្សាស្ថេរភាព​ផលិតកម្ម ខិតខំបំពេញភារកិច្ចអាជីវកម្ម។ បង្កើតការងារ​បន្ថែមទៀតនិងលក្ខខណ្ឌអំណោយផលជាច្រើន​ដើម្បីគាំទ្រនិងយកចិត្តទុកដាក់ចំពោះកម្មករនៅក្នុងទីក្រុង។

លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Dang Minh Khoi បានប្រគល់អំណោយពីលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជូន​លោក​ Nguyen Ngoc Luan អាណិកជនវៀតណាមដ៏​គំរូម្នាក់​នៅទីក្រុង Ho Chi Minh។ (រូបថត៖ VNA)

អាណិកជនវៀតណាមនៅបរទេសតែងតែចង់វិលត្រឡប់មកនិងចូលរួមវិភាគទានដល់ការអភិវឌ្ឍស្រុកកំណើត លោកអនុរដ្ឋមន្រ្តី Dang Minh Khoi ​បានស្នើឱ្យមន្ទីរ ស្ថាប័ន និងទីភ្នាក់ងារនានា​នៃទីក្រុង​គួរតែបង្កើតនូវអំណោយផលល្អ​សម្រាប់អាណិកជន​។

ទាក់ទងនឹងទិសដៅដែលបានកំណត់ដោយមហាសន្និបាតលើកទី ១៣ របស់បក្ស លោកអនុរដ្ឋមន្រ្តី Dang Minh Khoi បានបញ្ជាក់ថា មហាសន្និបាតបានកំណត់នូវ​សកម្មភាព​របស់បក្ស នាពេលខាងមុខ​នឹងយកផលប្រយោជន៍​និង​សុភមង្គលរបស់ប្រជាជនជាគោលដៅខ្ពស់បំផុតនៃការខិតខំ; លទ្ធផលនៃបុព្វហេតុផ្លាស់ប្តូរថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស។ ប្រជាជនវៀតណាម​នៅក្នុង​ស្រុកឬនៅបរទេសមិនថា ពួកគេទៅទីណា ​ចាកចេញពីទីណា​ក៏ដោយ ទោះបីកាលៈទេសៈ​ណាក៏ដោយ​ពួកគេតែងតែជា​ផ្នែកមួយ​នៃមាតុភូមិនិងប្រទេសវៀតណាម។

ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរហូតដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ គ្មានផ្លូវណា​ផ្សេងដែលពឹងផ្អែកលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានោះទេ ហើយអាណិកវៀតណាមជាស្ពានសំខាន់ណាស់ ដើម្បី​ជំរុញការផ្លាស់ប្តូរនិងអភិវឌ្ឍន៍ប្រទេស។ “ លោកអនុរដ្ឋមន្រ្តី Dang Minh Khoi បានសង្កត់ធ្ងន់។

លោក Dinh Vinh Cuong អាណិកជន​វៀតណាមម្នាក់​នៅប្រទេសជប៉ុន បានមានប្រសាសន៍ថា មហាសន្និបាត​លើកនេះ​ត្រូវបានរៀបចំយ៉ាងល្អ ជាពិសេស ​ឯកសារ​សំខាន់ៗ​​ជាច្រើន​បាន​អនុម័ត ដើម្បី​នាំប្រទេសជាតិកាន់តែ​អភិវឌ្ឍ។ ក្នុងនោះ​មានខ្លឹមសារមួយចំនួន​ដែលអាណិកជន​វៀតណាម​យកចិត្តទុកគឺបន្តជំរុញការងារប្រឆាំងអំពើពុករលួយ បន្តអនុវត្តគោលនយោបាយ​បើកចំហ ដើម្បីទាក់ទាញ​អាណិកជនវៀតណាម​ចូលរួមចំណែក​ដល់ការកសាង​មាតុភូមិនិងប្រទេសជាតិ។

លោក Dinh Vinh Cuong បានវាយតម្លៃខ្ព​ស់​ចំពោះទីក្រុងHo Chi Minh ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ​ដោយមាន​គោល​នយោបាយ​ច្នៃប្រឌិតថ្មី ដែលក្នុងនោះ​ថ្នាក់ដឹកនាំទីក្រុង​បានពិគ្រោះយោបល់យ៉ាងសកម្មជាមួយអាណិកជនវៀតណាម ដើម្បីជំរុញការអភិវឌ្ឍន៍ទីក្រុង​យ៉ាងឆាប់រហ័ស​និងប្រកបដោយ​ចីរភាព។

គេដឹងថាដោយសារតែការរីករាលដាលដ៏ស្មុគស្មាញនៃជំងឺ COVID-19 គណៈកម្មការទទួលបន្ទុក​ជន​វៀតណាម​នៅបរទេស ទីក្រុង ​ Ho Chi Minh បានសំរេចលុបចោលកម្មវិធី​នៃការប្រជុំអាណិកជនវៀតណាមនៅឯបរទេសដើម្បីអបអរឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២១ ដែលគ្រោងធ្វើ​ឡើង​នៅថ្ងៃទី ៦ ខែកុម្ភៈ។

ការជួបប្រជុំអាណិកជននិងអបអរសាទរនិទាឃរដូវគឺជាសកម្មភាពប្រចាំឆ្នាំរបស់ទីក្រុង Ho Chi Minh ដើម្បីបង្ហាញពី មនោសញ្ចេតនានិងការគោរពរបស់រដ្ឋាភិបាលទីក្រុងនិងប្រជាជនចំពោះសហគមន៍អាណិកជនវៀតណាមនៅឯបរទេស។ នេះក៏ជាឱកាសសម្រាប់អាណិកជនវៀតណាម​ស្តាប់ ថ្នាក់ដឹកនាំទីក្រុង Ho Chi Minh រាយការណ៍​អំពី​សមិទ្ធិផលនិងទិសដៅអភិវឌ្ឍន៍របស់ទីក្រុង នាពេលខាងមុខ./.

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip