យុគសម័យ - មុនពេលបុណ្យតេតវៀតណាម ឆ្នាំ២០២១ ជិតឈានមកដល់ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុបានរៀបចំពិធីបូកសរុបការងារសហគមន៍ជនជាតិខ្មែរមានដើមកំណើតវៀតណាម ក្នុងឆ្នាំ២០២០។
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ។
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ បានសហការ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយនូវការចុះឈ្មោះជនបរទេស។ លើសពីនេះទៀត ស្ថានអគ្គកុងស៊ុលបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធ រនៅប្រទេសសាមី ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនខ្មែរមានដើមកំណើតវៀតណាម ក្នុងការរស់នៅនិងការរកស៊ី ក្នុងរយៈពេលយូរនិងមានស្ថេរភាព។ ដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងសហគមន៍ ការពារផលប្រយោជន៍ស្របច្បាប់របស់ជនជាតិខ្មែរមានដើមកំណើតវៀតណាមនិងសម្របសម្រួលឱ្យបានល្អជាមួយគណៈកម្មាធិការប្រតិបត្តិនៃសមាគមខ្មែរ - វៀតណាម ក្នុងតំបន់ដែលស្ថានអគ្គកុងស៊ុលទទួលបន្ទុក ដើម្បីបន្តយល់ដឹងយ៉ាងច្បាស់លាស់នូវស្ថានភាពសហគមន៍រៀបចំរចនាសម្ព័ន្ធគណៈកម្មាធិការប្រតិបត្តិនៃសហគមន៍នេះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពរបស់សហគមន៍ បើកថ្នាក់ភាសាវៀតណាមសំរាប់កុមារមានដើមកំណើតវៀតណាមនិងបើកថ្នាក់ភាសារខ្មែរ ដើម្បីជួយប្រជាជនអោយមានលក្ខណៈគ្រប់គ្រាន់ ដើម្បីចូលសញ្ជាតិខ្មែរ។
នៅពេលការរីករាលដាលនៃជំងឺ Covid-19 កើតឡើង នៅព្រះរាជាណាចក្រកម្ពុជា ស្ថានអគ្គកុងស៊ុលបានផ្លាស់ប្តូរព័ត៌មាន យ៉ាងរហ័សរវាងអគ្គកុងស៊ុលនិងប្រធានសមាគមខ្មែរ - វៀតណាម នៅ តាមបណ្តាខេត្ត តាមរយៈ Viber ។ ហេតុដូច្នេះព័ត៌មានថ្មីៗអំពី ប្រជាជននិងចំណេះដឹងជាមូលដ្ឋាននូវការប្រយុទ្ធនឹងជំងឺ Covid-19 ក៏ដូចជាវិធានការបង្ការការរីករាលដាល ឃោសនាដល់បងប្អូនប្រជាជន មិនស្តាប់ការញុះញង់របស់កងកម្លាំងអាក្រក់ទេ មិនវិលត្រឡប់មកប្រទេសវិញយ៉ាងច្រើន ក្នុងពេលមានការផ្ទុះឡើង។
ពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការនៃសហគមន៍ខ្មែរ -វៀតណាមនៅខេត្តកំពត។ (រូបថត៖ VNA)
មិនត្រឹមតែប៉ុណ្ណឹងស្ថានអគ្គកុងស៊ុលសហការជាមួយគណៈកម្មាធិការប្រតិបត្តិនៃសមាគមខ្មែរ - វៀតណាមនិងអ្នកឧបត្ថម្ភ បានរៀបចំដំណើរទស្សនកិច្ចជាច្រើនទៅកាន់ខេត្តនានាដែលស្ថានអគ្គកុងស៊ុលទទួលបន្ទុក ដើម្បីស្វែងយល់ពីស្ថានភាពរបស់បងប្អូនប្រជាជនខ្មែរមានដើមកំណើតវៀតណាម ហើយណែនាំប្រជាជនឱ្យចាត់វិធានការនិងទប់ស្កាត់នឹងជំងឺ Covid-19 ថែមទាំងបរិច្ចាគអង្ករ ម៉ាស់និងថ្នាំសំលាប់មេរោគ ទឹកអាល់កុលដល់បងប្អូនប្រជាជនខ្មែរមានដើមកំណើតវៀតណាមក្រីក្រ។ ទន្ទឹមនឹងនេះស្ថានអគ្គកុងស៊ុល បានប្រគល់អំណោយដល់ប្រជាជនកម្ពុជានៅតំបន់ដែលស្ថានអគ្គកុងស៊ុលទទួលបន្ទុក ដើម្បីបង្កើតសាមគ្គីភាពនិងផ្សាភ្ជាប់គ្នារវាងជនជាតិខ្មែរមានដើមកំណើតវៀតណាម អាជ្ញាធរនិងប្រជាជនក្នុងតំបន់។
ការប្រគល់អំណោយជូនប្រជាជន ធ្វើឡើងនៅពេលវេលាសំខាន់ៗ ហើយនៅពេលដែលប្រជាជនត្រូវការជំនួយច្រើនជាងពេលណាទាំងអស់ (បុណ្យតេតវៀតណាម និងពិធីបុណ្យសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជា) រហូតមកដល់ពេលនេះស្ថានអគ្គកុងស៊ុលបានផ្តល់ជំនួយដល់ជនជាតិខ្មែរមានដើមកំណើតវៀតណាមចំនួន ២០០០ គ្រួសារនិងប្រជាជនកម្ពុជាក្រីក្រចំនួន ៧០០ គ្រួសារនៅតំបន់ដែលស្ថានអគ្គកុងស៊ុលទទួលបន្ទុក ដែលមានទឹកប្រាក់សរុបប្រមាណ ៦៥.០០០ ដុល្លារអាមេរិក។
ក្នុងកំឡុងពេលនៃការរីករាលដាលនៃ Covid-19 ក្នុងខែតុលាឆ្នាំ ២០២០ ប្រទេសកម្ពុជាក៏បានកើតឡើងទឹកជំនន់ដែលធ្វើឱ្យគ្រួសារខ្មែរមានដើមកំណើតវៀតណាមជាច្រើនជួបការលំបាកកាន់តែខ្លាំង ជាពិសេសប្រជាជននៅខេត្តកំពង់ស្ពឺ។ ដោយប្រឈមមុខនឹងស្ថានការណ៍នេះស្ថានអគ្គកុងស៊ុលបានទស្សនានិងមកសួរសុខទុក្ខប្រជាជននៅខេត្តកំពង់ស្ពឺ ដើម្បីដឹងថាជិវភាពរបស់គេមានផលប៉ះពាល់យ៉ាងដូចម្តេច។ ភ្លាមៗ ស្ថានអគ្គកុងស៊ុលបានបរិច្ចាគនិងឧបត្ថម្ភដល់ប្រជនជាតិខ្មែរមានដើមកំណើតវៀតណាមចំនួន ១០០ នាក់និងប្រជាជនកម្ពុជាចំនួន ៥០ នាក់នៅតំបន់រងគ្រោះ។
ឆ្លើយតបទៅនឹងការអំពាវនាវរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ស្ថានកុងស៊ុលបានរៀបចំពិធីរៃអង្គាសប្រាក់ពីអ្នកឧបត្ថម្ភនិងសហគមន៍ខ្មែរ -វៀតណាមនៅតំបន់នោះ ហើយទទួលបានទឹកប្រាក់ ៨១០០ ដុល្លារ ដើម្បីជួយដល់ប្រជាជននៅតាមបណ្តាខេត្តភាគកណ្តាលវៀតណាមជំនះនូវផលវិបាកនៃទឹកជំនន់ នៅខែតុលាឆ្នាំ ២០២០ ។ សកម្មភាពនេះបានបំផុសសេចក្តីស្នេហាជាតិភាពសាមគ្គីភាពនិងការស្រឡាញ់គ្នាទៅវិញទៅមកនៅក្នុងសហគមន៍បង្កើតជាចំណងរវាងសហគមន៍មូលដ្ឋាននិងប្រជាជនក្នុងប្រទេសវៀតណាមជាទីស្រឡាញ់។ អាចនិយាយបានថា ជាងពេលណាទាំងអស់“មនោសញ្ចេតនា” នៅក្នុងសហគមន៍វៀតណាមនៅតំបន់ភាគនិរតីនៃប្រទេសកម្ពុជាជាស្រស់ស្អាត ដូចពេលនេះ!
ក្នុងឱកាសបុណ្យតេតវៀតណាម ឆ្នាំ២០២១ ចូលមកដល់ នាពេលឆាប់ៗ នេះ ស្ថានអគ្គកុងស៊ុលសូមជូនពរឱ្យប្រជាជននិងក្រុមគ្រួសារទទួលបានសុភមង្គល វិបុលភាព ទទួលបានជោគជ័យជាច្រើននិងបន្តរួមដំណើរជាមួយស្ថានអគ្គកុងស៊ុល ក្នុងដំណើរទៅមុខទៀត ។/ ។(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: Fb facebook.com/ngocly.vu.)


មតិពីមិត្តអ្នកអាន