ជម្រុញឱកាសសហប្រតិបត្តិការក្នុងការវិនិយោគ និងតភ្ជាប់ពាណិជ្ជកម្មវៀតណាម-កូរ៉េខាងត្បូង

11:20 | 18/01/2021

នាថ្ងៃទី១៦ ខែមករា នៅទីក្រុង Quy Nhon ខេត្ត Binh Dinh វៀតណាម បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយក្នុងវិស័យផ្សព្វផ្សាយ ទាក់ទាញការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យធ្វើអាជីវកម្ម ចងមេត្រីភាពតំបន់។

ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាងត្បូង សមាគមធុរកិច្ចនិងវិនិយោគ វៀតណាម - កូរ៉េខាងត្បូង (VKBIA) និងសម្ព័ន្ធក្រុមហ៊ុន VKBIA និង Yongsan (សេអ៊ូល-កូរ៉េខាងត្បូង) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងការផ្សព្វផ្សាយ ការទាក់ទាញវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យធ្វើអាជីវកម្ម និងចងមេត្រីភាពតំបន់។


ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយលើវិស័យផ្សព្វផ្សាយ ទាក់ទាញការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យធ្វើអាជីវកម្ម ចងមេត្រីភាពតំបន់ (រូបថត៖ vov.vn)


ភាគីទាំងពីរបានឯកភាពអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងការធ្វើអាជីវកម្ម ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ការតភ្ជាប់ពាណិជ្ជកម្មវៀតណាម-កូរ៉េខាងត្បូង ការសែ្វងរកឱកាសអភិវឌ្ឍនៅវៀតណាម កូរ៉េខាងត្បូង និងទីផ្សារផ្សេងៗលើពិភពលោក។ ភាគីទាំងពីរនឹងអភិវឌ្ឍកម្មវិធីជម្រុញការវិនិយោគ ជួយអ្នកជំនាញផ្ទេរបច្ចេកវិទ្យា ជួយបណ្ដុះបណ្ដាលជំនាញ បង្កើនជំនួបវប្បធម៌ អប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ចងមេត្រីភាពតំបន់ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម កូរ៉េខាងត្បូង និងប្រទេសដទៃទៀត។


ក្នុងឱកាសនេះ សម្ព័ន្ធក្រុមហ៊ុន VKBIA ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយមហាវិទ្យាល័យបច្ចេកទេស Binh Dinh និងមហាវិទ្យាល័យ Binh Dinh វៀតណាម./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
ធ្វើជាម្ចាស់លើថាមពលនុយក្លេអ៊ែរ៖ ការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់វិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រមួយ