សាធារណរដ្ឋឆែកវាយតម្លៃខ្ពស់ចំពោះសេចក្តីសម្ឃឹមពាណិជ្ជកម្មជាមួយវៀតណាមបន្ទាប់ពី EVFTA ចូលជាធរមាន

15:47 | 05/08/2020 (បកប្រែដោយសាមេត)

យុគសម័យ យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងប្រាកបានឱ្យដឹងថា គេហទំព័រ mpo.cz ដែលជាគេហទំព័រផ្លូវការរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនៃសាធារណរដ្ឋឆែកទើបតែបានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “ទីផ្សារវៀតណាមកំពុងបើកចំហរ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាចជួយសន្សំប្រាក់ឆែករាប់លាន koruna សម្រាប់ក្រុមហ៊ុនឆែក” ដែលក្នុងនោះបានធ្វើអត្ថាធិប្បាយរបស់អ្នកនយោបាយនិងអ្នកជំនាញសេដ្ឋកិច្ចនៃសាធារណរដ្ឋឆែកអំពីសេចក្តីសង្ឃឹមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ចូលជាធរមាននៅថ្ងៃទី ១ សីហាកន្លងមក។

កម្មករក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងពាណិជ្ជកម្ម TNG Thai Nguyen បានផលិតសម្លៀកបំពាក់សម្រាប់ការនាំចេញ

យោងតាមអត្ថបទនោះ EVFTA ដែលបានចូលជាធរមានបន្ទាប់ពីការចរចាអស់រយៈពេល ៨ ឆ្នាំនឹងលុបបំបាត់ជាបណ្តើរៗនូវពន្ធគយចំនួន ៩៩% នៃភាគីទាំងពីរ។ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឆែកលោក Karel Havlíče បានអះអាងថា នេះបានបើកឱកាសថ្មីសម្រាប់សាធារណរដ្ឋឆែកជាមួយទីផ្សារដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សដែលមានប្រជាជនជិត ១០០ លាននាក់ នៅក្នុងតំបន់ដ៏ទាក់ទាញមួយនៃតំបន់អាស៊ី​អា​គ្នេ​យ៏។ យោងតាមលោក Havlíče បណ្ដាឱកាសដ៏ធំបំផុតនឹងបើកសម្រាប់ក្រុមហ៊ុនឆេកនៅក្នុងវិស័យរថយន្តគ្រឿងម៉ាស៊ីន និងវិស្វកម្មអគ្គិសនី។

ជាមួយគ្នានេះដែរ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនៃសាធារណរដ្ឋឆែកទទួលបន្ទុកបញ្ហាសហគមន៍អឺរ៉ុប (EU) និងបញ្ហាពាណិជ្ជកម្មបរទេសលោកស្រី Martina Tauberová បានបញ្ជាក់ថា បន្ទាប់ពីបទពិសោធឆ្លើយតប់ទៅនឹងជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួតស្រាវCOVID-19 EVFTA ក៏អាចគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្មការផ្គត់ផ្គង់ដើម្បីឱ្យអនាគតអាចដោះស្រាយឱ្យបានប្រសើរជាងមុនជាមួយវិបត្តិសកលស្រដៀងគ្នា។ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនៃសាធារណរដ្ឋឆែកបានបញ្ជាក់ថា នឹងតម្រៀមខ្លួនជាស្រេចក្នុងការផ្តល់ដំបូន្មានដល់សហគ្រិននិងសហគ្រាសលើក្របខ័ណ្ឌពាណិជ្ជកម្មដែលបានព្រមព្រៀងគ្នាថ្មី ដោយមានសក្តានុពលក្នុងការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសវៀតណាម ដើម្បីជួយឱ្យសហគ្រាសនេះចាប់យកផលប្រយោជន៍ដែលនាំមកដោយ EVFTA៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ